ST25 ជាពូជស្រូវដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រខេត្ត សុកត្រាំង រួមមាន៖ វីរពលកម្ម ហូក្វាងកួ បណ្ឌិត ត្រឹនតឹនភឿង និងអនុបណ្ឌិតី ង្វៀនធីធូហឿង បង្កាត់ ពូជ អភិវឌ្ឍហើយទើបតែបានទទួលស្គាល់ជា "អង្ករឆ្ងាញ់បំផុតលើពិភពលោកឆ្នាំ ២០១៩" នៅក្នុងអង្គសន្និសីទពាណិជ្ជកម្មអង្ករពិភពលោកលើកទី ១១ ប្រារព្ធឡើងនៅប្រទេស ហ្វីលីពីន។
វីរពលកម្ម ហូក្វាងកួ ជាមួយពូជស្រូវក្រអូបផលិតផលពិសេសប្រចាំតំបន់របស់ខេត្ត សុកត្រាំង
ពូជអង្ករ ST25 ចាប់កំណើតចេញមកប្រកបដោយគុណសម្បត្តិជាច្រើននៃអង្ករ វៀតណាម សុទ្ធសាធ។ គ្រាប់អង្ករវែង ពណ៌ស ថ្លា ពេលចម្អិនអោយបាយទន់ មិនជ្រាយ ក្រអូបឈ្ងុយឆ្ងាញ់។
ប្រធានគណៈកម្មការប្រជាជនខេត្ត សុកត្រាំង អញ្ជើញប្រគល់ប័ណ្ណសរសើររបស់ខេត្តជូនបុគ្គលទាំង ៣ រូប គឺវីរពលកម្ម ហូក្វាងកួ បណ្ឌិត ត្រឹនតឹនភឿង និងអនុបណ្ឌិតី ង្វៀនធីធូហឿង មានគុណបំណាច់ក្នុងការបង្កាត់ចេញពូជស្រូវ ST25 ផ្ដល់ជាអង្ករឆ្ងាញ់បំផុតលើពិភពលោក
បើប្រៀបធៀបទៅនឹងប្រភេទអង្ករផ្សេងៗ លើពិភពលោក គុណសម្បត្តិរបស់ ST25 គឺជាពូជអតិផល អាចដាំបាន ២ ដល់ ៣ រដូវ។ វីរពលកម្ម ហូក្វាងកួ អោយដឹងថា បង្កើតចេញនូវពូជស្រូវនេះគឺផ្តើមពីបំណង ប្រាថ្នាអាចបង្កើតចេញបានគ្រាប់អង្ករឆ្ងាញ់ជូនបងប្អូនមាមីងក៏ដូចជាលើកកម្ពស់ជំហរគ្រាប់អង្ករ វៀត ណាម នៅលើទីផ្សារអន្តរជាតិ។
ST25 ត្រូវបានទទួលស្គាល់ជាអង្ករឆ្ងាញ់បំផុតលើពិភពលោកមានអត្ថន័យដ៏ធំធេងក្នុងការងារបង្កាត់ពូជបើកចេញនូវឱកាសសម្រាប់វិស័យស្រូវអង្កររបស់ វៀតណាម
ST25 ត្រូវបានទទួលស្គាល់ជាអង្ករឆ្ងាញ់បំផុតលើពិភពលោកមានអត្ថន័យ ដ៏ធំធេងចំពោះការងារបង្កាត់ពូជ បើកចេញនូវឱកាសអោយផ្នែកស្រូវអង្កររបស់ វៀតណាម៕
ង្វៀនហ្វាង - ទ្រុងហ៊ីវ - យ៉ាញ់ចិន្តា