

នាថ្ងៃទី ១០ ខែ ឧសភា កន្លងទៅ គណៈកម្មាធិការប្រជាជនខេត្ត ក្វាងណាម បានសហការជាមួយក្រសួងសុខាភិបាលរៀបចំកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចចិត្តលេខ 463/QD-TTg ចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តលើគម្រោង “អភិវឌ្ឍន៍និងបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មរុក្ខោសថខេត្ត ក្វាងណាម មានយិនសិន ង៉ុកលិញ ជាដំណាំចម្បង”។
ខេត្ត ដាក់ឡាក់ ត្រូវបានប្រសិទ្ធនាមជា "ធានីកាហ្វេ" របស់ វៀតណាម ដោយសារតែផ្ទៃដីនិងបរិមាណផល តែងតែនាំមុខគេទូទាំងប្រទេស។ ក្នុងគោលបំណងឧទ្ទេសនាមផ្សព្វផ្សាយកាហ្វេ បួនម៉ាធួត ខេត្តបានរៀបចំពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ដោយរំពឹងថាបន្តរួមចំណែកលើកកម្ពស់កម្រិតតម្លៃកាហ្វេ វៀតណាម។ល។
ដោយមានសក្តានុភាព ឧត្តមភាពពីដីធ្លីនិងអាកាសធាតុ ដៀនបៀន ជាខេត្តមួយក្នុងចំណោមខេត្តត្រូវបានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអនុម័តគម្រោងអភិវឌ្ឍន៍ដំណាំចំបក់បារាំងតំបន់ តីបាក់ (ភាគពាយ័ព្យ) និង តីង្វៀន ដល់ឆ្នាំ ២០២០ សក្តានុភាពអភិវឌ្ឍរហូតដល់ឆ្នាំ ២០៣០។
ទន្លាប់ព្យួរហាលខ្យល់ ភូឡុក គឺជាផលិតផលរបស់សិប្បកម្មទន្លាប់ព្យួរហាលខ្យល់ ភូឡុក ទីក្រុង ដាឡាត (ខេត្ត ឡឹមដុង)។ នៅទីនេះ ផ្លែទន្លាប់ក្រោយពេលបែងចែកប្រភេទ ទំហំខ្នាត កម្រិតរឹងនឹងត្រូវបានកែច្នៃបឋម សម្លាប់មេរោគរួចហើយព្យួរឡើងលើធ្នើរ ដាក់បញ្ចូលទៅតំបន់សម្ងួតខ្យល់។ ក្រោយរយៈពេលប្រហែល ២០ ថ្ងៃ អំបែងទន្លាប់ទាំងនេះ ត្រូវបានប្រមូលផល វេចខ្ចប់ បឺតសុញ្ញាកាសដើម្បីផ្គត់ផ្គង់សម្រាប់អតិថិជន។
អនុវត្តកម្មវិធី "ឃុំមួយផលិតផលមួយ" (កម្មវិធី OCOP) មានមូលដ្ឋានជាច្រើននៅភូមិសាស្រ្តខេត្ត ប៊ិញភឿក បានជំរុញមាំការទាញយកតម្លៃផលិតផលពីកសិផល កសាងពាណិជ្ជសញ្ញា OCOP ប៊ិញភឿក ពីមួយជំហានទៅមួយជំហាន។
ឃុំ មីហ្វា ទីរួមខេត្ត ប៊ិញមិញ ខេត្ត វិញឡុង ជាច្រើនឆ្នាំមកទល់ពេលនេះល្បីឈ្មោះដោយមានមុខរបរធ្វើហុកគី (ពពុះសណ្តែក)។ តាមចាស់ៗ ក្នុងឃុំឲ្យដឹងថា របរធ្វើហុកគីនៅភូមិ មីហ្វា បានកកើតឡើងនិងអភិវឌ្ឍប្រហែល ១០០ ឆ្នាំហើយ។
ក្រោយរយៈពេល ៦ ឆ្នាំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ខេត្ត បាកលៀវ មានផលិតផល OCOP បានទទួលស្គាល់ចំនួន ១៣២ ក្នុងនោះមានចំនួន ៣៣ ផលិតផលសម្រេចបានស្តង់ដារផ្កាយ ៤ និងចំនួន ៩៩ ផលិតផលសម្រេចបានស្តង់ដារផ្កាយ ៣។ លោក ដាំង មិញផាប នាយសាខានាយកដ្ឋាន អភិវឌ្ឍន៍ជនបទខេត្ត បាកលៀវ បានឲ្យដឹងថា ដើម្បីអតិថិជនស្គាល់ផលិតផល OCOP ខេត្តបានដាក់ដំណើរការសកម្មភាពផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្មជាច្រើន បង្កើតលក្ខខណ្ឌសម្រាប់នីតិបុគ្គល OCOP ចូលរួមផ្សារណាត់ថ្នាក់ខេត្ត ថ្នាក់តំបន់ ថ្នាក់ជាតិក៏ដូចជាអន្តរជាតិ។
