ទីក្រុងភ្ជាប់គោលដៅអភិវឌ្ឍន៍កងជួរកម្មាភិបាលជាបងប្អូនជនជាតិភាគតិចជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រគ្រប់ជ្រុងជ្រោយប្រកបដោយស្ថិរភាពនៅក្នុងតំបន់ជនជាតិភាគតិច ឆ្លងតាមរយៈការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រើប្រាស់កងជួរកម្មាភិបាលក្នុងមូលដ្ឋាន។
អំពីការលើកកម្ពស់គុណភាពកម្មាភិបាលជាបងប្អូនជនជាតិភាគតិច ប្រឹងប្រែងតាំងពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ សម្រេច ៨០% និងចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥ សម្រេច ១០០% ចំនួនកម្មាភិបាលជាបងប្អូនជនជាតិភាគតិចទទួលបានការបណ្តុះបណ្តាល បំប៉នសមត្ថភាពជំនាញ ទ្រឹស្តី ចំណេះវិជ្ជា បំណិនគ្រប់គ្រងរដ្ឋ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថល បំណិនឌីជីថល និងវិធីសាស្រ្តគ្រប់គ្រងបែបទំនើប បំពេញតាមតម្រូវការបរិវត្តកម្មឌីជីថលជាតិ បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ឬភាសាជនជាតិភាគតិចឆ្លើយតបតាមតម្រូវការនៃមុខតំណែងការងារតាមបញ្ញត្តិ។
យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាយផុង លោក វូ តៀនភុង ស្តីអំពីភារកិច្ច និងវិធានការអនុវត្ត ទីក្រុងអនុវត្តយ៉ាងតឹងតែងនូវបទប្បញ្ញត្តិទាក់ទងការជ្រើសរើស ការគ្រប់គ្រង ការប្រើប្រាស់ ការបណ្តុះបណ្តាល ការបំប៉ន គម្រោងការ និងការតែងតាំងកម្មាភិបាលជាបងប្អូនជនជាតិភាគតិច ដោយធានាឯកភាព ស៊ីសង្វាក់គ្នា មានលទ្ធភាពអនុវត្ត ស្របជាមួយនឹងគំរូអង្គការអាជ្ញាធរមូលដ្ឋានពីរថ្នាក់ និងតម្រូវការរៀបចំបង្រួញក្បាលម៉ាស៊ីន។
អំពីការបង្កបង្កើតធនធាន ការជ្រើសរើស ការប្រើប្រាស់ និងការធានារចនាសម្ព័ន្ធ ទីក្រុងភ្ជាប់នឹងកិច្ចការបង្កបង្កើតធនធានកម្មាភិបាលជាបងប្អូនជនជាតិភាគតិចជាមួយនឹងគម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម គម្រោងការផ្នែក វិស័យ និងគម្រោងកម្មាភិបាលក្នុងស្រុក ផ្តល់អាទិភាពដល់បណ្តាវិស័យអប់រំ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល កសិកម្ម រុក្ខកម្ម និងវិស័យផ្សេងៗ ទៀតដែលបម្រើដោយផ្ទាល់ដល់ការអភិវឌ្ឍតំបន់ជនជាតិភាគតិច។
ចាត់ចែង ប្រើប្រាស់កម្មាភិបាលជាបងប្អូនជនជាតិភាគតិចទៅតាមជំនាញ មុខតំណែងការងារ កាត់បន្ថយស្ថានភាពចាត់ចែងមិនសមស្រប នាំឲ្យខាតបង់ធនធានមនុស្ស ឬបន្ថយការជំរុញលើកទឹកចិត្ត។ ធានារចនាសម្ព័ន្ធសមហេតុសមផលកម្មាភិបាលជាបងប្អូនជនជាតិភាគតិចកាន់តំណែងជាអ្នកដឹកនាំ គ្រប់គ្រង កម្មាភិបាលជាស្ត្រី កម្មាភិបាលវ័យក្មេង និងកម្មាភិបាលជាក្រុមជនជាតិដែលមានចំនួនមនុស្សយ៉ាងតិចតួច ។ល។
អត្ថបទ៖ ឌាន់ មិញហ្វេ
ប្រែសម្រួល៖ សិរីសួស្តី