ដោយសាររដូវប្រមូលផលខ្លី សហករណ៍ ក្វាងតម ឃុំ បាក់ហា ខេត្ត ឡាវកាយ បានប្រមូលទិញផ្លែព្រូនស្រស់ ប្រើបច្ចេកវិទ្យាកែច្នៃទៅជាផលិតផលសម្ងួតដោយខ្យល់ក្ដៅ ឆ្លងតាមរយៈនោះ រក្សាបានពណ៌សម្បុរ ឱជារសធម្មជាតិដូចដើម ព្រមទាំងពន្យាររយៈពេលរក្សាទុកផ្លែព្រូនជាផលិតផលរយៈពេលពី ៦ ទៅ ១២ ខែ។
មួយឆ្នាំៗ សហករណ៍ ក្វាងតម ផ្គត់ផ្គង់ចេញទៅទីផ្សារខ្ទង់ ១០ តោនផ្លែព្រូនសម្ងួតដោយខ្យល់ក្ដៅបំពេញតាមស្តង់ដារ OCOP ផ្កាយ ៣។
មិនត្រឹមតែបង្កើតការងារធ្វើ និងប្រាក់ចំណូលស្ថិរភាពជូនសមាជិកចំនួន ៧ ទៅ ១០ នាក់ ដំណោះស្រាយអនុវត្តបច្ចេកវិទ្យាកែច្នៃប៉ុននោះទេ ថែមទាំងជួយឱ្យសហករណ៍ ក្វាងតម មានការលក់ចេញប្រកបដោយស្ថិរភាពបន្ថែមទៀត ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់កម្រិតតម្លៃកសិផលក្នុងស្រុក និងកសាងពាណិជ្ជសញ្ញាផលិតផលពិសេសប្រចាំតំបន់ តីបាក់៕
អត្ថបទនិងរូបថត៖ ហ្វាងហៀវ
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់