ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន រួមមានឃុំចំនួន ៨ នៅស្រុក កឹនដឿក និងឃុំចំនួន ២ នៅស្រុក កឹនយួក បង្កើតឧត្តមភាពឡោមព័ទ្ធជុំវិញមូលដ្ឋានទ័ព អាម៉េរិក នៅ រ៉ាច់កៀន ពេលកងទ័ព អាម៉េរិក ចូលមកបង្កើតមូលដ្ឋាននាចុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០។

កេរដំណែល ង៉ាទឺ (បំបែកបួន) រ៉ាច់កៀន គឺជាភស្តុតាងនិទស្សនៃខ្សែក្រវ៉ាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - វិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ ការច្នៃប្រតិដ្ឋរបស់កងទ័ពនិងប្រជាជន ឡុងអាន ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយកងទ័ពនិងសម្ព័ន្ធមិត្ត ចក្រពត្តិ អាម៉េរិក ជាមួយកងទ័ពអាយ៉ង សៃហ្កន។

សព្វថ្ងៃនេះ មណ្ឌលកេរដំណែលនោះស្ថិតនៅលើភូមិសាស្ត្រឃុំ ឡុងហ្វា ស្រុក កឹនដឿក ភស្តុតាងនិទស្សអំពីដំណើរការប្រយុទ្ធមានឥទ្ធិពល់ខ្លាំងពូកែរបស់ដូនតាយើងហើយក៏ជាពាក្យពេចន៍មួយក្រើនរំលឹកបច្ឆាជនជំនាន់ក្រោយត្រូវតែរស់នៅយ៉ាងល្អជារៀងរាល់ថ្ងៃ ថែរក្សាសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិ។

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន រួមមានឃុំចំនួន ៨ ចំណុះស្រុក កឹនដឿក និងឃុំចំនួន ២ ចំណុះស្រុក កឹនយួក បង្កើតឧត្តមភាពឡោមព័ទ្ធជុំវិញមូលដ្ឋានទ័ព អាម៉េរិក នៅ រ៉ាច់កៀន ពេលកងទ័ព អាម៉េរិក ចូលមកបង្កើតមូលដ្ឋាននាចុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០។

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន ត្រូវបានចាត់ទុកថាជាការអភិវឌ្ឍចំណុចកំពូលនៃសង្រ្គាមប្រជាជនប្រយុទ្ធប្រឆាំងនឹងចក្រពត្តិ អាម៉េរិក នៅ ឡុងអាន។ ស្ថានភាពសង្រ្គាមប្រជាជននៅខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន គឺជាការផ្សារភ្ជាប់យ៉ាងស្អិតល្មួតនៃបណ្តាវិស័យតស៊ូប្រយុទ្ធ។

គំរូតួយ៉ាងដូចជាការរៀបចំដឹកនាំ ការរៀបចំទីតាំងប្រយុទ្ធ ការសម្របសម្រួលធ្វើសកម្មភាពរវាងកងកម្លាំងទាំងឡាយ ទម្រង់តស៊ូប្រយុទ្ធជាចំហ ជាសម្ងាត់ ។ល។ ឆ្លងតាមរយៈនោះ បង្កើតបានជាប្រព័ន្ធប្រយុទ្ធជាបន្តបន្ទាប់នៅភូមិសាស្ត្រត្រូវដណ្តើមកាន់កាប់បណ្តោះអាសន្ន វាងវៃរក្សាបានជំហរជាចំហរបស់មហាជន ស្វែងរកបានវិធីសាស្រ្តសមស្របដើម្បីការពារប្រជាជន ថែរក្សាបានទ្រព្យសម្បត្តិផង ទាំងកម្លាំងមនុស្សផងសម្រាប់ការប្រយុទ្ធប្រឆាំងយូរអង្វែង។ ផ្តើមពីកេរដំណែល ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់កៀន យុវវ័យជំនាន់ក្រោយបានយល់មួយផ្នែកទៀតនៃការតស៊ូ​ប្រយុទ្ធរបស់​ដូនតាយើង។

rach-kien-resize.jpg
កេរដំណែលនៃ ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់កៀន គឺជាសក្ខីភាពមួយចំពោះខ្សែក្រវាត់កម្ទិចអាមេរិក រ៉ាច់កៀន ។ (រូបថត៖ ឌឹកហាញ់/ទីភ្នាក់ងារពត៌មានវៀតណាម)

