ឆ្នាំ ២០២០ លោក ត្រឹន ក្វាងញឹត បង្កើតសហករណ៍សេវាកម្មកសិកម្ម ផ្កា ងៀហៀប នៅឃុំ វេយ៉ាង ឈរលើមូលដ្ឋានចងសម្ពន្ធគ្នាជាមួយនឹងចំនួន ១០ សមាជិកនិងក្រុមគ្រួសារដាំផ្កាចំនួន ១០ គ្រួ។ មិនត្រឹមតែផ្គត់ផ្គង់ ផ្កាស្រស់ ពូជដំណាំប៉ុននោះទេ សហករណ៍ក៏ផលិតនូវផលិតផលចម្រាញ់ ពីផ្កាជាច្រើនទៀតផងដូចជា៖ តែ ទៀន សុគន្ធវារីផ្កាកុលាប... ជាពិសេស សហករណ៍មានចំនួន ២ ផលិតផលតែផ្កាកុលាប និងម្សៅផ្កាកុលាបសម្រេច តាមស្តង់ដារ OCOP ផ្កាយ ៣ រួមចំណែកបង្កើតការងារធ្វើ និងប្រាក់ចំណូល ស្ថិរភាពជូនសមាជិកទាំងឡាយ។


ក្នុងគោលបំណងឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ដើម្បីផលិត ធូបក្រអូបខ្លឹមចន្ទន៍ក្រស្នា បង្កប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជន ឆ្នាំ ២០២៤ លោក ង៉ូ ថាញដឿក នៅឃុំ សឺនហា បានសិក្សាស្រាវជ្រាវបច្ចេកទេស ទិញគ្រឿងម៉ាស៊ីន និងបង្កើតសហករណ៍រុក្ខោសថ ក្វាងង៉ាយ។ ផលិតផលធូបក្រអូបខ្លឹមចន្ទន៍ក្រស្នារបស់សហករណ៍សម្រេចបានស្តង់ដារ OCOP បច្ចុប្បន្នសហករណ៍ផ្គត់ផ្គង់ធូបក្រអូបខ្លឹមចន្ទន៍ក្រស្នាប្រហែល ៥០០ គីឡូក្រាមទៅកាន់ទីផ្សារក្នុងមួយខែៗ។


លោក ហូ គ្វីញ៉ឹន អនុប្រធានទទួលបន្ទុកសម្ព័ន្ធសហករណ៍ខេត្ត ក្វាងង៉ាយ បញ្ជាក់ថា សហករណ៍ជាច្រើនចេះឆ្លៀតប្រើប្រាស់សក្ដានុពលអន្តោគ្រាម ដើម្បីអភិវឌ្ឍកែច្នៃស៊ីជម្រៅបានរួមចំណែកបង្កើតការងារធ្វើបង្កើនប្រាក់ចំណូលជូនសមាជិក៕
អត្ថបទ និងរូបថត៖ ឌិញហឿង
ប្រែសម្រួល៖ សឺនហេង