ខេត្ត តីនិញ កសាងខ្សែចង្វាក់តំណភ្ជាប់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (បច្ចុប្បន្នជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម) ត្រឹន លឺវក្វាង ទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញផលិតផលកសិកម្មស្អាតនៃខ្សែចង្វាក់ តំណភ្ជាប់សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (បច្ចុប្បន្នជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម) ត្រឹន លឺវក្វាង ទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញផលិតផលកសិកម្មស្អាតនៃខ្សែចង្វាក់ តំណភ្ជាប់សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន

ខេត្ត តីនិញ មានទីតាំងយុទ្ធសាស្រ្តនៅក្នុងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់នៃភូមិភាគខាងត្បូងតំណភា្ជប់ជាមួយនឹងទីផ្សារ កម្ពុជា។

ដោយមានធនធានដីធ្លីធំទូលាយ យន្តការ គោលនយោបាយងាយស្រួល ខេត្ត តីនិញ កំពុងក្លាយជាគោលដៅនៃវិនិយោគិនកសាងខ្សែចង្វាក់តំណភ្ជាប់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។

Chuoi lien ket nong nghiep Tay Ninh 2.jpg
សម្ពោធឆ្លងមណ្ឌលចិញ្ចឹមសត្វអនុវត្តបច្ចេកវិទ្យាខ្ពស់ DHN តីនិញ នៅឃុំ តឹនហូយ ស្រុក តឹនចូវ (ខេត្ត តីនិញ) ដោយមានដើមទុនវិនិយោគចំនួន ២០០ ពាន់លានដុង

ដោយមានគោលនយោបាយសមស្របជាច្រើនដូចជា៖ ឧបត្ថម្ភការប្រាក់កម្ចីអភិវឌ្ឍផលិតកសិកម្ម កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់និងកសិកម្មសរីរាង្គ ឧបត្ថម្ភការចងសម្ពន្ធគ្នាក្នុងផលិតកម្មនិងលក់ដូរផលិតផលកសិកម្ម ជួយឧបត្ថម្ភការអនុវត្តធ្វើតាមជាក់ស្តែងការផលិតកសិកម្មល្អក្នុងកសិកម្មនិងជលផល ។ល។ ខេត្ត តីនិញ កំពុងជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានទាក់ទាញការវិនិយោគយ៉ាងសកម្មមកលើកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។

ពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២៤ មណ្ឌលចិញ្ចឹមសត្វអនុវត្តបច្ចេកវិទ្យាខ្ពស់ DHN តីនិញ នៅឃុំ តឹនហូយ ស្រុក តឹនចូវ មានដើមទុនវិនិយោគសរុបចំនួន ២០០ ពាន់លានដុងបានដាក់ឱ្យដំណើរការ។

ទន្ទឹមនឹងនោះ សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន កំពុងបណ្តាក់ទុនរួមគ្នាជំរុញពន្លឿនគម្រោងគោលដៅសំខាន់ចំនួន ៧ នៃមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ DHN ចម្រុះ តីនិញ ដំណាក់កាល ២០២៥ - ២០៣០ ដោយមានដើមទុនវិនិយោគសរុបចំនួន ២.៥០០ ពាន់លានដុង។

យោងតាមលោក ហ្កាប័រ ហ្វលូត អគ្គនាយកសកលនៃសម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) ប្រធានសមាគមសហព័ន្ធសហគ្រាស ទ្វីបអ៊ឺរ៉ុប នៅ វៀតណាម (EuroCham) ការឧបត្ថម្ភដ៏សកម្មពីខាងអាជ្ញាធរមូលដ្ឋានជាមូលហេតុទាក់ទាញសហគ្រាស ជាច្រើនចំណុះ EuroCham ចូលមកខេត្ត តីនិញ វិនិយោគនិងដាក់ដំណើរការគម្រោង។

រហូតមកទល់ពេលនេះ ខេត្ត តីនិញ មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Vinamilkសម្រេចវិញ្ញាបនបត្រសហគ្រាស កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។

Chuoi lien ket nong nghiep Tay Ninh 3.jpg
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Vinamilk នៅខេត្ត តីនិញ បានទទួលស្គាល់ជាសហគ្រាសកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

