បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ភូមិហាសឺន ឃុំង៉ុកឡាក់ ខេត្តថាញ់ហ្វាជាភូមិមានបងប្អូនជនជាតិ យ៉ាវ ខោរឹតជើង (យ៉ាវ គ្វឹនចែត) រស់នៅច្រើនបំផុត។ បច្ចុប្បន្នបងប្អូនជនជាតិ យ៉ាវ មានចំនួន ២៦៣ ក្រុមគ្រួសារ មានមនុស្សចំនួន ១.០៨៦ នាក់។

dao-5.jpg
អង្ករដំណើបត្រូវបានចំហុយឆ្អិនទៅជាបាយដំណើបជាវត្ថុធាតុដើមសម្រាប់ធ្វើនំ បាញ់យ៉ី។

ឲ្យតែចូលដល់ឱកាសនេះជារៀងរាល់ឆ្នាំ ពេលរដូវកាលប្រមូលផលហើយ ជនជាតិ យ៉ាវ ខោ
រឹតជើងនៅទីនេះក៏រៀបចំទុកដាក់ផ្ទះសម្បែង តុបតែងហ៊ឹង បម្រុងគ្រឿងរណ្តាប់ដើម្បីទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

dao-1.jpg
បុរស និងនារីជនជាតិ យ៉ាវ ខោរឹតជើងបុកអង្ករដំណើបដើម្បីធ្វើនំបាញ់យ៉ី។

ពិធីកិច្ចសែនព្រេនដោយបូជាចារ្យចំនួន ៣ រូបស្ទាត់ភាសា យ៉ាវ បុរាណធ្វើពិធីសែនព្រេន។ បូជាចារ្យជំនួសមុខម្ចាស់ផ្ទះ ជូនដំណឹងចំពោះ បានវឿង បុព្វបុរស និងអមនុស្សការងារទាំងឡាយដែលធ្វើបានហើយ និងមិនទាន់ធ្វើបានក្នុងឆ្នាំ បួងសួងសុំឲ្យអ្នករាល់គ្នាមានកម្លាំងមាំមួន មានសំណាងល្អក្នុងឆ្នាំថ្មី។ល។

dao-6.jpg
នំបាញ់យ៉ី (ឬនំព្រះអាទិត្យ) តូចៗច្រឡឹងគឺជាមុខអាហារប្រពៃណីមិនអាចខ្វះក្នុងថ្ងៃបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ ខោរឹតជើង។

ពិធីសែនព្រេនជាផ្នែកសំខាន់បំផុតរបស់បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ ជាធម្មតា ថ្នាក់ព្រឹទ្ធាចារ្យក្នុងគ្រួសារ និងបូជាចារ្យនឹងរៀបចំហ៊ឹងចំនួន ៣ ស្ពកសំណែនចំនួន ៣ ដើម្បីសែន បាន​វឿង (លោកបុព្វបុរសរបស់ជនជាតិ យ៉ាវ) សែនបុព្វបុរស និងសែនអមនុស្ស។

dao-3.jpg
នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូបបុព្វបុរស។

ពេលពិធីសែនព្រេនរួចស្រេចហើយ ម្ចាស់ផ្ទះរៀបស្ពកដើម្បីឲ្យកូនចៅ បងប្អូន មិត្រភក្ដិ ភ្ញៀវកិត្តិយសមូលជុំគ្នាទទួលទានបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ ក្នុងស្ពកមិនអាចខ្វះអាហារ ៣ មុខរួមមាន៖ ក្បាលជ្រូក (ឬសាច់ជ្រូកមួយផ្នែក) មាន់ឈ្មោល និងនំបាញ់យ៉ី។

dao-7.jpg
ពិធីកិច្ចសែនបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីធ្វើដោយបូជាចារ្យចំនួន ៣ រូបស្ទាត់ភាសា យ៉ាវ បុរាណ។

ក្រៅពីការសែនពិធី ទទួលទាន ជនជាតិ យ៉ាវ នឹងស្លៀកសម្លៀកបំពាក់ប្រពៃណីស្រស់ស្អាតបំផុតដើម្បីទៅសួរសុខទុក្ខ ជូនពរគ្នាក្នុងថ្ងៃបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ បរិយាកាសត្រេកអរ រំភើបរីករាយបីដូចជាលម្អសម្រស់និទាឃរដូវបន្ថែមនៅបណ្តាភូមិនិគមជនជាតិ យ៉ាវ។

