
ទោះបីជាមុខអាហារសាមញ្ញប៉ុន្តែនំបញ្ចុកទឹកសម្លមានរសជាតិទាក់ទាញជាទីបំផុតសូម្បីតែចំពោះភ្ញៀវដ៏តឹងតែងបំផុតក៏ដោយ។ ប្រការខុសប្លែកគ្នានៃនំបញ្ចុកទឹកសម្លគឺម៉ាំប្រហុក (ឬហៅថា ប្រាហុក ប្រហុក) របស់ជនជាតិ ខ្មែរ តែម្តង គួបផ្សំជាមួយសាច់ជ្រូកខ្វៃស្រួយនៅខាងក្រៅ ខាងក្នុងទន់របស់ជនជាតិ ចិន។ ប្រហុកត្រូវតែបំពេញតាមស្តង់ដារ មានក្លិនក្រអូបពិសេសដាច់ដោយឡែកនិងរលាយយ៉ាងឆាប់រហ័សក្នុងទឹករំពុះ។

ដើម្បីទឹកស៊ុបកាន់តែមានរសជាតិដិតដាមថែមទៀត ចុងភៅជាធម្មតាដាក់សាច់ត្រីផ្ទក់ ត្រីប្រឃឿ អណ្តែងកុយពន្លះយកឆ្អឹងចោលឬបង្គា កំពឹស សាច់ជ្រូកចិញ្រ្ចាំនិងផ្សិតចំបើង ។ល។ បន្ថែម។ នំបញ្ចុកទឹកសម្លមិនអាចខ្វះរបោយបន្លែគ្រប់ប្រភេទបានឡើយបរិភោគផ្ទាប់ជាមួយរួមមានត្រយោងចេក ត្រកួនឈូស ផ្កាព្រលឹតកាត់ទទឹងនិងជីរហាន់ម៉ដ្ដ។

ប្រសិនបើមានឱកាសឆៀងចូលលេង ត្រាវិញ ភ្ញៀវទេសចរចូរផ្អាកដំណើរនៅហាងតាមដងផ្លូវមួយ បរិភោគនំបញ្ចុកទឹកសម្លមួយគោមភ្លាមដើម្បីភ្លក្សរសជាតិពិសេសដាច់ដោយឡែកយ៉ាងពេញលេញនៃដែនដីនេះ៕
អត្ថបទនិងរូបថត៖ ហុងដាត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