អ្នកមានប្រជាប្រិយភាពរួមកម្លាំងផ្លាស់ប្តូរតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កសាងជនបទថ្មី និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អ្នកមាន​ប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង កំពុងបញ្ជាក់តួនាទីគឺជាកម្លាំង​ស្នូលនៅមូលដ្ឋានពី​មួយថ្ងៃទៅមួយថ្ងៃ។

ដោយមានមានប្រជាប្រិយភាព ស្មារតីទទួលខុសត្រូវ អាកប្បកិរិយាគំរូ និងការយល់ដឹងអំពីទំនៀមទម្លាប់ ប្រពៃណី ពួកគាត់បានក្លាយជាស្ពានមេត្រីសំខាន់រវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានជាមួយនឹងប្រជាជន រួមចំណែកនាំយកគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋចូលទៅក្នុងការរស់នៅ បង្កើតការ​ផ្លាស់ប្តូរយ៉ាងវិជ្ជមាននៅក្នុងតំបន់បងប្អូនជនជាតិ។

vai-tro-nguoi-co-uy-tin-1.jpg
លោក ថាច់អួង នៅភូមិចើ ឃុំប៊ិញភូ បង្រៀនអក្សរ ខ្មែរ ជូនប្អូនៗសិស្សនៅក្នុងតំបន់។

ព្យាយាមជាមួយនឹងសហគមន៍

ក្នុងភូមិស្រុករបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង អ្នកមានប្រជាប្រិយភាពមិនត្រឹមតែជាបង្អែកស្មារតី​ប៉ុននោះទេ ថែមទាំងចូលរួមដោយផ្ទាល់ក្នុងការងារចលនាប្រជាជនឱ្យអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កសាង​តំបន់ជនបទថ្មី កែលម្អជីវភាពវប្បធម៌ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានទៀតផង។ ដោយមាន​ការ​អំណត់ព្យាយាម និងការទទួលខុសត្រូវ ពួកគាត់កំពុងតែរួមចំណែកបន្តិចម្តងៗក្នុងការផ្លាស់ប្តូរមុខមាត់ជនបទ​តំបន់បងប្អូនជនជាតិ។

លោក ថាច់អួង (កើតឆ្នាំ ១៩៦៤ រស់នៅក្នុងភូមិចើ ឃុំប៊ិញភូ) គឺជាអ្នកមានប្រជាប្រិយភាពគំរូមួយរូបក្នុងតំបន់​បងប្អូនជនជាតិ ខ្មែរ នៅ វិញឡុង។ អស់រយៈពេលជាច្រើនឆ្នាំកន្លង ក្នុងនាមជាសមាជិកគណៈកម្មាធិការរណសិរ្ស ប្រធានសាខាកាកបាទក្រហមភូមិ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការថែទាំមនុស្សមានវ័យចាស់ លោកតែងតែជា​គំរូឈានមុខគេក្នុងរាល់ចលនានៅមូលដ្ឋាន។

បច្ចុប្បន្ន ភូមិចើ មានប្រជាជនជាង ៥៦៤ ក្រុមគ្រួសារ ក្នុងនោះបងប្អូនជនជាតិ ខ្មែរ ជាង ៤២%។ ដោយមាន​ស្មារតីទទួលខុសត្រូវ លោក ថាច់អួង តែងតែចលនាសប្បុរសជនឧបត្ថម្ភអំណោយចែកជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ និងក្រុមគ្រួសារដែលមានជីវភាពខ្វះខាតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទន្ទឹមនោះ លោកក៏បានទំនាក់ទំនងជួយក្នុងការសាងសង់ផ្ទះមហាសាមគ្គីចំនួន ២ ខ្នងសម្រាប់ចែកជូនគ្រួសារដែលស្ថិតក្នុង​ស្ថានភាពលំបាកលំបិនខ្លាំង រួមចំណែកធ្វើឲ្យសាយភាយស្មារតីទំនុកបម្រុងគ្នាទៅវិញទៅ​មកនៅក្នុងសហគមន៍។

vai-tro-nguoi-co-uy-tin-2.jpg
លោក ថាច់អួង នៅភូមិចើ ឃុំប៊ិញភូ តែងតែស្រាវជ្រាវសៀវភៅភាសា ខ្មែរ ជាប្រចាំដើម្បីបង្ហាត់បង្រៀន​ប្អូនៗ។

