ក្នុងបរិយាកាសដ៏កក់ក្តៅ ស្និទ្ធស្នាល ប្រតិភូជាសមណស័ក្ដិ អ្នកមុខអ្នកការផ្លាស់ប្តូរខ្លឹមសារទាំងឡាយអំពីសកម្មភាពនៃសាសនារៀងៗ ខ្លួនរយៈពេលខាងមុខ ទ្រង់សន្តាប់និងស្តាប់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងប្រគេននិងជូនព័ត៌មានស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង។ ផ្ញើប្រគេននិងជូនពរឆ្នាំថ្មីឆ្នាំ មមី អដ្ឋស័ក ២០២៦ សុខសប្បាយ រុងរឿង កត់សម្គាល់ វាយតម្លៃខ្ពស់ស្មារតីទទួលខុសត្រូវសង្គម កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរួមដំណើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃសមណស័ក្ដិ អ្នកមុខអ្នកការ បព្វជិតក្នុងរយៈពេលកន្លង លោកស្រី ហូ ធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមទីក្រុងចាត់ទុកថា បណ្តាសាសនានៅលើភូមិសាស្ត្របានលើកស្ទួយប្រពៃណី “ជីវិតល្អ បវរសាសនា” ចូលរួមបណ្តាចលនាប្រលងប្រណាំងស្នេហាជាតិ សកម្មភាពមនុស្សធម៌ សប្បុរសធម៌យ៉ាងសកម្ម គិតគូរអ្នកក្រីក្រ អ្នកចាញ់ប្រៀប រួមចំណែកពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
នៅក្នុងពិធីជួបជុំ លោក ង្វៀន វ៉ាន់ឃើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានឱ្យដឹងថា ឆ្នាំ ២០២៥ ស្ថានភាពសេដ្ឋកិច្ច - សង្គមសម្រេចបានលទ្ធផលជាវិជ្ជមាន តំបន់សេដ្ឋកិច្ចទាំងឡាយរបស់ទីក្រុងសុទ្ធតែមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នា រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរជាវិជ្ជមាន ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចត្រូវបានបើកទូលាយបន្ត ប៉ាន់ប្រមាណសម្រេចបានចំនួន ៣០៦ ពាន់ពាន់លានដុង ក្នុងមួយឆ្នាំ GRDP ជាមធ្យមក្នុងមនុស្សម្នាក់ប៉ាន់ប្រមាណជិត ៩៥ លានដុងក្នុងមនុស្សម្នាក់ ផលចំណូលពីការនាំចេញ សេវាកម្មនិងចំណូលរូបិយប័ណ្ណបរទេសប៉ាន់ប្រមាណសម្រេចបានចំនួន ៥.៥០៨ លានដុល្លារ ទាក់ទាញគម្រោងវិនិយោគក្រៅពីថវិការរដ្ឋចំនួន ២២។ ទីក្រុងបន្តពន្លឿនដំណើរការសំណង់ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាបន្ទាន់ ចំណុចសំខាន់ៗ នៅលើភូមិសាស្ត្រដូចជា៖ គម្រោងផ្លូវគោកល្បឿនលឿន ចូវដូក - កឹនធើ - សុកត្រាំង គម្រោងសមាសភាគកំណាត់ផ្លូវ កឹនធើ - ហូវយ៉ាង ហូវយ៉ាង - កាម៉ៅ ចំណុះគម្រោងផ្លូវគោកល្បឿនលឿនពីខាងជើង - ខាងត្បូង។
ឆ្នាំ ២០២៥ ស្ថានការណ៍សកម្មភាពសាសនានៅលើភូមិសាស្ត្រមានស្ថិរភាព បរិសុទ្ធ អនុលោមតាមច្បាប់ស្ទើរតែទាំងស្រុង សមណស័ក្ដិ អ្នកមុខអ្នកការនិងបងប្អូនបណ្តាជនជាតិសម្តែងទិសស្លោកប្រតិបត្តិធម៌ផ្សារភ្ជាប់ស្អិតល្មួត រួមដំណើរជាមួយអាជ្ញាធរ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ ហុងថៃ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