លោក ទ្រៀវ វ៉ាន់ជិញ លេខាសាខាបក្សភូមិ ហាសឺន ឱ្យដឹងថា ទោះបីនៅជួបការលំបាកលំបិនច្រើន ក៏ប៉ុន្តែជីវភាពរបស់ជនជាតិ យ៉ាវ នៅទីនេះកំពុងប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមានការខិតខំរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងពេលអនាគតមិនយូរទេ ភូមិនិគមជនជាតិ យ៉ាវ នឹងក្លាយជាភូមិនិគមជនបទថ្មី ស៊ីវិល័យ សម្បូររុងរឿង៕

អត្ថបទ និងរូបថត៖ ហ្វាម៉ាយ
បញ្ចូលទិន្នន័យ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

អនុប្រធានរដ្ឋសភា វូ ហុងថាញ់ អញ្ជើញថ្លែងមតិនៅក្នុងដំណើរសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង កឹនធើ។ រូបថត៖ ទ្រុងកៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំរដ្ឋសភាអញ្ជើញសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី នៅទីក្រុង កឹនធើ

កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ក្រុមការងាររបស់រដ្ឋសភាដឹកនាំដោយអនុប្រធានរដ្ឋសភា លោក វូ ហុងថាញ់ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ។

ពិធីបុណ្យដាក់ នេវ - ចំណុចវប្បធម៌លេចធ្លោរបស់ជនជាតិ មឿង

ពិធីបុណ្យដាក់ នេវ - ចំណុចវប្បធម៌លេចធ្លោរបស់ជនជាតិ មឿង

ក្នុងបរិយាកាសនិទាឃរដូវពុះពោរ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែ កុម្ភៈនៅឃុំ មឿងប៊ី (ខេត្ត ភូ ថ) បានប្រារព្ធឡើងពិធីបុណ្យដាក់ នេវ (ពិធីចុះស្រែ ពិធីបើកទ្វារព្រៃ) - ពិធីបុណ្យប្រជាប្រិយប្រពៃណីធំបំផុតរបស់ជនជាតិ មឿង។

ការអនុវត្តបាឋកថា ឧទ្ទេសនាមដោយប្រើប្រាស់ QR កូដនិងបច្ចេកវិទ្យា ៣D VR ៣៦០ - ទស្សនាការពិតនិម្មិត ។ល។ នៅទីតាំងកេរដំណែល ហ្កកៃធីអា មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ -​ បាថេរ ខេត្ត អានយ៉ាង។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ឌីជីថលភាវូបនីយកម្មនូវសកម្មភាព​ ‘សារមន្ទីរ​’ វប្បធម៌ អុកអែវ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ខេត្ត អានយ៉ាង កំពុងជំរុញសកម្មភាពទាំងឡាយពាក់ព័ន្ធដល់ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងវប្បធម៌និងសារមន្ទីរដើម្បីជួយប្រជាជន ភ្ញៀវទេសចរចូលមើលវត្ថុតាង ឯកសារទាំងឡាយកាន់តែងាយស្រួលថែមទៀត។ គណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ឬ អូរកែវ ខេត្ត អានយ៉ាង ក៏កសាងផែនការ អនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សដើម្បីធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ ឬ អូរកែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ។

សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង

សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង

វត្ត តាប៉ា ស្ថិតនៅជាប់ចង្កេះភ្នំ តាប៉ា ឃុំ ទ្រីតូន ខេត្ត អានយ៉ាង គឺជាវត្ត ខ្មែរ ដ៏ឆ្នើមមួយក្នុងតំបន់ ភ្នំប្រាំពីរ មានស្ថាបត្យកម្មវិសេសវិសាលនៃពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ កំពូលស្រួចខ្ពស់ត្រដែត ចម្លាក់ក្បាច់ក្បូរដ៏ប្រណិត និងពណ៌ស្រស់ឆើតឆាយលេចធ្លោនឹងទេសភាពភ្នំបៃតងខៀវស្រងាត់។ វត្ត តាប៉ា មិនត្រឹមតែជាមជ្ឈមណ្ឌលសាសនាសម្រាប់ប្រជាជន ខ្មែរ ប៉ុណ្ណោះទេ ក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅឃុំ ទ្រីតូន ផងដែរ។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

