ពិធីសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហូជីមិញ

ក្នុងប៉ុន្មានថ្ងៃចុងខែកញ្ញា សហគមន៍ជនជាតិ ខ្មែរ នៅទីក្រុង ហូជីមិញ បានសម្របខ្លួនទៅក្នុងបរិយាកាសដ៏កក់ក្ដៅនៃពិធីបុណ្យ សែនដូនតា ២០២៥។ បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំ មិនត្រឹមតែបង្ហាញពីការគោរពដល់បុព្វបុរសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកដែលនៅឆ្ងាយផ្ទះអញ្ជើញមកកាន់វត្តអារាមដើម្បីរិតបន្តឹងសាមគ្គីភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។

តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ ខ្មែរ​ នៅ​ភាគ​ខាង​ត្បូងនៃប្រទេសវៀតណាម ពិធី​សែន​ដូនតា ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ១៤ រោច ខែ​​ភទ្របទ ដល់​ថ្ងៃ​ ១ កើតខែអស្សុជ តាម​ច័ន្ទគតិ។

ពិធីបុណ្យនេះមានអត្ថន័យស្រដៀងគ្នាទៅនឹងពិធីបុណ្យ វូឡាន របស់ជនជាតិ គិញ ជាឱកាសសម្រាប់កូនចៅ សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសដែលបានផ្តល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សា។

senedolta7-4799.jpg
senedolta3-8217.jpg
តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ ខ្មែរ​ នៅ​ភាគ​ខាង​ត្បូងនៃប្រទេសវៀតណាម ពិធី​សែន​ដូនតា ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ១៤ រោច ខែ​​ភទ្របទ ដល់​ថ្ងៃ​ ១ កើតខែអស្សុជ តាម​ច័ន្ទគតិ។

ក្នុងឱកាសនេះ គ្រួសារ ខ្មែរ រៀបចំយ៉ាងយកចិត្តទុកដាក់ ល្អិតល្អន់។ នៅ​តាម​វត្ត​អារាម ប្រជាជនរួម​គ្នា​សម្អាត តុបតែង​ទង់ក្រពើ និងទង់រលក ​ជួសជុល​ចេតិយ។ នៅ​ផ្ទះ​ រៀបចំសម្អាតហឹងដូនតា បុព្វការីជន ហើយសំណែនដ៏​វិសេស​ជាមួយ​នឹង​ម្ហូប​ប្រពៃណី​ត្រូវ​បាន​រៀបចំ​សម្រាប់​សែន​ដូនតា។ ទោះបីលក្ខខណ្ឌសេដ្ឋកិច្ចនៅលំបាក ស្ពកបាយនីមួយៗបង្ហាញពីការគោរព និងជាសញ្ញាសម្គាល់នៃវប្បធម៌ ខ្មែរ។

នៅវត្ត ចន្ទរង្សី (ទីក្រុង ហូជីមិញ) ពិធីសែនដូនតាបានប្រព្រឹត្តទៅប្រកបដោយភាពទាក់ទាញប្រជាជន ខ្មែរ កំពុងរស់នៅ និងធ្វើការនៅទីក្រុង ហូជីមិញ យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។ ពិធីកិច្ចជាច្រើនដូចជា ពិធីបុណ្យកាន់បិណ្ឌ ពិធីដាក់បាត្រ ពិធីសម្តែងធម៌ទេសនា បង្សុកូល ត្រូវបានប្រារព្ធឡើង បង្កើតជាកន្លែងពិសិដ្ឋនៃជំនឿ និងទំនាក់ទំនងផ្សារភ្ជាប់សហគមន៍។

ចែករំលែកអំពីអត្ថន័យនៃពិធីបុណ្យនេះ ព្រះតេជគុណ យ៉ាញ់លើយ គង់វត្តចន្ទរង្សី និមន្តមានសង្ឃដីកាថា “ពិធីបុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជន ខ្មែរ ដើម្បីរំលឹកតបគុណចំពោះមាតាបិតា ជីដូនជីតា និងអ្នកដែលមានគុណចំពោះយើង ហើយតាមរយៈនេះ ប្រជាជនក៏បង្កើតនូវកុសល សេចក្តីចម្រើន និងបួងសួងដល់ក្រុមគ្រួសារបានសេចក្តីសុខ សេចក្តីចម្រើន”។