ប្រការលេចធ្លោបំផុតមួយរបស់លោកគឺរួមជាមួយអាជ្ញាធរមូលដ្ឋានចលនា ៣៤ ក្រុមគ្រួសារឱ្យបរិច្ចាគដីជាង ៣.០០០ ម៉ែត្រការ៉េដោយស្ម័គ្រចិត្តសម្រាប់សាងសង់ខ្សែផ្លូវជនបទចំនួន ៣ ខ្សែដែលមានប្រវែងសរុបជាង ១,៥ គីឡូម៉ែត្រ។ ដំបូងឡើយ ក្រុមគ្រួសារជាច្រើននៅព្រួយបារម្ភដោយសារតែផលប៉ះពាល់លើដីរបស់គ្រួសារ។ ដោយមានភាពស្មោះត្រង់ និងប្រជាប្រិយភាព លោក ថាច់អួង បានទៅដល់ផ្ទះនីមួយៗម្តងហើយម្តង​ទៀតដើម្បីចលនា ពន្យល់អំពីផលប្រយោជន៍ក្នុងរយៈពេលវែងនៃការបើកផ្លូវ ក៏ដូចជាសម្រួលដល់ការ​ផ្លាស់ប្តូរពាណិជ្ជកម្ម បង្កើនតម្លៃដីធ្លី កែលម្អលក្ខខណ្ឌប្រជុំជីវភាព និងជួយប្អូនៗសិស្សធ្វើដំណើរទៅមកកាន់តែសុវត្ថិភាពជាង។

មិនត្រឹមតែសកម្មក្នុងការងារសង្គមប៉ុននោះតេ ចាប់ពីឆ្នាំ ១៩៨៦ រហូតមកដល់បច្ចុប្បន្ន លោក ថាច់អួង នៅខ្មីឃ្មាតបន្តរក្សា​ថ្នាក់បង្ហាត់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃសម្រាប់កុមារនៅក្នុងតំបន់ រួមចំណែកអភិរក្សភាសានិយាយ អក្សរ​សរសេរ និងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ថែមទៀតផង។

ប្អូន ថាច់ ង៉ុកត្រឹម សិស្សថ្នាក់ទី ៧ អនុវិទ្យាល័យ ភឿងថាញ់ បានចែករំលែកថា អស់រយៈពេលជាច្រើនឆ្នាំ​មកហើយ ឲ្យតែដល់រដូវវិស្សមកាលម្តងៗ នាងតែងតែចូលរួមក្នុងថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃដែល​លោកគ្រូ ថាច់អួង បង្ហាត់បង្រៀនដោយផ្ទាល់នៅក្នុងមូលដ្ឋាន។ លោកមិនត្រឹមតែណែនាំនាងអស់ពីចិត្តពីថ្លើម​ក្នុងការហាត់សរសេរអក្សរ ការអាន និងចំណេះដឹងអំពីភាសាកំណើតប៉ុននោះទេ លោកក៏បានជួយប្អូនៗហ្វឹក​ហាត់ពិនិត្យឡើងវិញជាប្រចាំនូវចំណេះដឹងអំពីវប្បធម៌ ខ្មែរ បន្ថែមទៀត ហើយក៏ពន្យល់មេរៀនកន្លែងណាមិន​ទាន់យល់ ក៏ដូចជាក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។

