
នាពេលកន្លងទៅថ្មីៗ នេះ ប៉ុស្តិ៍ការពារព្រំដែន លុងគូ - បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ហាយ៉ាង ក្រោមការបង្គាប់បញ្ជារបស់លោកវរសេនីយ៍ទោ គីម ស៊ន់យ៉ាង នាយប៉ុស្តិ៍បានសហការជាមួយកងទ័ពការពារព្រំដែនតំបន់ស្រុក ភូនិញ កងទ័ពរំដោះប្រជាជន ចិន ដោយវរសេនីយ៍ត្រី លឺវ យុង ធ្វើប្រធានក្រុម ធ្វើការយាមល្បាតទ្វេភាគីនៅខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន។

ភាគីទាំងពីរបានធ្វើការជួបជុំ ផ្លាស់ប្តូរស្ថានភាពសន្តិសុខព្រំដែននិងបញ្ហាពាក់ព័ន្ធ។ ចាប់ពីបង្គោល ៤២៤ ដល់បង្គោល ៤២៦ នៅកំណាត់ព្រំដែនរវាង វៀតណាម និង ចិន កងកម្លាំងទាំងឡាយបានរួមគ្នាធ្វើការយាមល្បាត ការពារ ធានាប្រព័ន្ធបង្គោលព្រំដែនជាតិដូចដើម។ល។
អត្ថបទ៖ មិញតឹម - ស៊ន់យ៉ាង
រូបថត៖ ម៉ាញ់កឹម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