អ្នកស្រី នាង សុខគុណ រស់នៅភូមិ ស្រីស្កូត (ឃុំ អានគឺ) ចែករំលែកថា ចាប់តាំងពីរបរត្បាញសំពត់សង្កិមត្រូវបានស្តារឡើងវិញ នារីៗ ក្នុងភូមិ ស្រីស្កូត មានប្រភពចំណូលស្ថិរភាពបន្ថែមក្នុងអំឡុងពេលទំនេរពីការងារស្រែចម្ការ ។ ជាធម្មតា ជាងត្បាញពូកែត្រូវចំណាយពេលពី ៥ ទៅ ៧ ថ្ងៃទើបហើយផលិតផលមួយ។ ជាមធ្យម ជាងតម្បាញម្នាក់រកបានប្រាក់ចំណូលពី ៣ ទៅ ៥ លានដុងក្នុងមួយខែ អាស្រ័យលើកម្រិតជំនាញជាងត្បាញ ផលិតផលក្បូរក្បាច់រចនាស្មុគស្មាញឬក៏សាមញ្ញនិងបរិមាណផលត្បាញ។
អ្នកស្រី លឺវ ហឿងលី ភ្ញៀវទេសចរម្នាក់មកពី ហាណូយ បានចែករំលែកថា អ្នកស្រីមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងក្បូរក្បាច់រចនាសំពត់សង្កិម ខ្មែរ វ៉ាន់យ៉ាវ មួយផ្ទាំងៗ។ បានជ្រលក់ពណ៌ ចងអំបោះពណ៌មួយសរសៃៗ ដោយខ្លួនឯង ឬសាកល្បងត្បាញបង្កើតក្បូរក្បាច់រចនាតាមគំរូគឺជាអារម្មណ៍មួយគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង សក្តិសមសម្រាប់នឹងឆ្លងកាត់ពិសោធន៍ណាស់។ ក្បូរក្បាច់រចនាតូចនីមួយៗ មិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ ល្អិតល្អន់របស់ជាងតម្បាញប៉ុននោះទេ ថែមទាំងនោះគឺជារឿងរ៉ាវមួយអំពីវប្បធម៌និងអត្តសញ្ញាណនៃដែនដីមនុស្សម្នានៅខេត្ត អានយ៉ាង ទៀតផង។
ឆ្ពោះទៅរកគោលដៅ ពាំនាំភូមិសិប្បកម្មត្បាញសំពត់សង្កិម វ៉ាន់យ៉ាវ ក្លាយជាផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែករបស់ខេត្ត អានយ៉ាង ប្រធានគណៈកម្មាធិការប្រជាជនឃុំ អានគឺ ង្វៀន យុយផុង បានឱ្យដឹងថា នាពេលខាងមុខ មូលដ្ឋាននឹងកសាងឲ្យទៅជាផែនទីកសិកម្ម រៀបចំផែនការតំបន់វត្ថុធាតុដើមដាំដុះដើមមន ចិញ្ចឹមដង្កូវនាងលើទំហំផ្ទៃដីជាង ១ ហិកតា បម្រើដល់ភូមិសិប្បកម្ម ស្របពេលនោះដែរឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ប្រាក់កម្ចីអនុគ្រោះចាប់ពី ៥ ដល់ ១០០ លានដុ ជួយក្រុមគ្រួសារអភិវឌ្ឍទំហំផលិតកម្ម។
មូលដ្ឋាននឹងម្ចាស់ការសហការជាមួយមន្ទីរ ផ្នែករបស់ខេត្ត ពង្រឹងការតភ្ជាប់ ផ្សព្វផ្សាយ បើកទូលាយទីផ្សារលក់ដូរផលិតផលសំពត់សង្កិមទាំងឡាយដែលមានពាណិជ្ជសញ្ញា "Silk Khmer" បន្ថែមរបស់ភូមិសិប្បកម្មត្បាញសំពត់សង្កិម ខ្មែរ វ៉ាន់យ៉ាវ ដល់អ្នកប្រើប្រាស់ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស កសាង អភិវឌ្ឍធួរដំណើរទេសចរណ៍ ខ្សែទេសចរណ៍ដែលភ្ជាប់ជាមួយភូមិសិប្បកម្មតាមទិសដៅប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ កុងម៉ាវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