ដោយមានប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ពិពិធភាព អាកាសធាតុអំណោយ ផល បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅឃុំ ដុកឡឹប ទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) បានអភិវឌ្ឍមុខ របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំដើម្បីបង្កើនប្រាក់ចំណូល។
របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំបានក្លាយជាមុខរបរផ្ដល់ប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់អោយគ្រួសារលោក ង្វៀនមិញផាន នៅភូមិ សុង ឃុំ ដុកឡឹប ទីក្រុង ហ្វាប៊ិញ
ឃុំ ដុកឡឹប មានហ្វូងឃ្មុំចិញ្ចឹមជិត ៣០០ ហ្វូង ដែលប្រមូលផ្តុំភាគច្រើននៅតាមភូមិ សុងណូយ ។ល។ បើប្រៀបធៀបជាមួយទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដទៃទៀត របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំទាមទារឱ្យអ្នកចិញ្ចឹមឃ្មុំ ត្រូវមានភាពមធ្យ័ត ផ្ចិតផ្ចង់ មានចំណេះដឹងពីលក្ខណៈពិសេសដោយឡែករបស់ឃ្មុំ។
របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំទាមទារឱ្យអ្នកចិញ្ចឹមឃ្មុំត្រូវមានភាពមធ្យ័ត ផ្ចិតផ្ចង់ មានចំណេះដឹងអំពីលក្ខណៈដាច់ដោយឡែកនៃសត្វឃ្មុំ
ដោយបានដកបទពិសោធន៍ មានគ្រួសារមួយចំនួនមិនតិចក្នុងឃុំបានចិញ្ចឹមឃ្មុំដោយជោគជ័យនិងមានប្រាក់ចំណូលស្ថិរភាព។ តួយ៉ាងដូចជាគ្រួសារលោក ង្វៀនមិញផាន ជនជាតិ មឿង នៅភូមិ សុង។
ដោយមានហ្វូងឃ្មុំចំនួន ៥០ ហ្វូង គ្រួសារលោកទទួលបានប្រាក់ចំណូលពី ២៥០ ទៅ ៣០០ លីត្រទឹកឃ្មុំក្នុងមួយឆ្នាំ ហើយរកបានចំណូលជាង ៥០ លានដុង។
ផលិតផលទឹកឃ្មុំរបស់បងប្អូនជនជាតិនៅឃុំ ដុកឡឹប ទីក្រុង ហ្វាប៊ិញ មានរសជាតិឈ្ងុយឆ្ងាញ់តម្លៃលក់ចេញស្ថិរភាពពី ១៨០.០០០ ទៅ ២០០.០០០ ដុងក្នុងមួយលីត្រ
យោងតាមលោក ង្វៀនង៉ុកគ្វេ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដុកឡឹប ដើម្បីឱ្យមុខរបរចិញ្ចឹមឃ្មុំបានពង្រីកទូលំទូលាយ ឃុំនឹងបង្កលក្ខណៈងាយស្រួលល្អប្រសើរ បំផុតសម្រាប់ក្រុមគ្រួសារចិញ្ចឹមឃ្មុំទាំងឡាយ ទាំងដើមទុននិងបច្ចេកទេស បង្កើនសកម្ម ភាពផ្សាយព័ត៌មានស្វែងរកទីផ្សារសម្រាប់ផលិតផល... រួមចំណែកជួយអោយ បងប្អូនជនជាតិមានជីវភាពរស់នៅស្ថិរភាព៕
អត្ថបទនិងរូបថត៖ ហ្វាងហាយ - យឿងយៀមគ្វិញ