ពិធី សែនដូនតា នៅទីក្រុង ហូជីមិញ មិនត្រឹមតែជាកន្លែងប្រតិបត្តិជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្អែកស្មារតីសម្រាប់មាមីងបងប្អូនរស់នៅឆ្ងាយស្រុកទៀតផង។ ដោយបានធ្វើការនៅក្នុងទីក្រុងអស់រយៈពេលជាង ១៥ ឆ្នាំ អ្នកស្រី ធីទៀន (មកពីទីក្រុង កឹនធើ) ដោយសារការងារមិនអាចទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារបាន។ អ្នកស្រី​បាន​រៀបចំ​អាហារ​មួយស្ពកតូច​ជាមួយ​នឹង​ម្ហូប​រសជាតិ​ស្រុក​កំណើត ហើយ​យក​មក​វត្ត ចន្ទរង្សីប្រគេនព្រះសង្ឃ។ នៅក្នុងលម្ហបរិកាសធ្លាប់ជួបជាមួយនឹងសំឡេងព្រះសង្ឃសម្តែងព្រះបរិត្ត បង្សុកូលមានអារម្មណ៍ថាដូចជាបរិយាកាសពិធីបុណ្យនៃស្រុកកំណើតរបស់នាងខ្ញុំអញ្ចឹងដែរ។

senedolta2-603.jpg
senedolta6-7844.jpg
ពិធីបុណ្យកាន់បិណ្ឌ ពិធីដាក់បាត្រ និងពិធីសម្តែងធម៌ទេសនា បង្សុកូល ត្រូវបានប្រារព្ធឡើង បង្កើតជាកន្លែងពិសិដ្ឋនៃជំនឿ និងទំនាក់ទំនងផ្សារភ្ជាប់សហគមន៍។

“ថ្ងៃណាក៏ទូរស័ព្ទទៅផ្ទះសួរសុខទុក្ខឪពុកម្តាយ កូនក្មួយនៅស្រុកកំណើតតើមានទៅវត្តធ្វើបុណ្យទានឬទេ នៅទីនេះមានស្រងូតស្រងាត់ចិត្តបន្តិច ប៉ុន្តែទៅវត្តធ្វើឲ្យខ្ញុំសប្បាយចិត្តហើយ។ យើងគ្រាន់តែបួងសួងសុំឲ្យគ្រួសាររបស់យើងរកស៊ីមានបាន ជីជូនជីតា ពុកម៉ែ និងកូនៗ មានសុខភាពល្អ ហើយធ្វើឲ្យយើងសប្បាយចិត្ត” អ្នកស្រី ទៀន រំភើបចែករំលែក។

បរិយាកាសដ៏កក់ក្តៅនៃថ្ងៃបុណ្យនៅទាំងរីកសាយភាយដល់បណ្តាក្រុមគ្រួសារពហុវប្បធម៌ផងដែរ។ អ្នកស្រី ង្វៀន ធុយម៉ាយ (ជនជាតិ គិញ) និងស្វាមីលោក ថាច់ ដើយ (ជនជាតិ ខ្មែរ មកពីខេត្ត អានយ៉ាង) ចាត់ទុកសែនដូនតា ជាឱកាសពិសេសមួយដើម្បីចិញ្ចឹមបីបាច់ថែរក្សាមនោសញ្ចេតនា ថែរក្សាលក្ខណៈប្រពៃណី។

អ្នកស្រី ម៉ាយ មានប្រសាសន៍​ថា​៖ “ក៏​ដូច​ជាជនជាតិ​វៀតណាមឯទៀត​មានខែ ៧ ចន្ទគតិ ​ដើម្បី​ងាកឆ្ពោះទៅ​ក្រុម​គ្រួសារ ជនជាតិ ​ខ្មែរ ​មាន​ពិធី​សែន​ដូនតា​ទៅ​វត្ត​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ដល់​ក្រុម​គ្រួសារដូច្នេះដែរ​។