សហគ្រាសមួយចំនួនក៏អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងការផលិតកម្មដូចជា៖ កសិដ្ឋានចិញ្ចឹមមាន់ពងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត QL Vietnam Agroresources (ម៉ាឡេស៊ី) រោងចក្រភ្ញាស់ពងសត្វទ្វេបាទ CNCo របស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Belហ្កា តីនិញ សមត្ថភាពផលិតជាង ១៩ លានកូនមាន់ក្នុងមួយឆ្នាំ ក្រុមហ៊ុនភាគហ៊ុនស្ករ បៀនហ្វា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ហ៊ឹងធិញ ។ល។ សម្ពន្ធក្រុមហ៊ុន ហ៊ុងញើន កំពុងសហការជាមួយនឹងនាយកដ្ឋានបសុពេទ្យកសាងខ្សែចង្វាក់ផលិតសាច់មាន់ធានាសុវត្ថិភាពការឆ្លងរាលដាលនៃជំងឺ សុវត្ថិភាពម្ហូបអាហារសម្រេចវិញ្ញាបនបត្រ HACCP GlobalGAP ISO 22000 Halal។

យោងតាមលោក ង្វៀន ថាញង៉ុក ប្រធានគណៈកម្មាធិការប្រជា ជនខេត្ត តីនិញ ការអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់តាមខ្សែចង្វាក់តម្លៃគឺតម្រង់ទិសដៅអភិវឌ្ឍអាទិភាពនិងការផ្លោះរំលងរបស់ខេត្ត។ ខ្សែចង្វាក់មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ DHNចម្រុះជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់រួមចំណែកជំរុញការអភិវឌ្ឍកសិកម្មចីរភាព សេដ្ឋកិច្ចបៃតង ការស្ដារបង្កើតឡើងវិញនៃមូលដ្ឋាន។

ផ្តើមពីនោះ បង្កើនទិន្នផលពលកម្ម លើកកម្ពស់គុណភាព ប្រសិទ្ធភាពផលិតកម្ម ឆ្លើយតបតម្រូវការផ្លាស់ប្តូរ ពិពិធភាពនៃទីផ្សារ។ ខេត្ត តីនិញ ដាក់គោលដៅអភិវឌ្ឍ ២២ តំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ក្នុងនោះ មានតំបន់ដាំដុះចំនួន ១២ តំបន់ចិញ្ចឹមសត្វចំនួន ៧ តំបន់ដាំដុះចម្រុះនិងចិញ្ចឹមសត្វចំនួន ៣។

Chuoi lien ket nong nghiep Tay Ninh 6.jpg
សត្តឃាតសត្វទ្វេបាទតាមបច្ចេកវិទ្យាទំនើបបានអនុវត្តនៅខេត្ត តីនិញ

តំបន់ផលិតកម្មនីមួយៗ បានទទួលស្គាល់ បញ្ជាក់ជាតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់បង្កបង្កើតខ្សែចង្វាក់តំណភ្ជាប់ លក់ដូរផលិតផល ឡើងតិចបំផុតចំនួន ១ រួមចំណែកលើកអត្រាតម្លៃកសិផល រុក្ខផល ជលផលបានផលិតក្រោមរូបភាពសហការនិងចងសម្ពន្ធគ្នាសម្រេចជាង ២៥% នៅឆ្នាំ ២០២៥ និង ៣៥% នៅឆ្នាំ ២០៣០៕

អត្ថបទនិងងរូបថត៖ យ៉ាងផឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ប៉ុសិ៍្តការពារព្រំដែន លុងគូ (ខេត្ត ហាយ៉ាង ប្រទេស វៀតណាម) និងការពារព្រំដែនតំបន់ស្រុក ភូនិញ (ប្រទេស ចិន) យាមល្បាតទ្វេភាគីនៅខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ការយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនហើយក្នុងបុព្វហេតុការពារអធិបតេយ្យភាពទឹកដី ថែរក្សារឹងមាំសន្តិសុខព្រំដែនជាតិ។ ក្នុងនោះ សកម្មភាពយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន ជាពិសេសនៅប៉ុស្តិ៍ការពារព្រំដែន លុងគូ - បញ្ជាការដ្ឋានកងទ័ព ការពារព្រំដែនខេត្ត ហាយ៉ាង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាពតំបន់ ព្រំដែនភាគខាងជើង។

