អំឡុងពេលប៉ុន្មានថ្ងៃដំបូងផ្តើមអាជីព បងប្រុសជួបឧបសគ្គមិនតិចឡើយមានដូចជា៖ មាមីងបងប្អូនមិនទាន់ទុកចិត្តលើគំរូសហករណ៍ មិនហ៊ានផ្លាស់ប្តូរបច្ចេកទេស ខ្វះដើមទុនវិនិយោគ ផ្លូវចូលទៅតំបន់ដាំតែឆ្ងាយ គ្មានភ្លើងអគ្គិសនីសម្រាប់កែច្នៃ។ល។ បងប្រុសបានសិក្សាពីគំរូតែសរីរាង្គនៅក្នុងខេត្ត ហើយអនុវត្តចូលទៅក្នុងស្ថានភាពជាក់ស្តែងក្នុងស្រុក។ ឆ្នាំ ២០១៧ បងចលនាបានចំនួន ១៣ ក្រុមគ្រួសារចូលរួមបង្កើតសហករណ៍ដាំដុះ និងកែច្នៃតែ ថាញ់ធ្វី រៀបចំផលិតកម្មតាមខ្សែចង្វាក់តម្លៃលើកកម្ពស់គុណភាព និងស្ថិរភាពខាងការនាំចេញតែ សានត្វៀត។ ឆ្នាំ ២០១៩ ផលិតផលតែ ចូត ៤៦៨ (ទីតាំង ៤៦៨) របស់សហករណ៍ត្រូវបានបញ្ជាក់ជាតែសរីរាង្គ ដល់ឆ្នាំ ២០២០ ពាណិជ្ជសញ្ញាតែ ចូត ៤៦៨ ត្រូវបានទទួលស្គាល់ជាផ្លូវការជាផលិតផល OCOP លំដាប់ផ្កាយ ៣។
អាស្រ័យដោយផ្តោតលើគុណភាពផលិតផល និងការជំរុញផ្សព្វផ្សាយនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម ពាណិជ្ជសញ្ញាតែ ចូត ៤៦៨ ទទួលបានការគាំទ្រកាន់តែខ្លាំងនៅលើទីផ្សារ។ ជាពិសេស ស្រឡាយតែប្រភេទពិសេសៗ លក់បានក្នុងតម្លៃឡើងទៅដល់ ២ លានដុងមួយគីឡូក្រាម បង្កើតប្រភពចំណូលប្រកបដោយស្ថិរភាពសម្រាប់កសិករដាំតែ។
អ្នកស្រី ហ្វាង ធីចាញ់ នៅភូមិ ណាតង ប្រាប់ថា៖ "ចូលរួមសហករណ៍ តែរបស់គ្រួសារខ្ញុំត្រូវបានប្រមូលទិញលំនឹង លែងបារម្ភពីការទទួលបានផលតែមិនបានតម្លែថ្លៃទៀតហើយ។ ដោយមានការណែនាំអំពីបច្ចេកទេសសរីរាង្គ ទើបដំណាំតែលូតលាស់ល្អ បរិមាណផលកើនឡើង ហើយប្រាក់ចំណូលក៏ល្អបង្គួរជាងមុនច្រើន"។
លោក ឡេ ម៉ាញយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ថាញ់ធ្វី មានប្រសាសន៍ថា៖ “សហករណ៍តែ ថាញ់ធ្វី គឺជាគំរូមានប្រសិទ្ធភាពច្បាស់ បង្កើនប្រាក់ចំណូល បង្កើតការងារធ្វើនៅផ្ទាល់កន្លែង និងរួមចំណែកដល់ការថែ រក្សាពូជតែ សានត្វៀត របស់មូលដ្ឋាន។ អាជ្ញាធរឃុំនឹងបន្តឧបត្ថម្ភគំរូពង្រីកឱ្យទូលាយតំបន់វត្ថុធាតុដើម បំពេញ ឯកសារ OCOP លើកចំណាត់ថ្នាក់ផ្កាយ និងតភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញចែកចាយធំ”។
ដោយការប្រឹងប្រែងឥតឈប់ឈរ បង យ៉ឹន បានបញ្ជាក់ពីភាពរឹងមាំរបស់យុវជននៅតំបន់ភ្នំ ឈោងឈានឡើងងើបចេញពីការលំបាក កសាងពាណិជ្ជសញ្ញា បង្កើតការងាររកស៊ីជូនសហគមន៍ និងសក្តិសមជាវង់ភ័ក្រ្តវ័យក្មេងឆ្នើមប្រចាំឆ្នាំ ២០២៥៕
អត្ថបទ៖ ឌឹក ថ
រូបថត៖ ឌឹក ថ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ អៀងថាន់