ពិធីបុណ្យនេះក៏ជាឱកាសមួយសម្រាប់យុវជនខ្មែរជំនាន់ក្រោយបានបញ្ជាក់ពីមោទកភាពជាតិរបស់ខ្លួន។ លោក លីសែន (ស្រុកកំណើតនៅទីក្រុង កឹនធើ) ធ្វើការនៅទីក្រុង ហូជីមិញ អស់រយៈពេល ៨ ឆ្នាំ បាននិយាយថា “ខ្ញុំរៀបចំគ្រឿងបូជាគ្រប់យ៉ាងដើម្បីនាំយកទៅវត្ត។ ប្រជាជន ខ្មែរ ចាប់តាំងពីកុមារភាពមក បានផ្សារភ្ជាប់ ហើយចាត់ទុកវត្តជាកន្លែងគោរពបូជាដ៏ខ្ពង់ខ្ពស់ ក៏ជាកន្លែងសម្រាប់ផ្លាស់ប្តូរវប្បធម៌ និងជួបជុំគ្នាដើម្បីរក្សាអត្តសញ្ញាណជាតិ”។

senedolta1-2273.jpg
senedolta2-7529.jpg
តាម​ទំនៀម​ទម្លាប់ជនជាតិ ​ខ្មែរ​ នៅថ្ងៃ​ដំបូងពិធីសែន​ដូនតាគឺសែនទទួល​​​ដូនតា។ ក្នុងរូបថត៖ ក្រុមគ្រួសាររបស់លោក សឺន ហេង (ភូមិ បឹងទ្រព្យ អា ឃុំ អាននិញ ទីក្រុង កឹនធើ) ធ្វើពិធីសែនទទួលដូនតា។

ស្រដៀងគ្នានេះដែរ យុវនារី ងូ ធីទឿងយុយ (ស្រុកកំណើតនៅ កឹនធើ) ជានិស្សិតភាសាជប៉ុនមានប្រសាសន៍ថា៖ “ពិធី សែនដូនតា គឺដើម្បីរំលឹកគុណដល់ជីដូនជីតា កូនក្មួយយកអាហារទៅវត្តជាគ្រឿងសក្ការៈ ដូចជានាំយកទៅជូនជីដូនជីតា។ នេះជាឱកាសដើម្បីរំលឹកគុណូបការៈរបស់ដូនតា និងធ្វើអំពើល្អអោយខ្លួនឯង”។

សែនដូនតា នៅកណ្តាលទីក្រុងដ៏ទំនើបបានហួសពីក្របខណ្ឌនៃពិធីសាសនា ក្លាយជាតំណភ្ជាប់មនុស្សជំនាន់ក្រោយរបស់ជនជាតិ ខ្មែរ បញ្ជាក់ពីភាពឋិតថេរយូរអង្វែងនៃប្រពៃណី "ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​ដល់​អ្នក​ដាំ​ " ។ អាស្រ័យហេតុដូច្នេះ សហគមន៍ជនជាតិ ខ្មែរ មិនត្រឹមតែរក្សាដើមកំណើតវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ជីវភាពស្មារតីចម្រុះនៃទីក្រុង ហូជីមិញ ផងដែរ

អត្ថបទនិងរូបថត៖ លឺវនៀម
ប្រែសម្រួល៖ សឺន ហេង

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ យ្វាន់ទន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អនុវត្តយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពត្រួតពិនិត្យ

នៅព្រឹកថ្ងៃទី ២ ខែ មេសា បន្តសម័យប្រជុំទី ៥៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្តល់មតិយោបល់អំពីរបាយការណ៍លទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៥ និងអំឡុងខែដំបូងនៃឆ្នាំ ២០២៦ គ្រោងទុកកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៧ របស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

នៅព្រឹកថ្ងៃទី ៦ ខែមេសា មន្ទីរអប់រំ និងបណ្តុះបណ្តាលសហការជាមួយមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហាណូយ រៀបចំកម្មវិធីរាយការណ៍អំពីលទ្ធផលនៃគំរូសាកល្បងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនខ្លឹមសារអប់រំមូលដ្ឋាន។

ធានាបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ឱឡារិកនិងល្អប្រសើរ

ធានាបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ឱឡារិកនិងល្អប្រសើរ

ក្នុងគោលបំណងត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ ចូល​ជាធរ​មាននៃលិខិតណែនាំបណ្តាវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅលើមូលដ្ឋានប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំថ្មីធានាឱឡារិក សន្សំសំចៃ សុវត្ថិភាព ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