ប្អូន ដូ ធុយខាញ់វ៉ឹន សិស្សថ្នាក់ទី 9A3 អនុវិទ្យាល័យ ឡុងហ្វា ស្រុក កឹនដឿក ចែករំលែកថា “បានមកទស្សនា​កេរដំណែលប្អូនកាន់តែកោតសរសើរដូនតាយើងបន្ថែមទៀត។ ផ្តើមពីការកោតសរសើរ ការគោរព និងដឹងគុណ​បំណាច់នោះ ប្អូនប្តេជ្ញាចិត្តថានឹងរៀនសូត្រអោយល្អដើម្បីក្លាយជាអ្នកមានប្រយោជន៍សម្រាប់សង្គម។“

ចំណែកបងស្រី ផាម ធីមីលិញ លេខាសម្ព័ន្ធយុវជនឃុំ ឡុងហ្វា ឲ្យដឹងថា រយៈពេលកន្លង សម្ព័ន្ធយុវជន​ឃុំ ឡុងហ្វា បានរៀបចំសកម្មភាពនឹកប្រភពដើមនានា ដើម្បីជួយសមាជិកសម្ព័ន្ធយុវជន និងយុវជន​យល់កាន់តែច្បាស់អំពីសារៈសំខាន់នៃប្រវត្តិសាស្ត្រនៃខ្សែក្រវាត់កម្ទេច អាមេរិក រ៉ាច់កៀន។ ចាប់ពី​ពេលនោះមក ពួកគាត់មានឆន្ទៈ ខ្លួនពឹងកម្លាំងខ្លួន ហ្វឹកហាត់ លត់ដំខ្លួនឯង ច្នៃប្រតិដ្ឋថែមទៀតក្នុង​ដំណើរការកសាង និងការពារមាតុភូមិ។

ក្នុងកេរដំណែល ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់កៀន មានពាងមួយ (ខ្លះហៅថា ម៉ាយវូ) - កាលពីដើម​ត្រូវបានប្រជាជន កឹនដឿក ប្រើសម្រាប់លាក់កម្មាភិបាល យុទ្ធជនបដិវត្តន៍សកម្មភាពក្នុងខ្សែក្រវ៉ាត់កម្ទេច អាមេរិក រ៉ាច់កៀន។ ពាង​នេះផ្សារភ្ជាប់​នឹង​សកម្មភាព​បដិវត្តន៍​របស់​លោក ង្វៀន វ៉ាន់ណាម អតីត​លេខា​គណៈកម្មាធិការ​បក្ស​ស្រុក កឹនដឿក (រយៈពេល ៧ ឆ្នាំ​តាំង​ពី​ក្រោយ​រំដោះ​រហូត​ដល់​ចូល​និវត្តន៍)។

នៅកន្លែងខ្លះ ប្រជាជនច្រើនតែជីករូងក្រោមដីដើម្បីលាក់កម្មាភិបាល ប៉ុន្តែដោយសារលក្ខណៈនៃតំបន់លិចទឹក កឹនដឿក ប្រជាជនបានបំផុសគំនិតជីករណ្តៅ រួចសង្កត់ពាងចុះដើម្បីឱ្យកម្មាភិបាលចូលជ្រកនៅពេលសត្រូវ​វាយឆ្មក់។

ស្រុកកំណើតនៅឃុំ តឹនឡឹន ស្រុក កឹនដឿក លោក ង្វៀន វ៉ាន់ណាម សកម្មភាពក្នុងបដិវត្តន៍តាំងពីសម័យ​សង្រ្គាមតស៊ូប្រយុទ្ធនឹងអាណានិគម បារាំង។ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ ឆ្នាំ ១៩៥៤ លោកបន្ត​ស្នាក់នៅស្រុកកំណើត សកម្មភាពជាបន្តបន្ទាប់រហូតដល់ឆ្នាំ ១៩៧០។ នៅពេលដែនដីនេះត្រូវសត្រូវ "ប៊ិញឌិញត្រាំង" លោករួមជាមួយនឹងសមមិត្តដកថយទៅតំបន់ព្រំដែន វៀតណាម - កម្ពុជា ចំណុះភូមិសាស្រ្តខេត្ត ឡុងអាន សព្វថ្ងៃនេះ។

