នៅដែនដី ណាមដាន ខេត្ត ងេអាន តំបន់ត្រពាំងភក់ ស្រែអន្លង់ជ្រៅ ប្រសិទ្ធភាពទាបពីកាលណាសព្វថ្ងៃនេះត្រូវបានជំនួសដោយត្រពាំងឈូកទាំងឡាយដ៏ធំល្វឹងល្វើយ បើកចេញទិសដៅដ៏មានសក្ដានុពលឱ្យរចនាសម្ព័ន្ធដំណាំដាំដុះក្នុងមូលដ្ឋាន។
ការផ្លាស់ប្តូរនោះថែមទាំងជ្រាបចូលទៅក្នុងជីវភាពរបស់ប្រជាជនឆ្លងតាមរយៈផលិតផល OCOP ដ៏វិចិត្រទាំងឡាយ។ ផ្តើមពីតែឈូកក្រអូបឈ្ងុយឈ្ងប់ តំណាប់គ្រាប់ឈូកម្លាន់ៗ រហូតដល់វត្ថុអនុស្សាវរីយ៍ទាំងឡាយមានដួងព្រលឹងស្រុកកំណើតឈូក គីមលៀន បានក្លាយជាតំណាងវប្បធម៌នៃស្រុកទេស ងេ។ គួបផ្សំស៊ីគ្នារវាងកសិកម្មប្រកបដោយចីរភាព និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ឆ្លងកាត់ពិសោធន៍ ឃុំ គីមលៀន កំពុងនិទានរឿងរ៉ាវប្រវត្តិសាស្ត្រដោយភាសានៃសម្រស់ពិដោរយ៉ាងប៉ិនប្រសប់។
ការគួបផ្សំយ៉ាងស្អិតល្មួតរវាងការអភិវឌ្ឍបណ្តាផលិតផល OCOP យ៉ាងស៊ីជម្រៅពីឈូក និងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ឆ្លងកាត់ពិសោធន៍មិនត្រឹមតែលើកកម្ពស់ប្រាក់ចំណូលសម្រាប់ប្រជាជនប៉ុននោះទេ ថែមទាំងបង្ហាញលំហវប្បធម៌ពិសេសដាច់ដោយឡែកឡើងវិញ បង្កើតជំហានផ្លោះរំលងយ៉ាងរឹងមាំ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលអញ្ជើញមកដែនដី ឡាងសែន៕
អត្ថបទនិងរូបថត៖ ប៊ិចហ្វេ
បញ្ចូលទិន្នន័យ៖ អៀងថាន់