ខេត្ត សុកត្រាំង តាំងពីយូរមកហើយល្បីទាំងក្នុងនិងក្រៅប្រទេសជាមួយនឹងនំម្យ៉ាងដែលបាននាំចូលដោយជនជាតិ ចិន ចំណាកស្រុកតាំងពីសតវត្សរ៍ទី ១៧ - នោះគឺនំពាឬតៅសា។
ខ្សែសង្វាក់ផលិតកម្មនំពាតាមស្តង់ដារអន្តរជាតិនៅរោងចក្ររបស់ក្រុមហ៊ុន តឹនហ្វេវៀន នៅឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)
ចំណុចលេចធ្លោរបស់នំពា សុកត្រាំង គឺមិនប្រើរសក្លិននៃប្រេងខ្លឹមណាមួយឡើយ។ សំបកនំធ្វើពីម្សៅមីកិនស្តើងៗ ហើយត្រូវបានរៀបជាច្រើនស្រទាប់។
ស្នូលនំរួមមានវត្ថុធាតុដើមជាច្រើនខុសៗ គ្នា ត្រូវបានជ្រើសរើសដោយហ្មត់ចត់ដូចជា៖ ស្ករ សណ្តែកខៀវ ខ្លាញ់ជ្រូក ស៊ុតក្រហមរបស់ពងទាប្រៃ...។
នំពាមានរាងមូលសំប៉ែត ខាងលើនំមានបោះត្រាក្រហមមានសរសេរស្លាកសញ្ញា ខាងក្រៅគឺបណ្ដាស្រទាប់សម្បកស្តើង
នៅពេលហូបនំពា សុកត្រាំង មានក្លិនឈ្ងុយពិសេសរបស់ផ្លែទុរេន មិនផ្អែមពេក មិនម្លាន់ពេក បណ្ដាសារធាតុច្របល់ល្មួតចូលគ្នាបង្កើតជាឱជារសយ៉ាងជក់ចិត្តអស្ចារ្យ ទាក់ទាញអតិថិជននៅគ្រប់ទីជិតឆ្ងាយ។
បច្ចុប្បន្ន ទូទាំងខេត្ត សុកត្រាំង មានសិប្បកម្មផលិតនំពាតូចធំប្រមាណ ៥០ ភ្ជាប់ទៅនឹងពាណិជ្ជសញ្ញាល្បីៗ ដូចជា៖ តឹនហ្វេវៀន កុងឡឹបថាញ់ តឹនហ៊ឹង មីត្រឹន ក្វាងត្រឹន…។
ផលិតផលពិសេសប្រចាំតំបន់នំពា សុកត្រាំង ត្រូវបានដាក់បង្ហាញ ឧទ្ទេសនាមក្នុងសន្និសីទ "តំណភ្ជាប់ការផ្គត់ផ្គង់នឹងតម្រូវការ តំណភ្ជាប់ផលិតកម្ម ការលក់ផលិតផល OCOP និងផលិតផលពិសេសប្រចាំតំបន់ខេត្ត សុកត្រាំង ឆ្នាំ ២០២០"
តំបន់ដី វុងធើម នៅឃុំ ភូតឹម ស្រុក ចូវថាញ់ ត្រូវបានចាត់ទុកថាជា "ទីចាប់កំណើត" នៃរបរផលិតនំពា សុកត្រាំង៕
អត្ថបទនិងរូបថត៖ ធូហឿង - ភុកថាញ់ - ទ្រុងហៀវ