ក្រោយរំដោះ លោក ង្វៀន វ៉ាន់ណាម បានស្វែងរកផ្ទះប្រជាជនបានជួយចិញ្ចឹម លាក់បាំងលោកក្នុង​សម័យ​សង្គ្រាមតស៊ូ ហើយបានរកឃើញពាងចំនួន ២ នៅក្រោមដី។ ក្នុងចំណោមនោះ មានពាងធំមួយអាច​លាក់​កម្មាភិបាលចាប់ពី ២ ទៅ ៣ នាក់អោយជ្រកកោនបាន លោក​បាន​ជូន​វា​ទៅ​ឱ្យ​មណ្ឌលកេរដំណែល ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់កៀន នៅពាងតូចមួយទៀតរក្សាទុក​នៅ​ផ្ទះ​កូន​ប្រុស​ទី​ប្រាំ​របស់​លោក។

អ្នកសារព័ត៌មាន ង្វៀន ភឹនដូវ កូនប្រុសរបស់លោក ង្វៀន វ៉ាន់ណាម បានរៀបរាប់ថា កាលចក្រពត្តិ អាមេរិក បានចូល​មក រ៉ាច់កៀន កាលពីឆ្នាំ ១៩៦៥ នៅពេលនោះឪពុករបស់លោកជាប្រធានកងអនុសេនាធំលេខ ៣១៥ ដែលជាអង្គភាព​ស្នូលនៃស្រុក កឹនដឿក ប្រយុទ្ធនឹង អាមេរិក ដោយផ្ទាល់ជាមួយនឹងប្រជាជន និងកងកម្លាំងផ្សេងជាច្រើនទៀត រួមទាំងកងឈ្លបរបស់ឃុំ។ ឪពុក​របស់​លោកជាមួយនឹងសមមិត្ត​បាន​ឡោមព័ទ្ធ និង​វាយ​លុក​មូលដ្ឋាន រ៉ាច់កៀន របស់ អាមេរិក។

ទ័ព​ អាមេរិក ចាប់​ពី​មូលដ្ឋាន ​រ៉ាច់កៀន ​ចេញមក​ឃុំ ហើយ​ត្រូវ​​រារាំងនិង​វាយប្រហារ​ភ្លាមៗ។ លោកជាមួយនឹង​សមមិត្តរបស់គាត់បានកប់មីនដើម្បីបង្កើតខ្សែក្រវាត់ជុំវិញមូលដ្ឋានរបស់ អាមេរិក អាយ៉ង។ នៅពេលទ័ព អាមេរិក និងអាយ៉ងមកដល់គឺត្រូវវាយកម្ទេចតែម្តង។

rach-kien-2-resize.jpg
កេរដំណែលនៃ ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់កៀន ជា​កន្លែង​អប់រំប្រពៃណី​បដិវត្តន៍ជូនកូនចៅ​ជំនាន់​ក្រោយ។ (រូបថត៖ ឌឹកហាញ់/ទីភ្នាក់ងារពត៌មានវៀតណាម)

ក្នុងរយៈពេលជាង ១.០០០ ថ្ងៃ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត ឡុងអាន គណៈកម្មាធិការបក្សស្រុក កឹនដឿក កងទ័ពប្រជាជននៃខ្សែក្រវាត់កម្ទិចអាមេរិកនៅ មី រ៉ាច់កៀន សម្រេចជោគជ័យដ៏ល្អនូវភារកិច្ចការឡោមព័ទ្ធ ទប់ទល់ បង់ខាតកងកម្លាំងសត្រូវ កាត់បន្ថយការវាយប្រហារពួកវាលើតំបន់ជុំវិញ រក្សាលំនឹងតំបន់រំដោះ។ នេះគឺជាការច្នៃប្រឌិតរបស់កងទ័ពប្រជាជន ឡុងអាន អំពីគំរូនៃការបង្កើតខ្សែក្រវាត់កម្ទិចអាមេរិកនៅមូលដ្ឋានវាលទំនាបមានប្រជាជនរស់នៅច្រើនកុះករ។ កឹនដឿក សព្វថ្ងៃនេះបានមានការប្តូរមុខមាត់ថ្មីជាច្រើនលើគ្រប់ផ្នែកទាំងអស់ តាមទិសដៅនៃការអភិវឌ្ឍឧស្សាហកម្ម កសាងទីក្រុង ពាណិជ្ជកម្ម សេវាកម្ម។