សាកលវិទ្យាល័យជាមួយគោលបំណងនវានុវត្តន៍តាមសេចក្តីសម្រេចលេខ 57-NQ/TW

សាកលវិទ្យាល័យជាមួយគោលបំណងនវានុវត្តន៍តាមសេចក្តីសម្រេចលេខ 57-NQ/TW

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ មិនត្រឹមតែបង្កើតសន្ទុះប៉ុណ្ណោះទេ ថែមទាំងដាក់តម្រូវការបន្ទាន់លើស្ថាប័នឧត្តមសិក្សា ដើម្បីធ្វើនវានុវត្តន៍យ៉ាងទូលំទូលាយ ចាប់ពីការបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវ រហូតដល់បរិវត្តកម្មឌីជីថល។

មជ្ឈមណ្ឌលសុខាភិបាល ភូគ្វក់ ជួយសង្គ្រោះអ្នកជំងឺបានរស់រានមានជីវិតក្រោយពេលប្រើបច្ចេកទេសបន្សុទ្ធឈាមបន្ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

សមត្ថភាពថ្មីនៃសុខាភិបាល ភូគ្វក់ អំឡុងពេល APEC ២០២៧ ជិតមកដល់

ក្នុងក្របខ័ណ្ឌលើកកម្ពស់លទ្ធភាពសុខាភិបាលឱ្យតំបន់ពិសេស ភូគ្វក់ សំដៅបម្រើវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ ២០២៧ (APEC ២០២៧) នាថ្ងៃទី ៣០ ខែ មីនា មន្ទីរពេទ្យ ជើរៃ ទីក្រុង ហូ ជីមិញបានឱ្យដឹងថាអង្គភាពនេះទើបតែជួយឧបត្ថម្ភមជ្ឈមណ្ឌលសុខាភិបាល ភូគ្វក់ (ខេត្ត អានយ៉ាង) បំពាក់បច្ចេកទេសបន្សុទ្ធឈាមបន្តដោយជោគជ័យ។ នេះជាបច្ចេកទេសខ្ពស់មួយក្នុងចំណោមបច្ចេកទេសខ្ពស់ទាំងឡាយជាលើកដំបូងត្រូវបានបំពាក់នៅតំបន់ពិសេស ភូគ្វក់ ក្នុងគោលបំណងជួយសង្គ្រោះជីវិតអ្នកជំងឺក្នុងករណីបន្ទាន់។

យោងតាមបណ្ឌិត ឡុក ធីធុយ លេខាសាខាសម្ពន្ធយុវជននៃបណ្ឌិត្យសភាស្រាវជ្រាវទ្វីបអឺរ៉ុប និងទ្វីប​អាមេរិក (បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) ដើម្បីឱ្យយុវជនឆ្លើយតបតម្រូវការថ្មី មុនដំបូងត្រូវតែ​ផ្លាស់ប្តូរគំនិតអំពីនវានុវត្តន៍ច្នៃប្រតិដ្ឋជាមុនសិន។ រូបថត៖ យីវធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

យុវជនវ័យក្មេងឈានមុខគេធ្វើនវានុវត្តន៍ច្នៃប្រតិដ្ឋ បរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង

ផ្តើមពីការប្រកាសអត្ថបទស្រាវជ្រាវ ការចូលរួមក្នុងសិក្ខាសាលាវិទ្យាសាស្រ្ត ដល់ការផ្តល់មតិ​គោលនយោបាយ អ្នកស្រាវជ្រាវវ័យក្មេងជាច្រើនកំពុងអះអាងបន្តិចម្តងៗនូវតួនាទីរបស់ពួកគេតាមរយៈ​ផលិតផលផ្ទាល់ខ្លួន និង​លទ្ធផលការងារជាក់លាក់។

លោកបណ្ឌិត ង្វៀន ទ្រុងកៀន វិទ្យាធិការវិទ្យាស្ថានយុទ្ធសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ច្នៃប្រតិដ្ឋស្នើឡើងត្រូវការមានបណ្តាយន្តការខ្លាំងក្លាថែមទៀតដើម្បីលើកស្ទួយតួនាទីរបស់កងជួរបញ្ញវន្ត ជាពិសេសក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការងារនយោបាយ សតិអារម្មណ៍ក្នុងដំណាក់កាលថ្មី។ រូបថត៖ យៀវធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស ២៖ ប្រកាន់ខ្ជាប់ដើម្បីជំរុញដំណើរការផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋរបស់ប្រទេស

