កម្មវិធីឆ្នាំនេះ គឺជាការរួមផ្សំគ្នាដ៏វិសេសវិសាលរវាងតន្ត្រី សិល្បៈឆាកល្ខោននិងស្មារតីធម៌អាថ៌ពុទ្ធសាសនា នាំមកនូវលម្ហសិល្បៈមួយដិតដាមដោយមគ្គផលនិងតម្លៃវប្បធម៌មនុស្សជាតិ។


វណ្ណកម្មទាំងឡាយដូចជា "ខ្លឹមបញ្ញាបារមី" "ចម្រៀងស្ងើចសរសើរព្រះសម្មាសម្ពុទ្ធ" "ចម្រៀងវិសាខបូជា" "ជីវិតសប្បាយ - អំណរគុណ" ឬ "ពុទ្ធសាសនាចែងចាំងទ្វីបទាំងប្រាំ" ត្រូវបានដំឡើងយ៉ាងផ្ចិតផ្ចង់បំផុត វេញត្របាញ់បញ្ចូលគ្នារវាងតន្ត្រីស៊ីមផូនី - ប្រជាជាតិ - សហសម័យជាមួយនឹងឥទ្ធិពលពន្លឺភ្លើង ឆាកទំនើបហើយសម្តែងដោយប្រើពហុមធ្យោបាយ។



ជាពិសេស កម្មវិធីមានការចូលរួមពីក្រុមសិល្បៈពុទ្ធសាសនាមកពីប្រទេសជាច្រើនដូចជា ឥណ្ឌា ចិន កូរ៉េខាងត្បូង កម្ពុជា ថៃ ។ល។ រួមចំណែកបង្កើតជាបរិយាកាសផ្លាស់ប្តូរវប្បធម៌ចម្រុះ បង្ហាញពីការផ្សារភ្ជាប់រវាងខឿនវប្បធម៌ពុទ្ធសាសនាទាំងឡាយនៅលើពិភពលោក។


ការផ្លាស់ប្តូរតន្ត្រីសិល្បៈវិសាខបូជា ២០២៥ មិនត្រឹមតែជាចំណុចសិល្បៈដ៏លេចធ្លោវិសេសវិសាលក្នុងរដូវមហាបុណ្យវិសាខបូជាប៉ុណ្ណោះទេ ថែមទាំងជាកំណាត់ស្ពានសាយភាយសារនៃសន្តិភាព ចិត្តមានសមាធិនិងសេចក្តីស្រឡាញ់ទៀតផង។

នេះក៏ជាឱកាសដើម្បីមិត្តអន្តរជាតិយល់បានកាន់តែច្បាស់នូវ វៀតណាម មួយដ៏ក្សេមក្សាន្ត ស៊ីជម្រៅនិងប្រកបដោយភាពច្នៃប្រតិដ្ឋ កន្លែងពុទ្ធចក្រនិងអាណាចក្រជ្រួតជ្រាបទៅវិញទៅមកក្នុងចង្វាក់បេះដូងនៃក្តីស្រឡាញ់នីមួយៗ៕
អត្ថបទនិងរូបថត៖ លឺវនីម/កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