នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលសមាគមព្រះពុទ្ធសាសនា វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំឡើងជារៀងរាល់ឆ្នាំ ផ្តើមបើកខ្សែសកម្មភាពក្នុងសប្តាហ៍បុណ្យវិសាខបូជាប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីក្រុង ហូ ជីមិញ។ មហាបុណ្យវិសាខបូជាមិនត្រឹមតែជាឱកាសដើម្បីពុទ្ធបរិស័ទរំលឹកនឹកដល់គុណបុណ្យបរមីរបស់ព្រះពុទ្ធប៉ុណ្ណោះទេ ថែមទាំងជាអំឡុងពេលក្រើនរំលឹកមនុស្សម្នាក់ៗ ឱ្យរស់នៅប្រកបដោយសេចក្ដីអាណិតអាសូរនិងចែករំលែក។
ក្បួនដង្ហែរព្រះសាលៀងចាប់ផ្តើមធ្វើដំណើរពីវត្ត អឹនក្វាង ឆ្លងកាត់ខ្សែផ្លូវជាច្រើនដូចជាផ្លូវ ង៉ូ យ៉ាទឺ ដៀនបៀនភូ កាវថាំង បាថាងហាយ (៣ ខែ កុម្ភៈ) ។ល។ មកដល់វត្ត វៀតណាមកឹកទឺ ដើម្បីប្រារព្ធពិធី "ស្រង់ទឹកព្រះ"។
ព្រះសាលៀងត្រូវបានតុបតែងដ៏ស្រស់ឆើតអស្ចារ្យ នាំមុខទាំងអស់ជាបដិមាព្រះពោធិសត្វទ្រង់ប្រសូតតម្កល់នៅលើបល្ល័ង្កផ្កាឈូក ហ៊ុំព័ទ្ធជុំវិញជាផ្កាស្រស់និងទង់ពុទ្ធសាសនា។ ព្រះសង្ឃ ភិក្ខុ ភិក្ខុនី ពុទ្ធបរិស័ទរាប់ពាន់អង្គនិងរូបទ្រង់គ្រងស្លៀកដណ្ដប់អាវចីវរស្រគត់ស្រគំ និមន្តដើរផងសូត្រធម៌ផងនិងសូត្រព្រះនាមព្រះពុទ្ធអាមិតាភៈ បង្កើតបានជាបរិយាកាសមួយដ៏ពិសិដ្ឋនិងគោរពដោយស្មោះ។
ខាងក្រោមនេះជារូបភាពនៃពិធីដង្ហែព្រះសាលៀងអបអរសាទរបុណ្យវិសាខបូជារបស់ក្រុមអ្នកយកព័ត៌មានពីកាសែតព័ត៌មាននិងជនជាតិ៖






កម្រងរូបថត៖ អានហៀវ - ហ្វាងត្វៀត/កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