សមស្របជាមួយធាតុអាកាស ដីធ្លី ងាយដាំនិងមិនសូវកើតជំងឺដង្កូវ បានជាក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅខេត្ត បាក់កាន បានជំរុញខ្លាំងក្លាការដាំទន្លាប់ឥតគ្រាប់ បង្កើតជាតំបន់ផលិតកម្មលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំជាងមុន បង្កើនការផ្សព្វផ្សាយពាណិជ្ជសញ្ញា ក្លាយជាអ្នកមានពីប្រភេទកសិផលនេះ។
បងប្អូនជនជាតិនៅភូមិ ណាកា ឃុំ ក្វាងបាច់ ស្រុក ជើដូន (ខេត្ត បាក់កាន) ដាំទន្លាប់ឥតគ្រាប់តាមលក្ខការណ៍ផលិតកសិផលស្អាតនិងសុវត្ថិភាព
បច្ចុប្បន្ន ខេត្ត បាក់កាន មានចម្ការទន្លាប់ឥតគ្រាប់ប្រមាណជា ៨០០ ហិកតា (៥១៤ ហិកតាបានផ្តល់ផលហើយ) ត្រូវបានដាំភាគច្រើននៅបណ្តាស្រុក៖ បាបេ ជើដូន ង៉ឹន សឺន...។ ឆ្នាំ ២០២០ បរិមាណផលសរុបសម្រេចបានជាង ២.២០០ តោន ទិន្នផលជាមធ្យមចំនួន ៤.៣០០ គីឡូក្រាមក្នុងមួយហិកតា។
ដោយមានតម្លៃលក់ពី ២៥.០០០ ដល់ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម ដំណាំទន្លាប់ឥតគ្រាប់បានជួយបងប្អូនជនជាតិជាច្រើនគ្រួសារនៅឃុំ ក្វាងបាច់ ស្រុក ជើដូន ឃុំ ក្វាងខេ ហាហៀវ ស្រុក បាបេ និងឃុំ ធឿងអឹន ស្រុក ង៉ឹនសឺន មានប្រាក់ចំណូលពី ២៥០ ដល់ ៣០០ លានដុងក្នុងមួយរដូវ...។
ទន្លាប់ឥតគ្រាប់មានសម្បករលីង ក្បាលសណ្តង់ធំ មិនរឹង រាងមូលឬមូលពងក្រពើ រសជាតិផ្អែមស្រទន់រហូតដល់ផ្អែមមុតក្រោយពេលត្រាំ មានជាតិស្ករច្រើនហើយ ស្រួយខ្លាំង
ជាដំណាំចម្បងនៅខេត្ត បាក់កាន ទន្លាប់ឥតគ្រាប់ត្រូវបានផ្តល់វិញ្ញាបនបត្រសម្គាល់ ពីភូមិសាស្ត្ររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារបានហ៊ានផ្លាស់ផ្ទៃ ដីកសិកម្មមិនសូវមានប្រសិទ្ធភាពងាកមកដាំទន្លាប់ឥតគ្រាប់។
ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈពេលខេត្ត បាក់កាន មានគោលនយោបាយអភិវឌ្ឍកសិផលមូលដ្ឋាននោះគឺដើមទន្លាប់ឥតគ្រាប់ទើបបាននាំមកនូវតម្លៃសេដ្ឋកិច្ចជូនបងប្អូនជនជាតិពិតប្រាកដ
ខេត្ត បាក់កាន ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានផ្ទៃដីដាំទន្លាប់ឥតគ្រាប់សរុបជាង ១.០០០ ហិកតាបរិមាណផលសម្រេចបាន ៧.០០០ តោន៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អាថាញ់ដាត