ឆ្នាំ ២០២៤ ខេត្ត ត្រាវិញ មានចំនួន ៣៩៣ ផលិតផលនៃចំនួន ២៥០ កម្មវត្ថុត្រូវបាន ទទួលស្គាល់សម្រេចស្តង់ដារ OCOP ក្នុងនោះមានផលិតផលលំដាប់ផ្កាយ ៥ ចំនួន ៣ ផលិតផលសក្តានុពលលំដាប់ផ្កាយ ៥ ចំនួន ៧ ផលិតផលលំដាប់ផ្កាយ ៤ ចំនួន ៤៦ និង ផលិតផលលំដាប់ផ្កាយ ៣ ចំនួន ៣៣៧។ ចូលរួមកម្មវិធី OCOP កម្មវត្ថុទាំងឡាយបាន ឧបត្ថម្ភការជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលឆ្លងតាមរយៈសកម្មភាពតាំងពិព័រណ៍ ដាក់តាំងបង្ហាញនៅតាមផ្សារណាត់ក្នុងនិងក្រៅខេត្ត។


លោក ហ្វិញ គីមញ៉ឹន នាយករងនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ត្រាវិញ មាន ប្រសាសន៍ថា ចំពោះកម្មវិធី OCOP ផលិតផលទាំងឡាយបានបញ្ជាក់បានប្រជាប្រិយភាព និងគុណភាពត្រូវបានអតិថិជនអាទិភាពជ្រើសរើសទិញជាងមុន។ អាស្រ័យហេតុនេះ បរិមាណផលនិងប្រាក់ចំណូលរបស់កម្មវត្ថុទាំងឡាយកើនឡើងយ៉ាងច្បាស់ក្រឡែត រួមចំណែកអនុវត្តជោគជ័យកម្មវិធីកសាងជនបទថ្មីនៅខេត្ត ត្រាវិញ។


ដើម្បីផលិតផល OCOP អភិវឌ្ឍប្រកបដោយស្ថិរភាព ខេត្ត ត្រាវិញ កំពុងកសាងរាល់គោលនយោបាយឧបត្ថម្ភចងសម្ពន្ធគ្នាផលិត លក់ដូរផលិតផល បង្កើតបរិយាកាសងាយស្រួល សម្រាប់សហគ្រាសនិងកសិករ ព្រមទាំងរៀបចំថ្នាក់ហ្វឹកហ្វឺន ផ្ទេរបច្ចេកវិទ្យាថ្មីជូនកសិករ ឧបត្ថម្ភសហករណ៍ទាំងឡាយអភិវឌ្ឍខ្លាំងក្លា ក្លាយជាស្ពានមេត្រីរវាងកសិករនិងទីផ្សារជាដើម៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់