នៅពេលសម្រស់ផ្កាព្រៃរីកស្គុះស្គាយនៅចង្កេះភ្នំ សំឡេងគងឃ្មោះរបស់ជនជាតិ ហ្រេ (ខេត្ត ក្វាង ង៉ាយ) បន្លឺឡើងពាសពេញព្រៃដ៏ធំល្វឹងល្វើយ។ នៅកណ្តាលស្បៃសន្សើមដាស់មានអ័ព្ទដើមនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សំឡេងដ៏អស្ចារ្យនេះមិនត្រឹមតែជាបទភ្លេងអបអរសាទរសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាដង្ហើមនៃការអធិស្ឋានដ៏ពិសិដ្ឋសម្រាប់ការប្រមូលផលដ៏បរិបូរណ៍ និងភូមិដ៏សុខសាន្តផងដែរ។

អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

វត្ត សាក់ ទឺ ខាយ ដ្វន់ មិនត្រឹមតែជាអារាមធំជាងគេក្នុងខេត្ត ដាក់ឡាក់ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ និងស្មារតីតែមួយគត់នៃតំបន់ខ្ពង់រាបកណ្តាលដ៏ធំល្វឹងល្វើយផងដែរ។

តាមទស្សនទានប្រពៃណី ជនជាតិ មឿង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិនៃ​ឆ្នាំចាស់ រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។ 

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

បណ្តាផ្ទះសង់ផុតពីដីជាប់ៗគ្នា ផ្លូវបេតុងធំទូលាយ ភូមិ តាងង៉ា របស់បងប្អូនជនជាតិ កុង ក្នុងឃុំ មឿងម៉ូ (ខេត្ត ឡាយចូវ) ឥឡូវបាន "ផ្លាស់ប្តូរមុខមាត់ថ្មី"។ ជនជាតិ កុង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាតម្លៃវប្បធម៌នៅលើដែនដីនៃសហគមន៍ជនជាតិនៅ ឡាយចូវ ផង។

សាច់ព្យួរលើធ្នើចង្រ្កាន - រសជាតិបុណ្យចូលឆ្នាំរបស់ជនជាតិ ថៃ ជនជាតិ ម៉ុង នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ស្រាវជ្រាវរាវរកបណ្តាមុខអាហារបុណ្យចូលឆ្នាំដ៏វិសេសអស្ចារ្យរបស់បណ្តាជនជាតិភាគតិច

អាហារបុណ្យចូលឆ្នាំ “ចម្លែកពិសេស” មួយមុខៗ របស់បណ្តាជនជាតិភាគតិចមិនត្រឹមតែជាផ្នែកមួយនៃពេលបាយថ្ងៃដើមឆ្នាំតែមួយមុខប៉ុននោះទេ ថែមទាំងជាការគួបផ្សំភាពប្រណីតតម្លៃវប្បធម៌ ជាសរសៃខ្សែភ្ជាប់រវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាលទៀតផង។

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស ឬរាំយក្សមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។

ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។

រក្សារបៀបរបបបុណ្យចូលឆ្នាំជនជាតិ មឿង នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ភូមិ ហាវលី ឃុំ សាឡោង ខេត្ត ខេត្ត ក្វាងង៉ាយ មានប្រជាជនចំនួន ១៤៥​ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦០២ នាក់ ក្នុងនោះមាន ៩០% ជាជនជាតិ មឿង ពីខេត្ត ហ្វាប៊ិញ​ (ចាស់) បច្ចុប្បន្នជាខេត្ត ភូ ថ ធ្វើចំណាកស្រុកចូលមកធ្វើការរកស៊ី រស់នៅតាំងពីឆ្នាំ ១៩៩១។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ និងសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅក្នុងកិច្ចជួបជុំ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនាបន្តសាយភាយតម្លៃលក្ខណៈមនុស្សសាស្រ្ត សាមគ្គីភាព គុណស្រ័យ

នាព្រឹកថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ រៀបចំជួបជុំសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅលើភូមិសាស្ត្រទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់ការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ។ (រូបថត៖ ធូហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំដល់បណ្តាគ្រឹះស្ថានសាសនា

លេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បានទទួលស្គាល់ការចូលរួមវិភាគទាននិងសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ។

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។

លោក ង្វៀន ហ៊ឺវធិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាខេត្ត អានយ៉ាង ជូនអំណោយដល់តំណាងគណៈកម្មការបណ្តាព្រះវិហារ អ៊ីស្លាម ព្រះវិហារ អ៊ីស្លាម តូចៗ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ក្នុងឱកាសខែ រ៉ាម៉ាដាន។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បងប្អូនជនជាតិ ចាម ខេត្ត អានយ៉ាង សប្បាយរីករាយអបអរសាទរខែហូបបួស រ៉ាម៉ាដាន

នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។

ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។