ស្ថិតក្នុងខ្សែព្រឹត្តិការណ៍នៃកម្មវិធីទេសចរណ៍ "ឆ្លងតាមរយៈតំបន់បេតិកភណ្ឌ វៀតបាក់ លើកទី ១៥ - បាក់កាន ឆ្នាំ ២០២៤ ទិវាបុណ្យកសិផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់ រួមមាន៖ បាក់កាន ថាយង្វៀន ត្វៀនក្វាង ហាយ៉ាង ឡាងសឺន និង កាវបាំង ទើបតែប្រព្រឹត្តឡើងនៅខេត្ត បាក់កាន។
បន្តអភិរក្ស និងអភិវឌ្ឍលក្ខណៈប្រពៃណីនីមួយៗនៃភូមិរបរផលិតម្រ័ក្សណ៍ខ្មុក តឿង ប៊ិញហៀប កន្លែងត្រូវបានចាត់ទុកថាជាភូមិដ៏ចំណាស់ជាងគេមួយក្នុងខេត្ត ប៊ិញយឿង ត្រូវបានឆ្លងកាត់បង្កបង្កើតឡើងនិងអភិវឌ្ឍន៍រាប់រយឆ្នាំ។ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិតាំងពីឆ្នាំ ២០១៦ ភូមិរបរនេះមិនត្រឹមតែជាកន្លែងផលិតបណ្តាវណ្ណកម្មម្រ័ក្សណ៍ខ្មុកដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងចិញ្ចឹមបីបាច់ប្រភពជីវិតអោយកម្មកររាប់ពាន់នាក់ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ។
ក្ដាប់បានតម្រូវការអតិថិជនអំពីផលិតផលស្អាត សុវត្ថិភាព បង ង្វៀន វៀតឡឹម នាយកក្រុមហ៊ុន សឺនយឿង ហ្គ្រីនហ្វាម នៅភូមិ កីគ្វាវ ឃុំ ខាងញឹត ស្រុក សឺនយឿង (ខេត្ត ត្វៀនក្វាង) បានបង្វែរទិសដៅពីដាំបន្លែជលវប្បកម្មមកដាំត្រសក់ផ្អែមសំណាញ់ ក្នុងផ្ទះសំណាញ់ សម្រេចបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំ។
ស្រុកព្រំដែន ផុងថូ ជាស្រុកមួយក្នុងចំណោមស្រុកទាំងបួននៃខេត្ត ឡៃចូវ ត្រូវបានធម្មជាតិអំណោយផលប្រទានអោយតែចំណាស់ជាច្រើនដើមក្រោមដងព្រៃស្រោងធម្មជាតិ។ បច្ចុប្បន្នស្រុកមានតែចំណាស់ប្រហែល ៨.០០០ ដើមហើយជាមូលដ្ឋានមានចំនួនដើមតែចំណាស់ច្រើនជាងគេបំផុតនៅខេត្ត។
របរផលិតទឹកត្រីប្រពៃណីនៅទីក្រុងឆ្នេរសមុទ្រ ផានធៀត (ខេត្ត ប៊ិញធន់) មានប្រវត្តិរាប់រយឆ្នាំមកហើយ។ ទឹកត្រីនៅទីនេះត្រូវបានចម្រាញ់សុទ្ធសាធដោយមានសារធាតុផ្សំអំបិលគ្រាប់និងត្រីបណ្តូលអំពៅត្រូវបាននេសាទនៅដំបន់សមុទ្រនៃមូលដ្ឋាន។
ម៉ែនម៉ែន ជាភោជនាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ម៉ុង។ ដើម្បីទទួលបាន ម៉ែនម៉ែន មួយចានដ៏ឆ្ងាញ់ បងប្អូនជនជាតិត្រូវជ្រើសរើសគ្រាប់ពោតណាមូលនិងថ្លោសបំផុត មិនមានដង្កូវ មិនដុះផ្សិត ហាលស្ងួតរួចយកទៅកិន។