បច្ចុប្បន្ន ឃុំ ប៊ូយ៉ាម៉ឹប មានផ្ទៃដីដាំស្វាយចន្ទីជាង ៤.០០០ ហិកតាក្នុងនោះ មានប្រហែល ៤០០ ទៅ ៥០០ ហិកតាកាកាវដាំឆ្លាស់ក្រោម ម្លប់ស្វាយចន្ទី។ យោងតាមលោក ង្វៀន វ៉ានខាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ប៊ូយ៉ាម៉ឹប ថ្មីៗ នេះ ឃុំបានឧបត្ថម្ភចំនួន ១៩ ក្រុមគ្រួសារអនុវត្តគំរូលើផ្ទៃដីចំនួន ៣៥,៦ ហិកតា មានទ្រង់ទ្រាយជាង ១៧.០០០ ដើមកាកាវពូជ។ រំពឹងថាដល់ឆ្នាំ ២០៣០ ឃុំនឹងអភិវឌ្ឍបានជាង ១០០ ហិកតា។
រួមដំណើរជាមួយមាមីងបងប្អូន សហករណ៍កាកាវ ប៊ូយ៉ាម៉ឹប ឧបត្ថម្ភចំនួន ៥០% ថវិកាដើមពូជ ស្របពេលនោះដែរឧបត្ថម្ភគ្រប់មុខពីផ្គត់ផ្គង់ដើមពូជគ្រឿងបរិក្ខាជីបាច ប្រព័ន្ធស្រោចស្រពរហូតដល់ការណែនាំគោលការណ៍ថែទាំសម្រេចបានទិន្នផលខ្ពស់។ ឃុំក៏បានសហការជាមួយសហគ្រាសធ្វើការពង្រីកទូលំទូលាយគំរូនិងម៉ៅទិញផលិតផលទៀតផង។
ការពង្រីកទូលំទូលាយគំរូនឹងបើកចេញទិសដៅមានប្រសិទ្ធភាពក្នុងការបង្វែររចនាសម័្ពន្ធដំណាំជួយឱ្យប្រជាជនតំបន់ព្រំដែនទីក្រុង ដុងណាយ ឈោងឈានឡើងរួចផុតពីភាពក្រីក្រនិងក្លាយជាអ្នកមានពីមួយជំហានទៅមួយជំហាន៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍
ប្រែសម្រួល៖ យ័ញលើយ