សាលារៀនថាក់រៀន​ត្រូវ​បាន​វិនិយោគ​យ៉ាង​ធំទូលាយស្អាតបាតបង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​សិស្សសាលាតំបន់បងប្អូនជនជាតិ ខ្មែរ​ ​ខេត្ត វិញឡុង សិក្សារៀនសូត្រ។ រូបថត៖ ឡេ ធុយហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

រួមចិត្តគំនិតគ្នាដើម្បីជីវភាពកក់ក្តៅសម្បូរសប្បាយ

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ បងប្អូនជនជាតិ ខ្មែរ នៃខេត្ត វិញឡុង បានឆ្លៀតប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ខិតខំប្រឹងប្រែងឈោងឈានឡើងឥតឈប់ឈរ។ មិន​ត្រឹម​តែ​អភិវឌ្ឍ​គ្រួសារប៉ុណ្ណោះ​ទេ បងប្អូនជនជាតិ ​ខ្មែរ ​ក៏​រួមវិភាគទាន​បន្ថែម​ទៀត ​នាំ​មក​នូវ​ការផ្លាស់ប្តូរថ្មីក្នុងភូមិស្រុក។

ឧបនាយករដ្ខមន្រ្តីនៃរដ្ឋាភិបាល លោក ង្វៀន ហ្វាប៊ិញ អញ្ជើញជំនួបគណៈប្រតិភូទាំងឡាយក្នុងប្រទេសនិងអន្តរជាតិចូលរួមបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

បិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅស្រុក ប៊ិញចាញ់ ទីក្រុង ហូ ជីមិញ សមាគមពុទ្ធសាសនាវៀតណាមរៀបចំបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥។

ទស្សនីយភាពមួយនៃកម្មវិធី

ការផ្លាស់ប្តូរវប្បធម៌ពុទ្ធសាសនាអន្តរជាតិតាមរយៈតន្ត្រីនិងសិល្បៈនៅបុណ្យមហាវិសាខបូជា ២០២៥

នាយប់នៃថ្ងៃទី ៧ ខែ ឧសភា កម្មវិធីផ្លាស់ប្តូរតន្ត្រីសិល្បៈពុទ្ធសាសនាអន្តរជាតិរៀបចំបង្គាប់ការដោយគណៈកម្មាធិការវប្បធម៌មជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម បានប្រព្រឹត្តឡើងនៅទីក្រុង ហូ ជីមិញ។ នេះជាកម្មវិធីស្ថិតក្នុងខ្សែសកម្មភាពគោលដៅសំខាន់នៃមហាបុណ្យវិសាខបូជា ២០២៥។

ប្រជាជនភាគច្រើនរង់ចាំធ្វើសក្ការៈបូជាក្នុងចិត្តប្រុងប្រៀបអនុមោទនា

ប្រជាជនតម្រង់​ជួរ​ធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈ​ព្រះ​ពោធិសត្វ ធិច ក្វាងឌឹក

នាព្រឹកនៃថ្ងៃទី ៧ ឧសភា នៅវត្ត វៀតណាមក្វឹកទឺ ប្រជាជននិងពុទ្ធបរិស័ទរាប់ពាន់នាក់បានអត់ធ្មត់តម្រង់ជួរគ្នាដ៏វែងដើម្បីបានចូលធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈព្រះ​ពោធិសត្វ ធិច ក្វាងឌឹក ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ក្នុងក្របខ័ណ្ឌមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥។

វត្ត ជ្រោយទឹម បច្ចុប្បន្នជាមជ្ឈមណ្ឌលបដិបត្តិសាសនា ប្រជុំជីវភាពវប្បធម៌សហគមន៍របស់ជនជាតិ ខ្មែរ នៅ សង្កាត់ ១០ ទីក្រុង សុកត្រាំង

រឿងវត្តអារាម ខ្មែរ ចិញ្ចឹមនិងលាក់បាំងកម្មាភិបាលបដិវត្តន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះប្រទេសជាតិ វត្តអារាមជាច្រើនរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូង (ណាមបូ) បានក្លាយជាមូលដ្ឋានបដិវត្តន៍ កន្លែងចិញ្ចឹមនិងលាក់បាំង ការពារកម្មាភិបាលបដិវត្តន៍និងឈានមុខក្នុងចលនាតស៊ូនយោបាយ ធ្វើប្រតិបត្តិការឃោសនា ជាពិសេសគឺតួនាទីរបស់ព្រះសង្ឃពោរពេញដោយទឹកព្រះទ័យស្នេហាជាតិគ្រប់ព្រះអង្គ។ល។

