ហាងបាយចុងអង្ករ ដាយហាន - កាហ្វេ ដូភូ ថែមទាំងត្រូវបានហៅថាជាកាហ្វេកន្ត្រងនៅលេខ ១១៣អា ដាំងយុង (ខណ្ឌ ១) គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងដ៏ល្បីឈ្មោះផ្សារភ្ជាប់ជាមួយនឹងវីរភាពកងកម្លាំងប្រដាប់អាវុធប្រជាជន ត្រឹន វ៉ាន់ឡាយ អតីតយុទ្ធជនកងកម្លាំងពិសេស សាយហ្គន កាលពីជំនាន់ដើម។

ក្នុងនាមជាសំបកក្រៅនៃអ្នកបានប្រគល់ម៉ៅការវិមាន ដុកឡឹប មួយ លោក ឡាយ បានប្រើប្រាស់ផ្ទះនេះ និងទីតាំងជាច្រើនផ្សេងទៀតនៅក្នុងទីក្រុងដើម្បីធ្វើអាជីវកម្មទាំង បំបាំងភ្នែកខ្មាំងផង ធ្វើជាមូលដ្ឋានបដិវត្តន៍ផង។ ជញ្ជាំងទាំងឡាយនៃហាងត្រូវបានតាក់តែងឡើងដ៏ពិសេសក្នុងគោលបំណងលាក់ទុកអាវុធ និងឯកសារសំខាន់ៗ។

ផ្ទះតូចនៅលេខ ២៨៧/២ វ៉ វ៉ាន់តឹន (ខណ្ឌ ៣) ក៏ជាទីតាំងពិសេសមួយធ្លាប់ត្រូវបានលោក ឡាយ ប្រើដើម្បីលាក់ទុកអាវុធ។ ក្រោយរយៈពេល ៥០ ឆ្នាំផ្ទះនេះបានក្លាយជាកេរដំណែលប្រវត្តិសាស្ត្រលំដាប់ថ្នាក់់ជាតិ បច្ចុប្បន្នដាក់តាំងបង្ហាញរថយន្ត Citroen បុរាណភ្ជាប់ជាមួយនឹងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីលោក ឡាយ បន្ទប់លេណដ្ឋានផ្ទុកអាវុធ ជាមួយរូបភាពវត្ថុតឹកតាងជាច្រើនរបស់យុទ្ធជន កងកម្លាំងពិសេស សាយហ្គន។

សារមន្ទីរកងកម្លាំងពិសេស សាយហ្គន - យ៉ាឌិញ នៅលេខ ១៤៥ ត្រឹន ក្វាងខាយ (ខណ្ឌ ១) ក៏ជាអាសយដ្ឋានមួយដ៏គួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។ សារមន្ទីរនេះមានទីតាំងស្ថិតនៅខាងក្នុងផ្ទះបុរាណអាយុកាលជាង ១០០ ឆ្នាំធ្លាប់ជាកន្លែងធ្វើប្រតិបត្តិការរបស់យុទ្ធជនកងកម្លាំងពិសេសជាច្រើន។

សារមន្ទីរនេះដាក់តាំងបង្ហាញឯកសារវត្ថុតឹកតាងជាង ៣០០ ផ្សារភ្ជាប់នឹងកងកម្លាំងពិសេសដូចជា៖ ផែនទី កាំភ្លើងកាំភ្លោះ សម្លៀកបំពាក់លិខិតសំបុត្រស្នាមនិងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន បង្ហាញជីវភាពនិងការប្រយុទ្ធឡើងវិញយ៉ាងរស់រវើករបស់យុទ្ធជន កងកម្លាំងពិសេសនៅកណ្តាលទីក្រុង។ល។
ជាពិសេស សារមន្ទីរបានប្រើប្រាស់បច្ចេកវិទ្យា ឆ្លាតវៃក្នុងឌីជីថលរូបនីយកម្មទិន្នន័យ បញ្ចាំងបង្ហាញរូបភាពបីវិមាត្រ 3D VR (ការពិតនិម្មិត) និង AR (ការពិតបន្ថែម) ដើម្បីបង្ហាញព្រឹត្តិការណ៍សំខាន់ៗ និងបរិយាកាសទាក់ទងដល់កងកម្លាំងពិសេស សាយហ្គន ឡើងវិញ។

គោលដៅទេសចរណ៍ទាំងឡាយទាក់ទងដល់កងកម្លាំងពិសេស សាយហ្គន មិនមែនគ្រាន់តែជាកន្លែងដើម្បីទស្សនាមួយមុខប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាសអប់រំធ្វើអោយផុសគំនិតនិងចិត្តមោទកភាពជាតិទៀតផង។ តាមលំហូរនៃប្រវត្តិសាស្រ្ត ការអភិរក្សនិងយកកេរដំណែលទាំងនេះប្រើជួយផ្សារភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាលថែរក្សាតម្លៃទាំងឡាយដ៏ថ្លៃថ្លាសម្រាប់អនាគតកាល៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