ក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានតម្រូវការកំណែទម្រង់យ៉ាងខ្លាំងក្លានិងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ការតម្រង់ទិសដៅធំៗ ត្រូវបានអង្គសន្និបាតលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដាក់ចេញកំពុងទាក់ទាញការចាប់អារម្មណ៍ពិសេសរបស់សាធារណៈមតិ។

លោក ឡឹម វ៉ាន់ម៉ឹន ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញប្រគេនទេយ្យទានព្រះតេជគុណ ហ៊ឺវហ៊ិញ ព្រះចៅអធិការវត្តឃោសិតារាម នៅឃុំ ហ៊ឹងហូយ ខេត្ត​ កាម៉ាវ។

ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាជូនពរនិងប្រគេនពរឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ​នៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈ​កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធាន​ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត កាម៉ាវ។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត វិញឡុង អញ្ជើញប្រគេនទេយ្យទានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វិញឡុង។

បងប្អូនជនជាតិ ខ្មែរ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែមេសា ថ្នាក់ដឹកនាំនៃ​គណៈកម្មាធិការបក្សខេត្ត វិញឡុង ដឹកនាំដោយសមមិត្ត ត្រឹន វ៉ាន់ឡូវ លេខាគណៈកម្មាធិការបក្សខេត្តធ្វើជា​ប្រធានបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរនិងប្រគេនពរឆ្នាំថ្មីនូវគ្រឹះស្ថានសាសនាទាំងឡាយ និងមាមីងបងប្អូនជនជាតិ ខ្មែរ​ នៅមូលដ្ឋាន។

លោក ទ្រឿង ភៃបាំង រស់នៅភូមិ ហាមកឹន ១ ឃុំ ហាមថាញ់ (ខេត្ត ឡឹមដុង) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេយកត្រសក់ផ្អែមមកកាន់ឃុំ។ រូបថត៖ ហុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពង្រីកប្រសិទ្ធភាពបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ផ្តើមពីមូលដ្ឋានតំបន់ភ្នំមួយនៅមានការលំបាកលំបិនច្រើន កន្លែងមានអត្រាបងប្អូនជនជាតិភាគតិចរស់នៅច្រើន ឃុំ ហាមថាញ់ (ខេត្ត ឡឹមដុង) កំពុងប្រឈមមុខនឹងឱកាសប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លាក្រោយពីការរួមបញ្ចូលគ្នា។ ដោយសារពង្រីកបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយនឹងប្រភពធនធានពីកម្មវិធីគោលដៅជាតិនិងការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់ប្រជាជន នៅទីនេះកំពុងមានភាពប្រសើរឡើងពីមួយជំហានទៅមួយជំហាន បង្កើតបានជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្ទុះផ្លោះក្នុងដំណាក់កាលថ្មី។

បើកច្រករួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

បើកច្រករួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

ដើម្បីបង្កើតការងាររកស៊ីចិញ្ចឹមជីវិត និងជួយប្រជាជនរួចផុតពីភាពក្រីក្រ ឃុំ អៀនណា (ខេត្ត ង៉េអាន) បានតភ្ជាប់ជាមួយអាជីវកម្ម នាំយករបរត្បាញកំប្លោកនាំចេញទៅជាមួយប្រជាជនមូលដ្ឋាន។

បងស្រី ដាំង ថាញ់ញឺ កម្មាភិបាលសម្ពន្ធសមាគមនារីខេត្ត ដុងថាប ណែនាំសមាជិកអំពីរបៀបផលិតវីដេអូផ្សព្វផ្សាយដោយប្រើកម្មវិធីដូចជា Chat Copilot, Canva និង CapCut។