លោកប្រធានរដ្ឋ លឿង កឿង និងព្រះឧបជ្ឈាយ៍ព្រះតេជគុណ ធិច ទ្រីក្វាង អគ្គមហាសង្ឃរាជាធិបតីនៃសមាគមពុទ្ធសាសនាវៀតណាម អញ្ជើញនិងនិមន្តចូលរួមបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

បើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ (ឃុំ ឡេ មិញសន់ ស្រុក ប៊ិញចាញ់) ប្រព្រឹត្តឡើងបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “សាមគ្គីភាព និងមេត្តាធម៌ដើម្បីសេចក្តីថ្លៃថ្នូរមនុស្ស៖ បញ្ញាញាណព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

បវរកញ្ញា តៀវ វី ដើរនាំមុខ ​ចូលរួម​ដង្ហែជាមួយផងដែរក្នុង​ពិធីដង្ហែព្រះពោធិសត្វទ្រង់ប្រសូត

មនុស្ស​រាប់​ពាន់​នាក់​ចូល​រួមពិធី​ដង្ហែ​ព្រះសាលៀងអបអរសាទរ​បុណ្យវិសាខបូជា

នាយប់នៃថ្ងៃទី ៥ ឧសភា ព្រះសង្ឃ ព្រះភិក្ខុ ភិក្ខុនី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមពិធីដង្ហែរព្រះសាលៀងព្រះពោធិសត្វទ្រង់ប្រសូតពីវត្ត អឹនក្វាង មកកាន់វត្ត វៀតណាមក្វឹកទឺ (ខណ្ឌ ១០ ទីក្រុង ហូ ជីមិញ) ដើម្បីប្រារព្ធពិធីស្រង់ព្រះ។

មុខមាត់ទីក្រុង ហូ ជីមិញ ក្រោយរយៈពេល ៥០ ឆ្នាំផ្លាស់ប្តូរជាមួយប្រទេសជាតិ

ទីក្រុង ហូ ជីមិញ -ទីក្រុងទំនើបនិងសម្បូរទៅដោយអត្តសញ្ញាណជនជាតិ

ក្រោយរយៈពេល ៥០ ឆ្នាំប្រទេសជាតិបង្រួបបង្រួម (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) បងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ បានមានការបោះជំហានទៅមុខដ៏សំខាន់ក្នុងដំណើរការសម្របខ្លួននិងអភិវឌ្ឍសេដ្ឋកិច្ច។ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពបងប្អូនជនជាតិបច្ចុប្បន្ននេះត្រូវបានកែលម្អច្បាស់ក្រឡែត រួមចំណែកកសាងទីក្រុងទំនើប ស៊ីវិល័យមួយនិងសម្បូរដោយអត្តសញ្ញាណជនជាតិ។ល។

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

បន្ទាប់​ពី​ពិធី​ដង្ហែ​ក្បួន ប្រជាជន ​ហូជីមិញ ​បាន​រង់ចាំយ៉ាងអ៊ូអរទទួលកង​កម្លាំង​ដង្ហែ​ឆ្លង​កាត់​ដើម្បី​ធ្វើការផ្លាស់ប្ដូរ។

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

ក្នុងខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង មើលពីខាងលើ ដង្ហែរក្បួនកងទ័ពទាំងឡាយហាក់ដូចជាមានពណ៌ដ៏រស់រវើក វេញត្របាញ់រវាងបោះជំហានដើរព្រមៗគ្នា ទង់ជាតិចម្រុះពណ៌ ក្នុងការស្វាគមន៍យ៉ាងរីករាយរបស់ប្រជាជននៅសងខាងផ្លូវ៕

ផ្លូវហោះហើរលាតសន្ធឹងពីអាកាសយានដ្ឋាន បៀនហ្វា (ខេត្ត ដុងណាយ) ឆ្លងកាត់ផ្លូវហាយវេ ហាណូយ ស្ពាន សាយហ្គន ហើយបញ្ចប់នៅតំបន់កណ្តាលនៃទីក្រុងហូជីមិញ ជាកន្លែងពិធីរំលឹកខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួម​ប្រទេសជាតិ

