នាឱកាសបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីឆ្នាំ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ នៅរសៀលថ្ងៃទី ៨ ខែ មេសា ក្រុមការងារនៃក្រសួងជនជាតិនិងសាសនាដោយមានរដ្ឋមន្ត្រី ដាវ ង៉ុកយុង ធ្វើជាប្រធានក្រុមការងារអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់ជូនផ្ទះឧបការគុណដល់គ្រួសារបងប្អូនជនជាតិ ខ្មែរ ដែលមានគុណបំណាច់នឹងបដិវត្តន៍នៅខេត្ត ត្រាវិញ។
ជាក់ស្តែង ក្រុមការងារបានប្រគល់ជូនផ្ទះអោយគ្រួសារលោក ថាច់ យ៉ាញ់ និងលោក ត្រឹន ដាំង រស់នៅភូមិ ហ្វាឡាកអា ឃុំ លឿងហ្វា ស្រុក ចូវថាញ់ ជាមួយគ្នា។ រដ្ឋមន្ត្រី ដាវ ង៉ុកយុង រំពឹងថា ក្នុងលក្ខខណ្ឌរស់នៅថ្មី ក្រុមគ្រួសារប្រជាជនទាំងឡាយនឹង "រស់នៅសុខដុមរមនា" សកម្មពលកម្ម ផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កម្រិតជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។

រដ្ឋមន្ត្រីមានប្រសាសន៍ថា ដោយមានទិសស្លោក “គ្មាននរណាត្រូវបោះបង់នៅខាងក្រោយឡើយ” ថ្នាក់ដឹកនាំបក្ស រដ្ឋបានបំផុសចលនាប្រឡងទូទាំងប្រទេសរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម។ នៅខេត្ត ត្រាវិញ ចលនាបានរីកសាយភាយយ៉ាងទូលំទូលាយ ហើយទទួលបានការស្រុះចិត្តគំនិតគ្នា រួមដៃគ្នាគ្រប់ស្រទាប់ប្រជាជនតាមរយៈសកម្មភាពជាក់ស្តែង។ ដោយមានប្រភពឧបត្ថម្ភពីមជ្ឈិម ខេត្តសន្សំបាន ៥% នៃប្រភពចំណាយថវិការដ្ឋជាប្រចាំឆ្នាំ ២០២៤ កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិលចូលរួមចំណែកដោយប្រាក់ចំណូលប្រចាំថ្ងៃ ប្រជាជនរួមចំណែកថ្ងៃពលកម្ម… ដើម្បីចែករំលែក ឧបត្ថម្ភផ្ទះលំនៅជូនក្រុមគ្រួសារក្រីក្រ។

អនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមបំផុសដោយលោកនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ ខេត្ត ត្រាវិញ មានជិត ២.៣០០ ក្រុមគ្រួសារទទួលបានការឧបត្ថម្ភ ក្នុងនោះមានជាង ១.២០០ ក្រុមគ្រួសារស្ថិតក្នុងក្របខណ្ឌអ្នកមានគុណបំណាច់នឹងបដិវត្តន៍និងជាសាច់ញាត្តិយុទ្ធជនពលីជីវិត ជាង ១.០០០ ក្រុមគ្រួសារក្រីក្រ ជិតបន្ទាត់នៃភាពក្រីក្រ និងមានចំនួន ៥២ ក្រុមគ្រួសារទទួលបានឧបត្ថម្ភពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០៣០។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវ ង៉ុកយុង អញ្ជើញចូលរួមពិធីសម្ពោធ ប្រគល់ជូនផ្ទះអោយគ្រួសារអ្នកស្រី ថាច់ ធីស្ទុម ឃុំ លឿងហ្វា ស្រុក ចូវថាញ់។ នេះជាក្រុមគ្រួសារក្រីក្រជនជាតិ ខ្មែរ ទទួលឧបត្ថម្ភពីកម្មវិធីលុបផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមបំផុសដោយរដ្ឋាភិបាល៕
ផលិត៖ ថាញ់ហ្វា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ អៀនថាញ់