ឆ្នាំ ២០១៨ បង លឺវ យុយដុង ចាប់ផ្តើមទិញកូនពូជនិងសង់ទ្រុងរោង។ ឆ្លងកាត់លំបាកលំបិនជាច្រើនរហូតមកដល់ពេលនេះ កសិដ្ឋានរបស់បងបានមានសត្វក្ងោក កាំប្រមា សំពោចពណ៌ លាតសំពោចវល្លិ៍និងមាន់ ហ្មុង ខ្មៅរាប់ពាន់ក្បាល ដោយមានទុនវិនិយោគប្រហែល ៧ ទៅ ៨ ពាន់លានដុង។
មិនត្រឹមតែកសាងគោលការណ៍ថែទាំសមស្របផ្តោតសំខាន់របបអាហារូបត្ថម្ភធម្មជាតិ បងថែមទាំងចងសម្ព័ន្ធផលិតកម្មជាមួយប្រជាជនមួលដ្ឋាន បង្កើតការងារធ្វើជាប្រចាំជូនចំនួន ១០ ពលករដោយមានប្រាក់ចំណូលក្នុងមនុស្សម្នាក់ពី ៧ ទៅ ១០ លានដុងក្នុងមួយខែ។ បង ហា្វង វ៉ាន់ស៊ិញ អ្នកចូលរួមគំរូជាមួយបង ដុង ឱ្យដឹងថា៖ "បានបង ដុង ឧបត្ថម្ភ បានជាខ្ញុំស្ងប់ចិត្តណាស់។ មាន់ចិញ្ចឹមតាមទិសដៅធម្មជាតិបានជាងាយថែទាំ ច្រកចេញក៏កាន់តែស្ថិរភាពថែមទៀត"។
ផ្តើមពីគំរូដំបូងតិចតួច បង លឺវ យុយដុង បានកសាងកសិដ្ឋានចិញ្ចឹមសត្វពិសេសប្រចាំតំបន់ជោគជ័យ ផ្តល់ប្រាក់ចំណូលពី ២ ដល់ ៣ ពាន់លានដុងក្នុងមួយឆ្នាំ ស្របពេលនោះដែររួមចំណែកសាយភាយរបៀបធ្វើមានដល់ប្រជាជនជាច្រើនក្នុងតំបន់៕
អត្ថបទនិងរូបថត៖ ឌឹក ថ
ប្រែសម្រួល៖ យ័ញលើយ