គយគន់គាប់ភ្នែកនូវរូបភាពយន្តហោះចម្បាំងហោះហែកខ្យល់ គ្របដណ្តប់លើផ្ទៃមេឃនៃទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ៣០ ខែមេសា

នាព្រឹកថ្ងៃទី ៣០ ខែមេសា យន្តហោះចម្បាំងប្រតិបត្តិការវាយាប្រហាតបតកងកម្លាំងជើងអាកាសរបស់សត្រូវ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានហោះចេញពីអាកាសយានដ្ឋាន បៀនហ្វា មកកាន់កណ្តាលទីក្រុងហូជីមិញ ដើម្បីចូលរួមដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ៕

អគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា រំលឹកខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

អគ្គលេខាបក្ស តូ ឡឹម៖ ជាមួយនឹងភាពអង់អាច ភាពវៃឆ្លាត និងកម្លាំង វៀតណាម បន្តបង្កើតអព្ភូតហេតុក្នុងយុគសម័យថ្មី

នាព្រឹកថ្ងៃទី ៣០ ខែមេសា នៅទីក្រុង ហូជីមិញ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងទីក្រុង ហូជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២)៕

កម្មភិបាល យុទ្ធជន នៃកងពលតូចលេខ៩៦ ជាង ២៣០ នាក់ មិនស្ទាក់ស្ទើរក្នុងការខិតខំប្រឹងប្រែង និងអនុវត្តដោយឧស្សាហ៍ព្យាយាម ដើម្បីមានការសម្តែងការបាញ់កាំភ្លើងដ៏គួរឱ្យចាប់អារម្មណ៍

តម្រៀបកាំភ្លើងធំបើកការបាញ់ប្រារព្ធខួបលើកទី ៥០ រំដោះភាគខាងត្បូង

នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ៣០ ខែមេសា ពិធីបើកឆាកពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ មានការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ បន្លឺឡើងពាសពេញមេឃ នៅសួនបេន បាច់ដាំង ខណ្ឌទី១៕

យុទ្ធពេទ្យ​នារីដើរ​តាម​វិថី ឡេយន់ មក​កន្លែង​ប្រជុំ

រូបភាពកងក្បួនដង្ហែរ ដង្ហែក្បួន 'ចាក់មក' ដល់ចំណុចប្រមូលផ្តុំ ត្រៀមប្រារព្ធពិធីថ្ងៃទី ៣០ ខែមេសា

នាព្រឹកថ្ងៃទី ៣០ ខែមេសា ក្រុមដង្ហែក្បួនមានវត្តមាននៅមណ្ឌលសន្និបាតនៅចុងវិធី ឡេយន់ (ខណ្ឌ ១ ទីក្រុងហូជីមិញ) ដើម្បីរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ៕

នៅ​ម៉ោង​ប្រហែល​២​និង​៣០​នាទី​រសៀល បុគ្គលិក​អគ្គិសនី​បាន​ត្រួតពិនិត្យ​សន្តិសុខ​មុន​នឹង​ចូល​ទៅ​ក្នុង​បរិវេណ​ពិធី

ប្រជាជនរំភើបរីករាយពេញមួយយប់រង់ចាំទស្សនាដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ

នៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែមេសា នៅតាមដងវិថីនៅកណ្តាលទីក្រុង ហូជីមិញ មានមនុស្សម្នាឈរចាំមើលយុទ្ធជន ទាហាន នគរបាល ត្រៀមចូលរួមដង្ហែរក្បួនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ មេសា ២០២៥)។

អតីតយុទ្ធជនអង្គុយនៅកាច់ជ្រុងវិថី ឡេយន់ - ផាមង៉ុកថាច់ ដើម្បីរង់ចាំមើលដង្ហែក្បួននៅព្រឹកស្អែក (៣០ មេសា)

'សមុទ្រមនុស្ស' នៅតែបន្តហូរមកកាន់កណ្តាលទីក្រុងហូជីមិញ រងចាំទស្សនាដង្ហែរក្បួននៅព្រឹកថ្ងៃទី ៣០ ខែមេសា

