កសិដ្ឋានចិញ្ចឹមអន្ទង់គ្មានភក់ក្នុង ស្រះស៊ីម៉ងត៍របស់បង ង្វៀន ត្រឿងយ៉ាង នៅភូមិ វិញអាន ឃុំ ហុងយ៉ឹន មានជិត ៣០ ស្រះជាមួយនឹងមានអន្ទង់ជាង ២០០.០០០ ក្បាល។ ដោយមានស្រះចិញ្ចឹម នីមួយៗ ចំនួន ៨ ម៉ែត្រការ៉េ ចំណាយថវិកាទិញកូនពូជ ចំណី ថ្នាំធ្វើប្រព្រឹត្តិកម្មជាដើមប្រហែល ៥០ លានដុង។ ក្រោយរយៈពេលចិញ្ចឹមប្រហែល ១១ ខែ ដោយតម្លៃលក់ចំនួន ៨០.០០០ ដុងក្នុងមួយគីឡូក្រាម បង យ៉ាង ចំណេញចំនួន ៣០ លានដុងក្នុងមួយស្រះ។
បង ង្វៀន វ៉ាន់វូលិញ នៅភូមិ និញឌិញ ចិញ្ចឹមអន្ទង់ជាង ១០០.០០០ ក្បាលចែករំលែកថា៖ ការចិញ្ចឹមអន្ទង់ក្នុងស្រះស៊ីម៉ងត៍ងាយចិញ្ចឹមជា បង្គួរអាចចិញ្ចឹមជាមួយនឹងដង់ស៊ីតេក្រាស់ ស្របពេលនោះដែរគ្រប់គ្រងបរិស្ថានទឹកល្អជាងបើធៀបនឹងការចិញ្ចឹមអន្ទង់បែបប្រពៃណី។ គ្រាន់តែអ្នកចិញ្ចឹមធានាបាតស្រះនិងផ្ទៃជុំវិញរលីងរលោង។
លោក ង្វៀន ញ៉ឹនឌឹក ប្រធានគណកម្មាធិការប្រជាជនឃុំ ហុងយ៉ឹន បានឲ្យដឹងថា៖ មូលដ្ឋានមានប្រហែល ២០០ គ្រួសារចិញ្ចឹមអន្ទង់ក្នុងស្រះស៊ីម៉ងត៍។ ភាពជោគជ័យនៃគំរូនេះ បានបើកចេញទិសដៅថ្មី ជួយប្រើប្រាស់ល្អផ្ទៃដីទាំងឡាយដែលមានស្រាប់នៅគ្រួសារកសិករលើកកម្ពស់ប្រាក់ចំណូលដល់ប្រជាជន៕
អត្ថបទនិងរូបថត៖ ទន់កៀត
ប្រែសម្រួល៖ យ័ញលើយ