ខេត្ត អានយ៉ាង ប្រមូលផ្តុំធ្វើឱ្យសុក្រឹតរចនាសម្ព័ន្ធឌីជីថល ការដំណើរការ បណ្តាថ្នាលទិន្នន័យបើកចំហ និងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម បម្រើការងារ ណែនាំ ប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការអភិវឌ្ឍបណ្តា សេវាកម្មឌីជីថលបម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
ខេត្តជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងជំនួយការនិម្មិត ក្នុងការគ្រប់គ្រង ប្រតិបត្តិការដើម្បីលើកកម្ពស់ប្រសិទ្ធភាព របស់កម្មាភិបាល មន្ត្រីរដ្ឋការ។ ខិតខំធ្វើឱ្យសំណុំឯកសារបែបបទរដ្ឋបាលចំនួន ៨០% ឡើងទៅ ជាសំណុំឯកសារប្រើអ៊ីនធឺណិតទាំងអស់។ ១០០% បែបបទរដ្ឋបាលត្រូវបាន អនុវត្តមិនអាស្រ័យព្រំប្រទល់រដ្ឋបាល។ល។
ជាពិសេស ខេត្ត អានយ៉ាង នឹង ដាក់ដំណើរការមជ្ឈមណ្ឌលឃ្លាំមើល ប្រតិបត្តិការឆ្លាតវៃ (IOC) ខេត្ត ធ្វើឱ្យ សុក្រឹតឃ្លាំងទិន្នន័យប្រើប្រាស់រួមអភិវឌ្ឍបណ្តា មូលដ្ឋានទិន្នន័យឯកទេស។ល។
ការជំរុញយ៉ាងខ្លាំងក្លាការកសាងអាជ្ញាធរឌីជីថលបង្ហាញ ពីទស្សនៈមិន ងាករេរបស់ខេត្តចាត់ទុកបរិវត្តកម្មឌីជីថលមិនមែនជាចលនា ប៉ុន្តែជាបដិវត្តន៍ ដ៏ពិតប្រាកដក្នុងគោលបំណងបម្រើមនុស្ស៕
អត្ថបទ៖ កុងម៉ៅ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ សឺនហេង