"ទូតសុច្ឆន្ទៈឌីជីថល" – បរិស្ថានសម្រាប់នារីលត់ដំបំណិនឌីជីថល

ដើម្បីបង្កើនបំណិនកម្មវិធីឌីជីថលសម្រាប់បងប្អូននារីដែលកំពុងធ្វើសកម្មភាពនៅក្នុងសាបក្ខភាគចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ និងសង្កាត់ សម្ពន្ធសមាគមនារីខេត្ត ដុងថាប ជំរុញដំណើរការគំរូ "ទូតសុច្ឆន្ទៈឌីជីថល" ដើម្បីបង្កើន​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយការងារវិជ្ជាជីវៈ និងការងារបក្សបានយ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ អ្នកបោះឆ្នោតជាច្រើនមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុង ហូជីមិញ សម្តែងការត្រេកអរ ស្របពេលក៏លើកសំណើជាក់ស្តែងទាក់ទងនឹងគោលនយោបាយ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍។

អ្នកជំនាញការ ង្វៀន កាវទ្រី ហ្វឹកហ្វឺនបំណិនប្រតិបត្តិការនិងបំពេញបេសកកម្មនៅលើប្រព័ន្ធតុលាការអេឡិចត្រូនិចនៅក្នុងកិច្ចប្រជុំ។

ធ្វើឱ្យសុក្រឹតគំរូតុលាការអេឡិចត្រូនិច

តុលាការប្រជាជនទីក្រុង ហូ ជីមិញ កំពុងជំរុញសុក្រឹតភាពគំរូតុលាការអេឡិចត្រូនិចយ៉ាងខ្លាំងក្លា ចាត់ទុកថាជាដំណោះស្រាយចំណុចស្នូលដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការតុលាការ បម្រើប្រជាជន អាជីវកម្មកាន់តែល្អប្រសើរឡើងក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថលជាតិ ឆ្លើយតបតាមតម្រូវការដោះស្រាយបរិមាណរឿងក្តីដ៏ធំ លក្ខណៈស្មុគស្មាញមួយថ្ងៃកាន់តែខ្លាំងឡើង។

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបានអនុវត្តដោយមូលដ្ឋានផ្សេងៗ ដោយមានវិធីសាស្រ្តប្រាកដប្រជាជាច្រើន។

ទីក្រុង ហូជីមិញ រំដោះប្រភពកម្លាំងធនធាន ទម្លាយទៅមុខនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ឆ្នាំ ២០៣០

ទីក្រុង ហូជីមិញ រំដោះប្រភពកម្លាំងធនធាន ទម្លាយទៅមុខនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ឆ្នាំ ២០៣០

ទីក្រុង ហូជីមិញ កំពុងខិតខំសម្រេចគោលដៅក្នុងការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាដ៏ទូលំទូលាយសម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០៣០។

ប្រជានេសាទចូលរួមហ្វឹកហ្វឺននៅ លីស៊ើន ស្តីពីការអភិរក្សសមុទ្រ សត្វល្មិចនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ បានផ្តល់ចំណេះដឹង បំណិនជួយសង្គ្រោះ ត្រួតពិនិត្យ រួមចំណែកដល់ការផ្សព្វផ្សាយការយល់ដឹងអំពីការការពារមហាសមុទ្រប្រកបដោយចីរភាព។ រូបថត៖ ផានភឿង – ទីភ្នាក់ងារព័ត៌មានវៀតណាម

ឌីជីថលរូបនីយកម្មសកម្មភាពអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅ លីស៊ើន

នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៦ នៅតំបន់តំបន់ពិសេស លីស៊ើន (ខេត្ត ក្វាងង៉ាយ) សមាគមរបរនេសាទត្រី ក្វាងង៉ាយ គណៈកម្មការគ្រប់គ្រងតំបន់អភិរក្សសមុទ្រ លីស៊ើន និងអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ហ្វឹកហ្វឺនឱ្យប្រជានេសាទ ប្រើប្រាស់កម្មវិធីរាយការណ៍សត្វសមុទ្រ ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការអភិរក្សសត្វល្មិច ប្រព័ន្ធអេកូឡូស៊ី និងណែនាំប្រមូលទិន្នន័យជីវសាស្រ្តឆ្លងតាមរយៈទូរស័ព្ទ៕

ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ដាក់ទំនុកចិត្តលើបេក្ខជនជាប់ឆ្នោត

ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ដាក់ទំនុកចិត្តលើបេក្ខជនជាប់ឆ្នោត

