ដោយចាកចេញពីស្រុកកំណើតខេត្ត កាវបាំង ចូលមករស់នៅភូមិ ប៊ូប៊ឹង ឃុំព្រំដែន ដាក់អ៊ើ ប្រកបរបររកស៊ីពីឆ្នាំ ១៩៩៦ ដោយមានដើមទុនតិចតួច បង ជូ វ៉ាន់ថឿង (ជនជាតិ នុង) ជាមួយនឹងភរិយាបានឆ្លងកាត់ភាពមិនទៀងទាត់ក្នុងដំណើរវិវត្តមិនតិចឡើយ។ នៅឯទឹកដីស្រុកគេ ធាតុអាកាសហួតហែងរួមជាមួយនឹងការខ្វះខាតដើមទុន ខ្វះបច្ចេកទេសបានក្លាយជាឧបសគ្គដ៏ធំជាទីបំផុតចំពោះគ្រួសារបង។
បង ថឿង ចែករំលែកថា៖ “ឆ្នាំ ២០០៤ ស្វាមីនិងភរិយាខ្ញុំទើបតែចេញរស់នៅដោយខ្លួនឯងបានជាសេដ្ឋកិច្ចលំបាកលំបិនណាស់។ ដល់ឆ្នាំ ២០០៦ គ្រួសារខ្ញុំមានកូនកាន់តែលំបាកវេទនាថែមទៀត។ ដោយចាកចេញពីភូមិភាគខាងជើងចូលមកទីនេះប្រកបរបររកស៊ី គ្រួសារត្រូវប្រិតសំចៃបន្តិចម្តងដើម្បីសន្សែសន្សំដើមទុនធ្វើស៊ី ចិញ្ចឹមកូនៗ ស៊ីរៀននិងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។
“ឆ្នាំ ២០១២ ខ្ញុំបានវិនិយោគលើការដាំដុះម្រេច។ ដំណាក់កាល ២០១២ - ២០១៦ ជំងឺនៅលើដើមម្រេចផ្ទុះឡើងលើវិសាលភាពដ៏ធំបណ្តាលឱ្យដើមម្រេចប្រហែល ៦៥% នៅក្នុងភូមិត្រូវងាប់ តែដោយសារម្ចាស់ការស្វែងយល់វិធានការបង្ការកម្ចាត់និងអនុវត្តបច្ចេកទេសថែទាំត្រឹមត្រូវ ផ្ទៃដីដាំម្រេចរបស់គ្រួសារខ្ញុំនៅបន្តដាំហើយលូតលាស់ល្អ” បង ថឿង ចែករំលែកបន្ថែមដូច្នេះ។
ទន្ទឹមនឹងឃុំ ដាក់អ៊ើ នៅភូមិ គៅសាត់ ចំណុះឃុំព្រំដែន ប៊ូយ៉ាប៉ឹប សហគមន៍ជនជាតិ តៃ នុង ក៏បានរស់នៅសុខដុមរមនាផងដែរ សេដ្ឋកិច្ចអភិវឌ្ឍស្ថិរភាពហើយជាច្រើនក្រុមគ្រួសារជាកសិករធ្វើផលិតកម្មពូកែ។
ជាតួយ៉ាងក្រមគ្រួសារផលិត ធ្វើអាជីវកម្មពូកែគំរូនៅភូមិ គៅសាត់ លោក ឌិញ ត្រឿងយ៉ាង (ជនជាតិ តៃ) យល់ច្បាស់ជាងអ្នកណាៗ ទាំងអស់នូវភាពមិនទៀងទាត់ក្នុងដំណើរវិវត្តទាំងឡាយនៃកសិកម្មមូលដ្ឋានជាមួយនឹងដំណាំសំខាន់ៗ ដូចជា៖ ស្វាយចន្ទី ម្រេចនិងកាហ្វេ។ លោក យ៉ាង ឱ្យដឹងថា៖ នៅទីនេះមាមីងបងប្អូនដាំស្វាយចន្ទីច្រើនណាស់ ប៉ុន្តែប្រភពចំណូលប្រែប្រួលមិនទៀងទាត់ តម្លៃខុសប្រក្រតីហើយឱស្សាមិនបានផល។ ប្រសិនបើកអាស្រ័យទៅលើតែមួយប្រភេទដំណាំប៉ុននោះ កសិករពិបាកឈរជើងរឹងមាំចំពោះការប្រែប្រួលទីផ្សារ"។
ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ពីឆ្នាំ ២០០៧ មក លោក យ៉ាង បានម្ចាស់ការសិក្សារៀនសូត្របទពិសោធន៍ ឈានមុខគេរួមជាមួយក្រុមគ្រួសារជាច្រើនដាំបណ្តាប្រភេទដំណាំដូចជា៖ កៅស៊ូ ម្រេច ស្វាយចន្ទី កាហ្វេ។ ធ្វើការរស់នៅនិងទទួលបានជោគជ័យនៅលើស្រុកកំណើត ប៊ូយ៉ាម៉ឹប។ លោក យ៉ាង ដកបទពិសោធន៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើដែនដីស្រុកកំណើតទី ២ ចង់ធ្វើវប្បកម្មយូរអង្វែងគឺត្រូវអាទិភាពប្រើប្រាស់ជីសរីរាង្គ ជីមីក្រូជីវសាស្រ្តនិងរក្សាព្រំរុក្ខជាតិធម្មជាតិដើម្បីកែលម្អគុណភាពដីនិងរក្សាសំណើម។ ការធ្វើកសិកម្មច្រើនស្រទាប់គួបផ្សំការដាំឆ្លាស់ជួយទាញយកលម្ហយ៉ាងប្រសើរបំផុត កាត់បន្ថយហានិភ័យជំងឺសត្វល្អិតនិងបង្កើតប្រព័ន្ធអេកូឡូស៊ីចម្ការមានតុល្យភាពដើម្បីចម្ការដំណាំលូតលាស់ប្រកបដោយចីរភាព ផ្តល់ទិន្នផលមានស្ថិរភាព។
លោក ដៀវធន់ ប្រធានសមាគមកសិករឃុំ ប៊ូយ៉ាម៉ឹប ចែករំលែកថា៖ សហគមន៍ជនជាតិ តៃ នុង នៅលើភូមិសាស្ត្រគឺជាកងកម្លាំងរួមចំណែកមិនតិចឡើយក្នុងចលនាប្រលងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែនៅភូមិសាស្ត្រ។ ភាពជោគជ័យរបស់ពួកគាត់មិនមែនមកពីមានសំណាងល្អនោះទេគឺមកពីឆន្ទៈឈោងឈានឡើងយ៉ាងខ្លាំងក្លានិងស្មារតីមិនព្រមដកថយនៅចំពោះមុខការលំបាកលំបិន។
ជាពិសេស ស្មារតីយករខ្លីចិញ្ចឹមវែង ការតស៊ូអនុវត្តជឿនលឿនវិទ្យាសាស្ត្រ - បច្ចេកវិទ្យានិងគំនិតអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពដូចជា៖ ដាំដុះច្រើនប្រភេទដំណាំ កែលម្អដី បត់បែនឆ្លងកាត់ហានិភ័យជំងឺឆ្លង ។ល។ បានជួយពួកគាត់ឈរជើងរឹងមាំនៅលើស្រុកកំណើតថ្មី។ នេះមិនត្រឹមតែជាប្រភពកម្លាំងខ្លួនឯងជួយគ្រួសារឱ្យឈោងឈានឡើងធ្វើមានប៉ុននោះទេ ថែមទាំងបង្កើតកម្លាំងចលករសាយភាព ជួយផ្លាស់ប្តូរមុខមាត់ជនបទតំបន់ព្រំដែនទៀតផង៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