លោក ចៅដា (កើតឆ្នាំ ១៩៦៥ រស់នៅក្នុងភូមិ វិញឡឹប ឃុំ អានគឺ) បានឱ្យដឹងថា កាលពីដើម តំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង រទេះសេះដឹកអីវ៉ាន់ដឹកទំនិញច្រើនរាប់មិនអស់ មួយផ្នែកដោយសារតែមធ្យោបាយធ្វើដំណើរផ្សេងទៀតមិនមាន មួយផ្នែកដោយសារតែផ្លូវភ្នំរគិបរគុបសម័យកាលនោះគ្រាន់តែអាចដឹកជញ្ជូនដោយរទេះសេះតែប៉ុននោះ។
“រទេះទាំងឡាយត្រូវបានកែថ្មី សេះទាំងឡាយត្រូវបានថែទាំយ៉ាងហ្មត់ចត់ ក្លាយជាចំណុចដ៏ល្អឯកក្នុងធួរដំណើរទេសចរណ៍ឆ្លងកាត់បទពិសោធ ពាំនាំភ្ញៀវទេសចរស្រាវជ្រាវរាវរកវត្តអារាមដ៏បរមបុរាណ វាលត្នោតដ៏សែនមនោរម្យ ឬក៏ផ្កាស្រស់ឆើតឆាយក្នុងពិធីមង្គលការដង្ហែកូនក្រមុំប្រពៃណី ។ល។ នៅតំបន់ បៃនូយ ខេត្ត អានយ៉ាង។ រទេះមួយជើងៗ មិនមែនគ្រាន់តែនាំមកនូវប្រាក់ចំណូលពី ៣០០.០០០ ដល់ ១.០០០.០០០ ដុងសម្រាប់អ្នកបរប៉ុននោះទេ ថែមទាំងមានភារកិច្ចនិទានរឿងអំពីដែនដី អានយ៉ាង មួយ ស្រឡាញ់រាប់អានភ្ញៀវ គុណស្រ័យ”។ ប្រធានសមាគមកសិករឃុំ អានគឺ លោក ងោ វ៉ាន់កឿង សង្កត់ធ្ងន់ដូច្នេះ។
ចាកចេញពីឃុំ អានគឺ ពេលកណ្តាលថ្ងៃត្រង់ក្តៅខ្លាំង សម្លេងក្រចកជើងសេះក្រុកៗ នៅក្រោមជើងជួរភ្នំ ថឹតស៊ើន (ភ្នំប្រាំពីរ) ទោះបីមានពេលខ្លះស្ងត់មនុស្សក៏ដោយ ក៏នៅតែជាផ្នែក "ដួងព្រលឹង" មួយនៃដែនដីនិងមនុស្សម្នាខេត្ត អានយ៉ាង ជានិច្ចកាល។ នោះគឺជានិមិត្តរូបឱ្យភាពមោះមុត ស្វិតស្វាញនិងចិត្តស្មោះស្ម័គ្ររបស់មនុស្សដោយមានតម្លៃចាស់បុរាណទាំងឡាយនៅកណ្តាលពិភពលោកមួយពោរពេញដោយការប្រែប្រួលក្រឡាប់ចក្រ។ ទៅថ្ងៃអនាគតនេះ ទោះបីមានផ្លូវថ្នល់កាន់តែធំទូលាយល្វឹងល្វើយ ទោះយានជំនិះណែនណាន់តាន់តាប់ក៏ដោយគេនៅតែនឹងចងចាំជានិច្ចអំពីរូបភាពរទេះសេះទាំងឡាយបរដោយឯកឯងក្រោមម្លប់ដើមត្នោតបន្សល់ទុកសំឡេងក្រចកសេះមកខាងក្រោយគោះចង្វាក់ចូលក្នុងពេលវេលា ថែរក្សាឱ្យវប្បធម៌តំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលតែងតែដិតដាមដោយអត្តសញ្ញាណជនជាតិ៕
អត្ថបទ៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