បន្ទាប់ពីបញ្ជីឈ្មោះសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១ ត្រូវបានប្រកាសជាសាធារណៈ អ្នកបោះឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ សម្តែងការសាទរ និងទំនុកចិត្តយ៉ាងខ្លាំងចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ខ្លួន។ ពួកគាត់សង្ឃឹមថា បេក្ខជនជាប់ឆ្នោតទាំងឡាយនឹងឆ្លុះបញ្ចាំងពិតប្រាកដនូវមនោគតិ ក្តីបំណងប្រាថ្នា និង ការពារផលប្រយោជន៍ធម្មានុរូបរបស់ប្រជាជន ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។

គណៈប្រតិភូ​កអញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​ក្នុងកិច្ចពិភាក្សា។

បញ្ជាក់ច្បាស់អំពីតួនាទីរបស់ AI និងការធ្វើបរិវត្តកម្មឌីជីថល​ប្រៀបប្រដូចជាកម្លាំងចលករគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភានយោបាយជាតិ ហូ ជីមិញ និងក្រុមហ៊ុន Samsung ក្នុង​រយៈពេលពីរថ្ងៃគឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា នៅទីក្រុង ហាយ​ផុង បានរៀបចំកិច្ចពិភាក្សា ដែលមាន​ចំណង​ជើងថា "និន្នាការ AI និងការធ្វើបរិវត្តកម្ម​ឌីជីថលក្នុងយុគសម័យថ្មី និងបញ្ហាប្រឈមក្នុងយុគសម័យថ្មី"។

ឆ្លងតាមរយៈមធ្យោបាយបណ្តាញសង្គម ផលិតផលត្បាញបន្ទោះពីឫស្សី ពករបស់សហករណ៍ទាំងឡាយនៅ កាម៉ៅ ត្រូវបានអ្នកប្រើប្រាស់ដឹងឮដល់កាន់តែច្រើនឡើង ព្រោះហេតុដូច្នេះ ការលក់ចេញក៏កើនឡើងដែរ។

ការទទួលបានប្រសិទ្ធភាពផ្តើមពីបរិវត្តកម្មឌីជីថលក្នុងសហករណ៍

បច្ចុប្បន្នខេត្តកាម៉ៅ មានសហករណ៍ជាង ៦០០ ក្នុងនោះ មានចំនួន ៤៨០ សហករណ៍ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ មានភាពបត់បែននិងច្នៃប្រតិដ្ឋ សហករណ៍ជាច្រើនបានជំរុញ បរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បើកទូលាយទីផ្សារពីមួយជំហានទៅមួយជំហាន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញទស្សនាស្តង់ទំនិញប្រពៃណីទាំងឡាយនៅផ្សារណាត់និទាឃរដូវលើកទី ១ - ឆ្នាំ ២០២៦។

ផ្សារណាត់និទាឃរដូវ ២០២៦ - កន្លែងភោគផលនិងសម្រស់និទាឃរដូវតំបន់ទាំងបីជួបប្រសព្វគ្នា

ប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលផ្សារណាត់តាំងពិព័រណ៍ វៀតណាម (ហាណូយ) ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ផ្សារណាត់និទាឃរដូវលើកទីមួយឆ្នាំ ២០២៦ បានបង្កើតបរិយាកាសលក់ដូរទំនិញដ៏ផុសផុលផ្សព្វផ្សាយសម្រស់និទាឃរដូវ វៀតណាម ដ៏ពេញលេញនៅក្នុងអំឡុងថ្ងៃដើមឆ្នាំថ្មីតែម្តង។

លេខាសាខាបក្ខភាគ លី វ៉ាន់ចែម ណែនាំបក្ខជនដំឡើងសៀវភៅកំណត់បក្ខជនអេឡិចត្រូនិចនៅនិគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ។

លេខាសាខាបក្ខភាគជនជាតិ កុង ហ៊ានគិតហ៊ានធ្វើ

និគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ កន្លែងរស់នៅរបស់បងប្អូនជនជាតិ កុង នាពេលនេះបានផ្លាស់ប្តូរមុខមាត់ អាស្រ័យដោយគុណបំណាច់រួមវិភាគទានមួយផ្នែករបស់លេខាសាខាបក្ខភាគ លី វ៉ាន់ចែម។

ច្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ រស់នៅទីក្រុង ហូ ជីមិញ ក៏បានអញ្ជើញនិងនិមន្តមកដល់ចំណុចបោះឆ្នោតតាំងពីព្រឹកព្រលឹម។