នាអធ្រាត្រថ្ងៃទី ២៩ ខែមេសា មនុស្សម្នាមកពីទូទាំងប្រទេសនៅតែសម្រុកទៅកណ្តាលទីក្រុងហូជីមិញ ដើម្បីទស្សនាដង្ហែរក្បួនអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥)។ បរិយាកាស​រំភើប​រីក​រាយ​ពាសពេញ​ផ្លូវ ជាពិសេស​តំបន់​ជុំវិញ​វិថី ឡេយន់ និង ​មាន​ក្បួន​ដង្ហែ ​កងកម្លាំង​ហែ​ក្បួន​ឆ្លងកាត់៕

វីរពលកម្ម ឡេ ស៊ន់បា អតីតប្រធានកងពលធំ ៤៧០ (បញ្ជាការដ្ឋាន ទ្រឿងសឺន) ចែករំលែកអំពីថ្ងៃ​ខែ "ភ្លក់ប្រមាត់គេងបន្លា" យុទ្ធជ័យនិងបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង អដ្ឋស័ក ឆ្នាំ ១៩៧៦

នឹកអំពីបុណ្យចូលឆ្នាំថ្មីដំបូងបង្អស់ក្រោយមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥

អំឡុងថ្ងៃនៃខែ មេសា នេះ ការចងចាំអំពីបុណ្យចូលឆ្នាំថ្មីដំបូងបង្អស់ក្រោយមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ក៏លេចឡើងមកក្នុងចិត្តគំនិតរបស់សាក្សីប្រវត្តិសាស្ត្រ កម្មាភិបាលបដិវត្តន៍ចាស់ព្រឹទ្ធាចារ្យទាំងឡាយ។ កន្លះសតវត្សបានកន្លងផុតទៅហើយ ប៉ុន្តែចំណាប់អារម្មណ៍ទាំងឡាយនៅថ្ងៃនោះហាក់ដូចជានៅតែដូចដើមនៅឡើយពេលរំលឹកអំពីសម័យកាលភ្នក់ភ្លើងសង្គ្រាមមួយអំពីយុទ្ធជ័យទាំងឡាយជាមួយនឹងសេចក្តីត្រេកអរជ័យជម្នះ។ល។

ឧបករណ៍ទាក់ទងពត៌មានរបស់កងកម្លាំងពិសេស សាយហ្គន ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរកងកម្លាំងពិសេស សាយហ្គន - យ៉ាឌិញ នៅលេខ ១៤៥ ត្រឹន ក្វាងខាយ ខណ្ឌ ១ (ទីក្រុង ហូ ជីមិញ)

តាមដានជើងកងកម្លាំងពិសេស សាយហ្គន

ក្នុងអំឡុងខែឆ្នាំដ៏លំបាកលំបិន រងទុក្ខវេទនាដ៏សាហាវបំផុតនៃបដិវត្តន៍ភូមិភាគខាងត្បូង កងកម្លាំងពិសេស សាយហ្គន តែងតែត្រូវបានរំឭកដល់ដោយមានយុទ្ធជ័យខ្ទរខ្ទារជាច្រើន។ ទោះបីជា ៥០ ឆ្នាំបានកន្លងផុតទៅក៏ដោយក៏ស្លាកស្នាមអំពីសម័យកាលមួយដ៏អង់អាចបច្ចុប្បន្ននៅតែរក្សាទុកនៅទីតាំងជាច្រើននៅទីក្រុង ហូ ជីមិញ។

ជ្រុងមួយនៃទីក្រុង អៀនបាយ សព្វថ្ងៃនេះ

ខេត្ត អៀនបាយ ៥០ ឆ្នាំក្រោយថ្ងៃប្រទេសជាតិបង្រួបបង្រួម

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាម៉េរិក សង្គ្រោះជាតិ ខេត្ត អៀនបាយ បានចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិ ទាំងកម្លាំងមនុស្សជាច្រើនជាមួយប្រទេសទាំងមូលរំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។ ៥០ ឆ្នាំកន្លងទៅ សំឡេងរន្ទឺក្លាហានដ៏មោះមុតនៃសម័យកាលតស៊ូប្រយុទ្ធមួយនៅតែគាំទ្របក្ខភាគ អាជ្ញាធរនិងប្រជាជនខេត្ត អៀនបាយ ខិតខំប្រឹងប្រែងឈោងឈានឡើងកសាងស្រុកកំណើតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿងនិងអភិវឌ្ឍឥតឈប់ឈរ។

នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ មកពីគ្រប់ទិសទី រថក្រោះ រថពាសដែករាប់រយគ្រឿងរួមជាមួយនឹងកងទ័ពថ្មើរជើងព្រមៗ គ្នាឆ្ពោះត្រង់ទៅកាន់វិមានប្រធានាធិបតីនៃរដ្ឋការអាយ៉ង សាយហ្គន រំដោះ សាយហ្គន

ខណៈពេលខ្លីៗ ចារក្នុងទំព័រប្រវត្តិសាស្ត្រប្រជាជាតិ

ការវាយសម្រុកជាទូទៅនិងនិងការក្រោកឈរឡើងនានិទាឃរដូវ ឆ្នាំ ១៩៧៥ បើកឆាកដោយជ័យជម្នះប្រកបដោយលក្ខណៈវាយទម្លុះយុទ្ធសាស្ត្រនៃយុទ្ធនាការ តីង្វៀន ហើយបន្ទាប់ពីនោះគឺជាជោគជ័យដ៏ឆាប់រហ័ស លាន់រំពងនៃយុទ្ធនាការវាយសម្រុក ហ្វេ - ដាណាំង។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរវីរនារី កងកម្លាំងប្រដាប់អាវុធប្រជាជន វីរនារីពលកម្ម នារីឧត្តមសេនីយ៍ អ្នកវិទ្យាសាស្ត្រនារី ទទួលពានរង្វាន់ Kovalevskaia

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ៖ ត្រូវការមានពានរង្វាន់លើកតម្កើងនារីឆ្នើមលើបណ្តាវិស័យបន្ថែមទៀត

នាថ្ងៃទី ៨ ខែ មីនា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញចូលរួមកិច្ចជំនួបវីរនារីកងកម្លាំងប្រដាប់អាវុធប្រជាជន វីរនារីពលកម្ម នារីឧត្តមសេនីយ៍ អ្នកវិទ្យាសាស្ត្រនារី និងអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃពាន​រង្វាន់ Kovalevskaia និងអញ្ជើញជូនពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៤។

ការប្រគល់ផ្ទះលំនៅអោយគ្រួសារអ្នកស្រី ថាច់ ធីស្ទុម ឃុំ លឿងហ្វា ស្រុក ចូវថាញ់ ខេត្ត ត្រាវិញ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រសួងជន​ជាតិ​និង​សាសនា​ប្រគល់ជូន​ផ្ទះ​ឧបការគុណ​ដល់​គ្រួសារ​បងប្អូនជនជាតិ ខ្មែរ​ នៅ​ខេត្ត​ ត្រាវិញ

នាឱកាសបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីឆ្នាំ​ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ នៅរសៀលថ្ងៃទី ៨ ខែ មេសា ក្រុមការងារនៃក្រសួងជនជាតិនិងសាសនាដោយមានរដ្ឋមន្ត្រី ដាវ ង៉ុកយុង ជាប្រធានក្រុមការងារអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់ជូនផ្ទះឧបការគុណដល់គ្រួសារបងប្អូនជនជាតិ ខ្មែរ ដែលមានគុណបំណាច់នឹងបដិវត្តន៍នៅ ត្រាវិញ។

ជក់ចិត្ត ស្រលាញ់ទំនុកបែបបទបណ្តាបទចម្រៀងប្រជាប្រិយ សានជី ឆ្នាំ ២០១១ លោក ឡឹម មិញសឹប បានចលនាបង្កើតក្លឹបចម្រៀងប្រជាប្រិយ សានជី ឃុំ កៀនឡាវ

ចម្រៀងប្រជាប្រិយ សានជី - បេតិកភណ្ឌវប្បធម៌នៅតំបន់ជនបទ កៀនឡាវ

មិនដឹងជាប៉ុន្មានជំនាន់មកហើយ តំបន់ជនបទ កៀនឡាវ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) ជាកន្លែងរស់នៅនៃជនជាតិជាបងប្អូនចំនួន ៧ ក្នុងនោះជនជាតិ សានជី ស្មើនឹង ៧០% នៃចំនួនប្រជាជន។ យោងតាមលំហូរពេលវេលាជនជាតិ សានជី នៅទីនេះនៅតែថែរក្សាបានរាល់តម្លៃវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជនជាតិលេចធ្លោបំផុតគឺចម្រៀងប្រជាប្រិយ សានជី - បេតិកភណ្ឌវប្បធម៌អរូបីជាតិ ។ល។

