ដោយសង្កេតឃើញពូជទំពាំងបាយជូរ ហាដែន ស៊ាំនឹងលក្ខណៈអាកាសធាតុដីធ្លីមូលដ្ឋាន បង លឿង វ៉ាន់ថាញ់ សម្រេចចិត្តកែលម្អដីចម្ការទំហំ ១ ហិកតារបស់គ្រួសារដើម្បីអភិវឌ្ឍប្រភេទដំណាំនេះ។
បង ថាញ់ វិនិយោគប្រព័ន្ធស្រោចសម្រក់ គ្របនីឡុងរក្សាសំណើម ធ្វើប្រព័ន្ធរំដោះទឹកទប់ទល់ការលិចទឹក ។ល។ សម្រាប់ដំណាំទំពាំងបាយជូរ។ អាស្រ័យដោយអនុវត្តវិធានការបច្ចេកទេសទាំងឡាយយ៉ាងស៊ីចង្វាក់គ្នាបានជាទំពាំងបាយជូរលូតលាស់ល្អ ផ្តល់ផ្លែស្មើ គុណភាពខ្ពស់ អាចសម្រេចដល់ទម្ងន់ជិត ១ គីឡូក្រាមក្នុងមួយចង្កោម។ ទំពាំងបាយជូរត្រូវបាន លក់នៅចម្ការតែម្តង ដោយតម្លៃពី ១៥០.០០០ ទៅ ១៧០.០០០ ដុងក្នុងមួយគីឡូក្រាម។
ក្រៅពីនោះ បង ថាញ់ ក៏បានជីកស្រះចិញ្ចឹមត្រី សង់ផ្ទះឈើទល់រតបម្រើភ្ញៀវទេសចរទស្សនា ឆ្លងកាត់ពិសោធ។ គំរូនេះជួយបងរកចំណូលបានជាង ៣០០ លានដុងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតការងារធ្វើជូនពលករជាច្រើននាក់នៅក្នុងមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ផានគ្វឹន
បញ្ចូលទិន្នន័យ៖ អៀងថាន់