របរកុម្ភការភ័ណ្ឌ មីធៀន លេចធ្លោដោយមានបណ្តាផលិតផលកុម្ភការភ័ណ្ឌប្រើប្រាស់ក្នុងគ្រួសារ កុម្ភការភ័ណ្ឌសក្ការៈបូជា និងសម្ភារៈសំណង់ប្រពៃណី បានច្នៃបង្កើតដោយហត្ថកម្មទាំងស្រុង ដុតដោយឡឧស ដោយមានបច្ចេកទេសល្អិតល្អន់ និងអត្តសញ្ញាណដោយឡែករបស់តំបន់ដែនដីក្វាងង៉ាយ។


យោងតាមលោក ផាន វ៉ាន់ហ្វាង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ក្វាងង៉ាយ របរកុម្ភការភ័ណ្ឌមិនត្រឹមតែជួយប្រជាជនបង្កើនប្រាក់ចំណូលប៉ុននោះទេ ថែមទាំងរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ប្រពៃណីរបស់មូលដ្ឋានផងដែរ។ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍កុម្ភការភ័ណ្ឌ មីធៀន ខេត្ត ក្វាងង៉ាយ បានកសាងបរិយាកាសតាំងបង្ហាញឧទេ្ទសនាមផលិតផលកុម្ភការភ័ណ្ឌ តភ្ជាប់ភូមិរបរជាមួយបណ្តាចំណុចទេសចរណ៍រមណីយដ្ឋានល្បីឈ្មោះដូចជា៖ ហ្គាញ់អៀន សមុទ្រ ឡេធុយជ្រោយ បាឡាងអាន ព្រៃរនាមទឹកប្រៃ បៅកាកាយ ព្រមទាំងបេតិកភណ្ឌវប្បធម៌អរូបីរបស់មូលដ្ឋានផ្សេងៗ ទៀត។

ផ្នែកវប្បធម៌ក៏ដាក់ដំណើរការគម្រោងការទេសចរណ៍ ទស្សនាកម្សាន្តឆ្លងកាត់បទពិសោធន៍បេតិកភណ្ឌជាតិកុម្ភការភ័ណ្ឌ មីធៀន។ អញ្ជើញមកកាន់ទីនេះ ភ្ញៀវទេសចរនឹងបានស្វែងយល់ ចូលរួមគ្រប់ដំណាក់កាលសូនរូបបង្កើតរូបរាង និងដុតកុម្ភការភ័ណ្ឌ ស្តាប់ឧទេ្ទសនាមអំពីប្រវត្តិនៃភូមិរបរ៕
អត្ថបទ និង រូបថត៖ ឡេ ភឿកង៉ុក
ប្រែសម្រួល៖ សឺន ហេង