ហា ធីវី (កើតឆ្នាំ ១៩៩១ ជនជាតិ តៃ) លេខាសម្ពន្ធយុវជនសង្កាត់គៅថៀ ខេត្តឡាវកាយបានឈានមុខគេធ្វើបរិវត្តកម្មរចនាសម្ពន្ធដំណាំដាំដុះ កសាងគំរូដាំម្ទេសឆ្នាសនាំទៅកាន់ប្រទេស ជប៉ុន ដោយជោគជ័យ។
ផ្តើមពីផ្ទៃដីដាំពិសោធមើលចំនួន ២.០០០ ម៉ែត្រការ៉េ វី បានភ្ជាប់នាំផ្លូវ និងបង្កបង្កើតក្រុមសហការមួយមានចំនួន ៦០ សមាជិកភាគច្រើន ជាបងប្អូនជនជាតិ មឿង ថៃ តៃ។ល។ រហូតមកដល់ពេលនេះ បរិមាណផលសរុបរបស់ក្រុមសម្រេចបានពី ៤៥០ ទៅ ៥០០ តោនក្នុងមួយឆ្នាំ ផលចំណូលជាង ៣ ពាន់លានដុងបង្កើតការងារធ្វើជាប្រចាំជូនយុវជនជនបទចំនួន ៦០ ទៅ ៨០ នាក់។
ទើបតែអាយុជាង ៣០ប្លាយ ប៉ុន្តែបង គ្លៅ ថៃង៉ុក (ជនជាតិ កឺទូ) នៅភូមិប្រនីង ឃុំតំបន់ភ្នំតីយ៉ាង (ទីក្រុងដាណាំង) បានក្លាយជាយុវជនផលិតកម្មធ្វើអាជីវកម្មរុក្ខជាតិឱសថពូកែ។ ផ្តើមចេញពីរបរដើរព្រៃ ធ្វើចម្ការលើភ្នំ ក្រោយពីផ្តើមអាជីពអស់រយៈពេលជិត ១០ ឆ្នាំ បច្ចុប្បន្ន បងមានថ្នាលបណ្តុះញវល្លិ៍ពូជចំនួន ៥០០ ម៉ែត្រការ៉េ ដាំញវល្លិ៍កែច្នៃជាផលិតផលចំនួន ៤ ហិកតា និងរោងចក្រផលិតកម្មទំហំ ១០០ ម៉ែត្រការ៉េមួយ ប្រាក់ចំណូលមធ្យម ចំនួន ៣០ លានដុងក្នុងមួយខែ។ បង គ្លៅ ថៃង៉ុក ក៏បានបង្កើតការងារធ្វើជូនពលករជាច្រើននៅភូមិសាស្រ្តឃុំ តីយ៉ាង ថែមទៀតផង។
នៅឃុំ ងៀទ្រុង ខេត្ត ដុងណាយ បង ថាច់ស៊ុម (ជនជាតិ ខ្មែរ) បានឈានមុខគេដាំ និងបង្កាត់ពូជបន្លែស្លឹកខ្លូតព្រៃ។ ក្រោយរយៈពេល ៨ ឆ្នាំផ្តើមអាជីព បច្ចុប្បន្ន បង ថាច់ស៊ុម មានចម្ការបន្លែស្លឹកខ្លូតចំនួន ២ ហិកតា រកបានប្រាក់ចំណេញជាង ២០០ លានដុងមួយឆ្នាំ។ បងក៏ជួយប្រជាជនជាច្រើនក្រុមគ្រួសារក្នុងឃុំឈានឡើងរួចផុតពីភាពក្រីក្រអាស្រ័យដោយគំរូដាំបន្លែស្លឹកខ្លូតព្រៃ។
ដោយមានស្មារតីប្រឹងប្រែងឥតឈប់ឈរ និងហ៊ានគិត ហ៊ានធ្វើ ជាច្រើនយុវជនជនជាតិ ភាគតិចបានធ្វើឲ្យក្តីជក់ចិត្តដិតអារម្មណ៍ឈានមុខគេកសាងបណ្តាគំរូផ្តើមអាជីព ផ្តើមធ្វើអាជីវកម្មក្លាយជាការពិតជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងតំបន់បងប្អូនជនជាតិ ភាគតិច និងតំបន់ភ្នំ។ ដោយប្រើរបៀបធ្វើមានភាពបត់បែន និងច្នៃប្រតិដ្ឋ ពួកគាត់បានធ្វើឲ្យគំនិតក្លាយទៅជាភាពជាក់ស្តែងពីមួយជំហានទៅមួយជំហាន រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតចេញតម្លៃទាំងឡាយស្ថិរភាពជូនសហគមន៍៕
អត្ថបទ៖ អ្នកយកព័ត៌មាន (ធ្វើសំយោគ)
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្ន័យ៖ ចន្ថា