ផ្សារភ្ជាប់ជាមួយនឹងរបរធ្វើនំកាតំ ដែលជានំប្រពៃណីរបស់ជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង អស់រយៈពេលជិតកន្លះសតវត្សរ៍មកហើយ អ្នកស្រី នាងភឿង នៅឃុំ អូឡឹម ខេត្ត អានយ៉ាង បានប្រាប់ឲ្យដឹងថា អ្នកស្រីបានរៀនរបរធ្វើនំកាតំនេះពីម្តាយតាំងពីមានអាយុ ១៦ មកម៉្លេះ។ សម្រាប់អ្នកស្រី នំកាតំមិនគ្រាន់តែជានំសាមញ្ញមួយមុខនោះទេ វាគឺជាស្នាដៃសិល្បៈដ៏ប្រណិតមួយផងដែរ។
ដើម្បីធ្វើនំកាតំដ៏ឈ្ងុយឆ្ងាញ់ អ្នកធ្វើនំត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលយ៉ាងផ្ចិតផ្ចង់ និងប៉ិនប្រសប់ ប៉ុន្តែពិបាកបំផុតនោះគឺការបង្កើតទៅជារូបរាងសម្បកនំធ្វើពីស្លឹកត្នោតខ្ចីសម្រាប់វេចខ្ចប់នំកាតំនេះឯង។ ស្លឹកត្នោតខ្ចីឆោតយកក្បាបចេញ រួចយកស្លឹកចាក់ជាសម្បកនំកាតំ ហើយញាត់អង្ករដំណើប សាច់ដូងដែលប្រឡាក់ស្ករ អំបិលរួចហើយយកទៅស្ងោរឲ្យឆ្អិន។ នៅផ្ទះរបស់សិប្បការិនី នាងភឿង នៅឃុំ អូឡឹម នំកាតំនៅតែត្រូវបានធ្វើជារៀងរាល់ថ្ងៃតាមការបញ្ជាទិញរបស់អតិថិជន ផ្តល់ប្រាក់ចំណូលស្ថិរភាពប្រហែល ៦ លានដុងក្នុងមួយខែសម្រាប់នារីៗនៅក្នុងមូលដ្ឋាន។
ដើម្បីថែរក្សា "ព្រលឹងម្ហូបអាហារ" នៃមាតុភូមិ សមាគមសហពន្ធនារីឃុំ អូឡឹម (ខេត្ត អានយ៉ាង) បានបង្កើតក្រុមសហការធ្វើនំកាតំ ដោយមានសិប្បការិនី នាងភឿង ជាប្រធាន ដើម្បីបង្ហាត់បង្រៀនរបរនេះឱ្យយុវជនជំនាន់ក្រោយផង បង្កើតពាណិជ្ជសញ្ញាផលិតផលប្រពៃណីក្នុងស្រុកផង។
អ្នកស្រី នាង សារុម ប្រធានសមាគមសហពន្ធនារីឃុំ អូឡឹម បានថ្លែងប្រាប់ថា បច្ចុប្បន្ននេះ ដោយមាន ៨ សមាជិកចម្បង ក្រុមសហការអាចផ្គត់ផ្គង់នំសម្រាប់ទីផ្សារបានចំនួនពី ៥០០ ទៅ ១.០០០ នំក្នុងមួយថ្ងៃ។ ផ្តើមពីអាហារសាមញ្ញមួយនៅក្នុងភូមិ អាស្រ័យដោយសិល្បៈនៃការវេចខ្ចប់នំកាតំ និងការច្នៃម្ហូបយ៉ាងហ្មត់ចត់ នំកាតំរួចចេញផុតពីព្រំដែនមូលដ្ឋានឆ្ពោះទៅអតិថិជននៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដូចជា ហាណូយ ទីក្រុង ហូ ជីមិញ និងទីក្រុង កឹនធើ ជាដើម។
ទន្ទឹមនឹងការរក្សាផលិតកម្ម សមាគមសហពន្ធនារីឃុំ អូឡឹម បានសហការជាមួយនឹងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់នារីវ័យក្មេងនៅក្នុងឃុំ ឆ្លងតាមរយៈនោះ រួមចំណែកដល់ការថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ។
លើសពីនេះ អាជ្ញាធរមូលដ្ឋានបានបង្កើតលក្ខខណ្ឌងាយស្រួល ឧបត្ថម្ភនារីខិតចូលជិតប្រភពទុនកម្ចីអនុគ្រោះ ដើម្បីពង្រីកខ្នាតផលិតកម្ម ព្រមទាំងបង្កើនការផ្សព្វផ្សាយ ឧទ្ទេសនាមនំកាតំនៅក្នុងការតាំងពិព័រណ៍ និងផ្សារណាត់តាំងពិព័រណ៍ផលិតផលទាំងក្នុង និងក្រៅខេត្ត ដើម្បីឱ្យនំខិតចូលជិតនឹងអតិថិជន និងភ្ញៀវទេសចរជិតឆ្ងាយបានទូលំទូលាយ។ នៅពេលខាងមុខនេះ ឃុំនឹងអភិវឌ្ឍនំកាតំទៅជាផលិតផល OCOP (កម្មវិធីឃុំមួយ ផលិតផលមួយ) ឆ្លងតាមរយៈនោះ ធ្វើឱ្យសុក្រឹតគុណភាពត្រឹមត្រូវតាមស្តង់ដារ និងបង្កើតពាណិជ្ជសញ្ញាពិសេសដាច់ដោយឡែកក្នុងស្រុកបន្តិចម្តងៗ។
លោក ផាន ថាញ់លឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំ អូឡឹម បញ្ជាក់ថា នំកាតំមិនត្រឹមតែជាអំណោយសាមញ្ញប៉ុននោះទេ ត្រូវតែក្លាយជាផលិតផលទេសចរណ៍ឆ្លងកាត់ពិសោធន៍ដ៏ពិសេសមួយ។ ការអភិវឌ្ឍទេសចរណ៍ឆ្លងកាត់បទពិសោធភ្ជាប់ជាមួយនឹងការអភិរក្សសិប្បកម្មប្រពៃណី គឺជាកូនសោសម្រាប់ឲ្យនំពិសេសដាច់ដោយឡែកនេះបន្តរីកចម្រើនតទៅថ្ងៃមុខ៕
អត្ថបទ និងរូបថត៖ កុងម៉ាវ
ប្រែសម្រួល៖ អៀងថាន់