ក្នុង​វិស័យ​កសិកម្ម ស្រុក​អភិវឌ្ឍន៍​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់។ ស្រុកបានដើរក្នុងទិសដៅត្រឹមត្រូវជាមួយនឹងសមាមាត្រនៃឧស្សាហកម្មមានចំនួនជាង ៨៥% ក្នុងរចនាសម្ព័ន្ធសរុប។ ឃុំ ឡុងហ្វា គឺជាទីក្រុងមួយក្នុងចំណោមកណ្តាលទីក្រុងចំនួនពីរនៃស្រុក ហើយតំបន់ទីក្រុង រ៉ាច់កៀន ក្លាយជាទីក្រុងប្រភេទទី ៥ ។

ទន្ទឹមនឹងការអភិវឌ្ឍនិងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ប្រជាជន កឹនដឿក សព្វថ្ងៃនេះនៅតែមិនភ្លេចគុណតម្លៃប្រវត្តិសាស្ត្រ គោរពនូវស្នាដៃបដិវត្តន៍បន្សល់ទុកដោយបុព្វបុរសរបស់យើង។អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក កឹនដឿក លោក ង្វៀន មិញវឿង បានឲ្យដឹងថា៖ កេរដំណែល ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់កៀន មិនត្រឹមតែជាសក្ខីភាព មេរៀនអំពីស្មារតីស្នេហាជាតិ ស្មារតីតស៊ូ ក្លាហាន ច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទកភាព ជំនឿ ធនធាន ប្រពៃណីរបស់កងទ័ព និងប្រជាជន កឹនដឿក ផងដែរ។ នេះជាសេចក្តីប្រាថ្នាសន្តិភាព សេចក្តីប្រាថ្នាចង់ក្រោកឡើង ដើម្បីបក្ស រដ្ឋាភិបាល និងប្រជាជនទីក្រុង កឹនដឿក មានទំនុកចិត្តជាមួយប្រជាជនទូទាំងប្រទេសក្នុងការឈានចូលយុគសម័យថ្មី - យុគសម័យឈោងឈានឡើងរបស់ប្រជាជាតិ។

ក្នុងគោលបំណងលើកតម្តើង អប់រំប្រពៃណីស្នេហាជាតិរបស់កងទ័ពមូលដ្ឋាន និងប្រជាជនក្នុងដំណើរការប្រយុទ្ធ ការពារមាតុភូមិ រួមចំណែកអភិវឌ្ឍន៍មូលដ្ឋានក្នុងសម័យកាលថ្មី វិមានឈ្នះឈ្នះ នៅតំបន់ប្រវត្តិសាស្ត្រ ង៉ាទឺ (ផ្លូវបំបែកជាបួន) រ៉ាច់គៀន នឹងចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០២៥។

នេះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការអប់រំប្រពៃណីសម្រាប់មនុស្សជំនាន់ក្រោយ គឺជាគម្រោងដ៏សំខាន់ជាពិសេសឆ្ពោះទៅរកខួបលើកទី ៨០ ឆ្នាំទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទនិងរូបថត៖ ឌឹកហាញ់-ថាញ់ប៊ិញ
ប្រែសម្រួលដោយ៖ យ័ញ លើយ - លឺ ធីអៀនថាញ់

អ្នកប្រហែលជាចាប់អារម្មណ៍

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

បន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាពិភាក្សាជាក្រុមស្តីពី៖ សេចក្តីព្រាងច្បាប់ស្តីពីបង្ការ ទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ០៩ ស្តីពីយោធា ការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការផ្សព្វផ្សាយ និងការអប់រំច្បាប់ (ធ្វើវិសោធនកម្ម)៕

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។