ក្នុងក្របខ័ណ្ឌពិធីបុណ្យ ហ្កៅតៅ ឆ្នាំ២០២៦ មានសកម្មភាពវប្បធម៌ កីឡាប្រជាប្រិយវិសេសវិសាលជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ កម្មវិធីសិល្បៈអំណរពិធីបុណ្យ រាំគែនជុំវិញដើមនេវ ប្រកួតធ្វើនំបាញ់យ៉ី ទស្សនានិងទិញផលិតផលនៅស្តង់ដាក់តាំងផលិតផលមូលដ្ឋាន ប្រឡងបោះប៉ាវរបស់ជនជាតិ ម៉ុង លេងល្បែងប្រជាប្រិយជាដើម ទាក់ទាញប្រជាជន និងភ្ញៀវទេសចរអញ្ជើញចូលរួម និងឆ្លងកាត់ពិសោធន៍ជាច្រើន។
ពិធីបុណ្យ ហ្កៅតៅ មិនត្រឹមតែឆ្លើយតបតម្រូវការប្រជុំជីវភាពផ្នែកជំនឿប៉ុននោះទេ ថែមទាំងជាឱកាសសំខាន់សម្រាប់មូលដ្ឋានផ្សព្វផ្សាយរូបភាព ឧទ្ទេសនាមអំពីប្រវត្តិសាស្រ្ត វប្បធម៌ និងសក្តានុពលអភិវឌ្ឍទេសចរណ៍របស់ឃុំ ប៉ា ក ជូនភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិ ឆ្លងតាមរយៈនោះរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយឲ្យប្រជាជនទទួលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦៕
អត្ថបទ និងរូបថត៖ លឺវ ត្រុងដាត
ប្រែសម្រួល៖ អៀងថាន់