អំណោយមួយចំណែកៗនិងការសួរសុខទុក្ខដោយចេញពីចិត្តបានផ្តល់ភាពរីករាយ ផ្តល់កម្លាំងចិត្ត និងធ្វើឱ្យកក់ក្តៅដួងចិត្តរបស់ប្រជាជននៅជួរមុខនៃជាយដែន។
ក្នុងបណ្តាឃុំតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្តតីនិញ ជាកន្លែងដែលប្រជាជននៅជួបការលំបាកជាច្រើន សកម្មភាពថែទាំអ្នកក្រីក្រនាបុណ្យចូលឆ្នាំថ្មី គ្រួសារគោលនយោបាយ សិស្សជំនះការលំបាកបានក្លាយជាពំនឹងស្មារតីយ៉ាងធំធេង។ ក្រៅពីពាំនាំតម្លៃសម្ភារៈ អំណោយទាំងនេះក៏ផ្ទុកនូវការយកចិត្តទុកដាក់ ការលើកទឹកចិត្តទាន់ពេលវេលា ធ្វើឲ្យមាមីងបងប្អូនកាន់តែកក់ក្តៅដួងចិត្តបន្ថែមទៀតក្នុងអំឡុងប៉ុន្មានថ្ងៃចុងឆ្នាំ។
មុនចូលឆ្នាំថ្មីឈានមកដល់ លោកស្រី ង្វៀន ផាមយុយត្រាង លេខាគណៈកម្មាធិការមជ្ឈិមសម្ពន្ធយុវជនបានឧបត្ថម្ភការគាំពារដោយផ្ទាល់សម្រាប់ឆ្នាំ ២០២៦ ដល់កុមារកំព្រាចំនួន ១៦ នាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ដោយមានថវិកាសរុបចំនួន ៣៨៤ លានដុង ព្រមទាំងចែកអំណោយចូលឆ្នាំថ្មីចំនួន ១០០ ចំណែកសម្រាប់កុមារដែលមានជីវភាពលំបាកនៅតំបន់ព្រំដែន ថវិកាសរុប ៩៣ លានដុង ផ្តល់ជូនបន្ថែមភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្អូនៗ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សម្ពន្ធក្រុមហ៊ុនហ៊ុងញើន និងសម្ពន្ធក្រុមហ៊ុន De Heus (ប្រទេស ហូឡង់) បានចំណាយធនធានជាច្រើនដើម្បីឧបត្ថម្ភអំណោយចូលឆ្នាំ លំនៅ និងការងាររកស៊ីចិញ្ចឹមជីវិតជូនប្រជាជនមានជីវភាពលំបាកនៅជាច្រើនឃុំជាប់ព្រំដែន។ ស្របពេលនោះដែរ ថវិកាចំនួន ១០ ពាន់លានដុងពីធនាគារ Vietcombank ត្រូវបានដាក់ដំណើតការនៅឃុំជាប់ព្រំដែនចំនួន ១៩ នៅក្នុងខេត្តតីនិញ ពិតជាមានអត្ថន័យជាក់ស្តែងយ៉ាងខ្លាំង។
មុនចូលឆ្នាំថ្មីឈានមកដល់ ផ្ទះឧបការគុណរាប់សិបខ្នង និងផ្ទះឧបការគុណកងទ័ព - ប្រជាជន ត្រូវបានសម្រេចជាស្ថាពរ ប្រគល់ជូនគ្រួសារគោលនយោបាយទាំងឡាយ និងក្រុមគ្រួសារស្ថិតក្នុងស្ថានភាពលំបាកខ្លាំង រួមចំណែកសាយភាយភាពកក់ក្តៅ ភក្តីភាពនៅជាយដែន។ នេះក៏ជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ប្រជាជននៅទីនេះឱ្យកាន់តែខ្ជាប់ខ្ជួន មានទំនុកចិត្ត រួមគ្នាកសាងខ្សែជួរមុខនៃមាតុភូមិឱ្យកាន់តែមាំទាំ ថ្កុំថ្កើង សុខក្សេមក្សាន្ត៕
អត្ថបទ និងរូបថត៖ យ៉ាងភឿង
ប្រែសម្រួល៖ ចន្ថា