អាស្រ័យដោយមានការណែនាំយ៉ាងជិតស្និទ្ធ និងអត់ធ្មត់របស់លោកគ្រូ ថាច់អួង នាងមិនត្រឹមតែចេះអាន ចេះ​សរសេរអក្សរ ខ្មែរ កាន់តែល្អប៉ុននោះទេ ថែមទាំងជួយឲ្យនាងកាន់តែយល់ដឹង និងស្រឡាញ់ភាសានិយាយ អក្សរ​សរសេរ ទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌របស់ជាតិខ្លួនទៀតផង។ លោកតែងតែលើកទឹកចិត្តនាងឱ្យ​ខិតខំរៀន​អក្សរ ខ្មែរ ដើម្បី​ជួយថែរក្សាប្រពៃណី។ អាស្រ័យដោយមានលោកគ្រូ ថាច់អួង នាងកាន់តែមានមោទនភាព​ចំពោះវប្បធម៌ ​ខ្មែរ របស់ខ្លួនរឹតតែខ្លាំង។

ថ្នាក់រៀនសាមញ្ញ តែយូរអង្វែងជាច្រើនឆ្នាំមកហើយរបស់លោក ថាច់អួង មិនត្រឹមតែបានរួមចំណែកថែរក្សាភាសានិយាយ និងអក្សរ ខ្មែរ សម្រាប់យុវជនជំនាន់ក្រោយប៉ុននោះទេ ថែមទាំងជួយពូនជ្រំសតិសម្បជញ្ញៈថែរក្សាអត្តសញ្ញាណ​វប្បធម៌ប្រពៃណី ផ្តល់កម្លាំងចិត្តសម្រាប់ប្អូនៗតំបន់ជនជាតិកាន់តែជឿជាក់លើខ្លួនឯងឈោងឈានឡើងក្នុងការ​សិក្សា និងការរស់នៅ។

យោងតាមលោក ថាច់រៀង ប្រធានគណៈកម្មាធិការប្រជាជនភូមិចើ ដោយសារតែមានការរួមដំណើរយ៉ាងសកម្ម​ពីមនុស្សម្នាដូចជាលោក ថាច់អួង ការរស់នៅក្នុងមូលដ្ឋានមានការផ្លាស់ប្តូរជាច្រើនយ៉ាងច្បាស់ក្រឡែត។ បើ​ប្រហែល ១៥ ឆ្នាំមុន អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងភូមិមានជាង ៥០% ឥឡូវនេះនៅតែ ២ ក្រុមគ្រួសារប៉ុននោះ​ដែលស្ថិតក្នុងក្របខណ្ឌទទួលការគាំពារសង្គម ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់កើនឡើងទ្វេដង សម្រេច ៨២ លានដុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

នៅភូមិ ង្វៀតឡាងសេ ឃុំ ប៊ិញភូ លោក គីមថាញ់ (កើតឆ្នាំ ១៩៦២) ប្រធានគណៈ​កម្មា​ធិការកិច្ចការរណសិរ្សភូមិ​គឺជាគំរូមួយក្នុងចំណោមគំរូតួយ៉ាងក្នុងការងារប្រជាចលនាក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ។ ដោយមានភាពជិតដិត ការទទួលខុសត្រូវ និងប្រជាប្រិយភាពនៅក្នុងសហគមន៍ លោកចូលរួមឃោសនា ចលនាប្រជាជនឱ្យចូលរួមក្នុង​ការកសាងជនបទថ្មី បរិច្ចាគដីសម្រាប់ធ្វើផ្លូវ សាងសង់ប្រព័ន្ធបង្ហូរទឹក និងកែឱ្យល្អប្រសើរឡើង​សោភណភាព​បរិស្ថាន។