លោកប្រធាន ហូ ជីមិញ - ស្ថាបនិកនិងលត់ដំបក្សកុម្មុយនិស្ត វៀតណាម

លោកប្រធាន ហូ ជីមិញ - ស្ថាបនិកនិងលត់ដំបក្សកុម្មុយនិស្ត វៀតណាម

លោកប្រធាន ហូ ជីមិញ អញ្ជើញផ្លុំគែនរបស់បងប្អូនជនជាតិ ថៃ នៅ អៀនចូវ (ខេត្ត សឺនឡា) ជូនក្នុងឱកាស លោកអ៊ំ អញ្ជើញឡើងទៅបំពេញទស្សនកិច្ច តីបាក់ (ភូមិភាគពាយ័ព្យ) (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៩)

កសិករឌីជីថលនៅខេត្ត បាកលៀវ

កសិករឌីជីថលនៅខេត្ត បាកលៀវ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត បាកលៀវ កំពុងឃើញការផ្លាស់ប្តូរដ៏ធំក្នុងផ្នែកកសិកម្មឆ្លងតាមរយៈការប្រើបច្ចេកវិទ្យាឌីជីថលដោយផ្ទាល់នឹងភ្នែក។ នេះគឺជានិន្នាការប្រែខ្លួនវិវឌ្ឍដ៏ខ្លាំងក្លាមួយ ជួយលើកកម្ពស់ប្រសិទ្ធភាព ផលិតកម្មនិងផ្លាស់ប្តូរមុខមាត់ផ្នែកកសិកម្មនៅក្នុងមូលដ្ឋាននេះ។

ការអភិវឌ្ឍគ្រប់ជំហាននៃប្រជាជាតិសុទ្ធតែដិតដាមដោយការដឹកនាំរបស់បក្ស

ការអភិវឌ្ឍគ្រប់ជំហាននៃប្រជាជាតិសុទ្ធតែដិតដាមដោយការដឹកនាំរបស់បក្ស

លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយបណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទស្សនាមណ្ឌលដាក់តាំងបង្ហាញនៅកិច្ចប្រជុំទូទាំងប្រទេសស្តីពីបុកទម្លុះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិត្រូវបានរៀបចំឡើងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៥ នៅអគាររដ្ឋសភា

ពេលវេលាតូចនៃជីវភាពប្រចាំថ្ងៃនៅលើកោះ សុងទឺតី

ពេលវេលាតូចនៃជីវភាពប្រចាំថ្ងៃនៅ ត្រឿងសា

ប្រជុំកោះ ត្រឿងសា (ខេត្ត ខាញ់ហ្វា) ជានិមិត្តរូបដ៏ពិសិដ្ឋអំពីអធិបតេយ្យភាពព្រំដែនជាតិនៅសមុ ទ្រ។ ចំពោះប្រជាជនម្នាក់ៗ នៅទីនេះ ពួកគត់សុទ្ធតែចាត់ទុកខ្លួនឯងជាយុទ្ធជនកំពុងថែរក្សាការពារតាំងពីមួយតឹកៗ ទឹកដីរបស់បុព្វបុរសទាំងយប់ទាំងថ្ងៃ។

គំរូ "សួនបន្លែផ្សារភ្ជាប់" នៃកងពល ១៥ រួមចំណែកជួយក្រុមគ្រួសារបងប្អូនជនជាតិភាគតិចលើកកម្ពស់គុណភាពពេលបាយ កែលម្អជីវភាពរស់នៅ

"ខ្សែការពារដោយទឹកកចិត្តប្រជាជន" នៅតំបន់ព្រំដែនភាគខាងជើង តីង្វៀន

ឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនប្រវែងជាង ២៥១ គីឡូម៉ែត្រជាប់នឹងប្រទេសជាមិត្ត ឡាវ និង កម្ពុជា កងពល ១៥ បានខិតខំប្រឹងប្រែងជម្នះការលំបាក មានរបៀបធ្វើច្នៃប្រឌិត មានប្រសិទ្ធភាពជាច្រើន រួមចំណែកកសាងក្បួនយុទ្ធសាស្ដ្រការពារជាតិ សន្តិសុខដ៏រឹងមាំ ជាពិសេសគឺ "ខ្សែការពារដោយទឹកកចិត្តប្រជាជន" តំបន់ព្រំដែនភាគខាងជើង តីង្វៀន។