យើងបានវាយកម្ទេចចេតនាប៉ុនប៉ងបង្រួមយុទ្ធសាស្ត្ររបស់ខ្មាំង ធ្វើអោយផ្លាស់ប្តូរយ៉ាងធំធេងអំពីស្ថានការណ៍ គោលជំហរនិងកម្លាំងរវាងយើង និងខ្មាំងបង្កើតចំណុចរបត់និងលក្ខខណ្ឌប្រាកដជាឈ្នះសម្រាប់យុទ្ធនាការប្រវត្តិសាស្ត្រមានប្រសិទ្ធនាម ហូ ជីមិញ។

នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ កងទ័ពរំដោះមកពីគ្រប់ទិសទីបើកការវាយប្រហារទូទៅ សាយហ្គន ព្រមៗ គ្នា។ នៅម៉ោង ១១ និង ៣០ នាទី កងទ័ពយើងបង្ហូតទង់ជ័យជម្នះលើដំបូលវិមាន ដុកឡឹប ប្រធានាធិបតីរដ្ឋការអាយ៉ង យឿង វ៉ាន់មិញ ប្រកាសចុះចាញ់ឥតល័ក្ខណ្ឌ។

ការវាយសម្រុកជាទូទៅនិងការក្រោកឈរឡើងនានិទាឃរដូវឆ្នាំ ១៩៧៥ ដែលចំណុចកំពូលគឺយុទ្ធនាការ ហូ ជីមិញ បានជោគជ័យទាំងស្រុង បញ្ចប់សង្គ្រាម ៣០ ឆ្នាំដ៏យូរអង្វែង រងទុក្ខវេទនាប្រឆាំងបរទេសឈ្លានពានរបស់ប្រជាជាតិ វៀតណាម បើកយុគសម័យថ្មីមួយ - យុគសម័យឯករាជ្យ សេរីភាព បង្រួបបង្រួមនិងកសាងសង្គមនិយម ធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនូវបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់នាំ វៀតណាម សមាហរណកម្មនិងអភិវឌ្ឍ។



កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមគោរព ឧទ្ទេសនាមជូនបងប្អូន ជនជាតិនូវរូបភាពពិសេសៗ មួយចំនួនកត់ត្រាទុកនូវខណៈ ពេលប្រវត្តិសាស្ត្រ ខ្លីៗ ខណៈពេលខ្លីៗ មិនត្រឹមតែគូសសម្គាល់់ព្រឹត្តិការណ៍ ដ៏មហោឡារិក ប៉ុណ្ណោះទេថែមទាំងបង្ហាញស្មារតីស្នេហាជាតិ ឆន្ទះពង្រឹងខ្លួនឯងរបស់ ប្រជាជន វៀតណាម ទៀតផង៕







រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺនហេង - ចន្ថា