បងប្អូនជនជាតិ ចាម និង ខ្មែរ នៅទីក្រុង ហូ ជីមិញ អនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត

ថ្ងៃទី ១៥ ខែ មីនា នៅតំបន់មានបងប្អូនជន ចាម និង ខ្មែរ រស់នៅច្រើនកុះករនៅទីក្រុង ហូ ជីមិញ ម្ចាស់ឆ្នោតទាំងឡាយជាបងប្អូនជនជាតិក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់បណ្តាចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋរបស់ខ្លួន។

ការពង្រឹងប្រព័ន្ធក្បាលម៉ាស៊ីន ជំរុញកំណែទម្រង់ - មូលដ្ឋានគ្រឹះវដ្តកំណើនថ្មីឲ្យរឹងមាំឡើង

ការពង្រឹងប្រព័ន្ធក្បាលម៉ាស៊ីន ជំរុញកំណែទម្រង់ - មូលដ្ឋានគ្រឹះវដ្តកំណើនថ្មីឲ្យរឹងមាំឡើង

វៀតណាមសម្រេចជោគជ័យការរៀបចំសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ ជំរុញកំណែទម្រង់សេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះវដ្តកំណើនថ្មី និងទាក់ទាញការវិនិយោគអន្តរជាតិ។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

អ្នកបោះឆ្នោតនៅតាមការដ្ឋានសំណង់សំខាន់ៗ និងបងប្អូនគ្រប់បណ្តាជនជាតិ និងសាសនាអញ្ជើញទៅបោះឆ្នោតយ៉ាងពេញលេញ

អ្នកបោះឆ្នោតនៅតាមការដ្ឋានសំណង់សំខាន់ៗ និងបងប្អូនគ្រប់បណ្តាជនជាតិ និងសាសនាអញ្ជើញទៅបោះឆ្នោតយ៉ាងពេញលេញ

រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស នៅខេត្ត ដុងណាយ អ្នកបោះឆ្នោតមួយចំនួនធំ រួមទាំងពលករ វិស្វករ និងអ្នកជំនាញធ្វើការលើគម្រោងជាតិសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ផ្លូវល្បឿនលឿន បៀនហ្វា - វូងតាវ ផ្លូវក្រវ៉ាត់ក្រុងលេខ ៣ ទីក្រុង ហូជីមិញ និងផ្លូវល្បឿនលឿន បេនឡុក - ឡុងថាញ់ បានទៅបោះឆ្នោតដោយក្តីរីករាយ។

ទិវាបោះឆ្នោតមានភាពអ៊ូអរចាប់ពីកោះព្រំដែនរហូតដល់ចុងប៉ូចភាគខាងត្បូងប្រទេសជាតិ

ទិវាបោះឆ្នោតមានភាពអ៊ូអរចាប់ពីកោះព្រំដែនរហូតដល់ចុងប៉ូចភាគខាងត្បូងប្រទេសជាតិ

អ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមយ៉ាងខ្មីឃ្មាតក្នុងការបោះឆ្នោត ដោយបង្ហាញពីទំនួលខុសត្រូវ និងទំនុកចិត្តលើការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃបោះឆ្នោតដ៏សំខាន់នេះ។

ប្រព័ន្ធកម្មវិធីដែលប្រើសម្រាប់ការបោះឆ្នោតត្រូវបានអាប់ដេតជាបន្តបន្ទាប់ មានភាពចំគោលដៅខ្ពស់និងសន្សំសំចៃពេលវេលាធៀបនឹងវិធីសាស្ត្រហត្ថកម្ម។ រូបថត៖ ង្វៀនយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

វិធីធ្វើច្នៃប្រតិដ្ឋជាច្រើនលើកកម្ពស់ប្រសិទ្ធភាពការងាររៀបចំការបោះឆ្នោត

ទិវាជួបជុំបោះឆ្នោតជ្រើសតាំងថ្ងៃទី ១៥ ខែ មីនា កំពុងជិតមកដល់ ខេត្ត ឡឹមដុង វិញឡុង ង៉េអាន បានអនុវត្តវិធីសាស្រ្តថ្មីក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងធានាសុវត្ថិភាពដល់ទិវាស្រុកទេសជួបជុំ។