ពង្រីកតួនាទីរបស់ខ្លួន លោក គីមថាញ់ រួមជាមួយអាជ្ញាធរមូលដ្ឋានបានចលនាជាង ៨០ ក្រុមគ្រួសារឱ្យបរិច្ចាគដី​ប្រហែល ៣.៥០០ ម៉ែត្រការ៉េដោយស្ម័គ្រចិត្ត ដើម្បីសាងសង់ផ្លូវជនបទចំនួន ៣ ខ្សែដែលមានប្រវែងសរុបជិត ៣,៥ គីឡូម៉ែត្រ។ លើសពីនេះ លោកតែងតែចូលរួមសម្របសម្រួលរាល់ជម្លោះក្នុងសហគមន៍ រួមចំណែកពង្រឹងសាមគ្គីជាធ្លុងមួយនៅក្នុងទីប្រជុំជន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ចូលរួមកម្លាំងកសាងជនបទថ្មី

អាស្រ័យដោយពង្រីកតួនាទីរបស់កងជួរអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ខ្មែរ ប្រកបដោយប្រសិទ្ធភាព មូលដ្ឋានជាច្រើននៅក្នុងភូមិសាស្រ្តខេត្តបានឯកភាពគ្នា កៀរគរធនធានសហគមន៍យ៉ាងប្រសិទ្ធភាពដើម្បីពន្លឿន​វឌ្ឍនភាពនៃការសាងសង់ជនបទថ្មី ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កែលម្អទេសភាព និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

vai-tro-nguoi-co-uy-tin-3.jpg
លោក គីមថាញ់ ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ង្វៀតឡាងសេ ឃុំ ប៊ិញភូ ពិភាក្សាអំពីផែនការ​ឧបត្ថម្ភក្រុមគ្រួសារ ខ្មែរ ជាមួយនឹងលោកស្រី ថាច់ ធីដានី ប្រធានគណៈកម្មាធិការប្រជាជនភូមិ ង្វៀតឡាងសេ។

លោក កៀនបាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត វិញឡុង បានឲ្យដឹងថា បច្ចុប្បន្ន​ខេត្តទាំងមូលមានអ្នកមានប្រជាប្រិយភាពចំនួន ៤៤៥ អង្គនិងរូបក្នុងចំណោមបងប្អូនជនជាតិ។ នេះគឺជា​កងកម្លាំងចូលរួមចំណែកវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការកសាងជនបទថ្មី និងការពង្រឹង​ធ្លុងមហាសាមគ្គីប្រជាជាតិនៅក្នុងមូលដ្ឋាន។ រយៈពេលកន្លង គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​បាន​យកចិត្តទុកដាក់ថែទាំ និងលើកស្ទួយតួនាទីរបស់កងជួរអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ​ភាគតិចតាមរយៈគោលនយោបាយជាក់ស្តែងជាច្រើន។

ជារៀងរាល់ឆ្នាំ អាជ្ញាធរមូលដ្ឋានរៀបចំការទៅសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តអ្នកមានប្រជាប្រិយភាព​​ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពេលឈឺថ្កាត់ ឧបត្ថម្ភការធានារ៉ាប់រងសុខភាព ចែកចាយកាសែត ផ្តល់ជូន​​ព័ត៌មានសម្រាប់ឃោសនា បង្កើតលក្ខខណ្ឌទៅទស្សនកិច្ច សិក្សាបទពិសោធ។ ដោយឡែកក្នុងឆ្នាំ ២០២៥ តែ​មួយ ខេត្តបាន​បែងចែកថវិកាជាង ១,៥ ពាន់លានដុងសម្រាប់អនុវត្តគោលនយោបាយជូនអ្នកមាន​ប្រជាប្រិយភាព។ បច្ចុប្បន្នមូលដ្ឋានកំពុងបង្កើតសេចក្តីសម្រេចចិត្តថ្មីដើម្បីបន្តឧបត្ថម្ភការការធានារ៉ាប់រងសុខភាព និងបន្ថែមថវិកាបម្រើការងារព័ត៌មាន ឃោសនាសម្រាប់កងកម្លាំងនេះ៕

អត្ថបទ និងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ សិរីសួស្តី

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។