ក្រូចឆ្មារព្រៃគឺជាប្រភេទដំណាំផ្ដល់ផ្លែរបស់ក្រុមគ្រួសារបងប្អូនជនជាតិ យ៉ាវ ជាច្រើននៅឃុំ ម៉ូវសឺន ស្រុក ឡុកប៊ិញ (ខេត្ត ឡាងសឺន)។
វិស្វករការិយាល័យកសិកម្មស្រុក ឡុកប៊ិញ ផ្តោះប្តូរបច្ចេកទេសក្នុងការប្រមូលផលក្រូចឆ្មារព្រៃជាមួយក្រុមគ្រួសារបង ហូយីនក្វាង នៅឃុំ ម៉ូវសឺន
បច្ចុប្បន្នឃុំ ម៉ូវសឺន មានចម្ការក្រូចឆ្មារព្រៃជាង ៥០ ហិកតាដែលដាំប្រមូលផ្តុំនៅតាមបណ្ដាភូមិ បប៉ាំ ណាម៉។
ក្រូចឆ្មារព្រៃ ម៉ូវសឺន ច្រើនតែផ្តល់ផលពីខែ ឧសភា ដល់ខែ កញ្ញា ផ្លែតូចជាងច្រើនបើធៀបនឹងក្រូចឆ្មារធម្មតា ពេលទុំសម្បុរពណ៌លឿងពិសាមានរសជាតិ ជូរ សម្បកក្រអូប។
ក្រូចឆ្មារព្រៃ ម៉ូវសឺន ត្រាំទឹកអំបិលឬទឹកឃ្មុំមានគុណប្រយោជន៍ល្អក្នុងការព្យាបាលជំងឺមួយចំនួនដូចជាក្អក ឈឺបំពង់ក គ្រុនរងា... អាចគួបផ្សំជាមួយ ទំពាំង ម្ទេសធ្វើគ្រឿងទេសដ៏ឆ្ងាញ់ពិសាក្នុងពេលបាយក្នុងគ្រួសារ។
ក្រូចឆ្មារព្រៃ ម៉ូវសឺន ច្រើនតែផ្តល់ផលពីខែ ឧសភា ដល់ខែ កញ្ញា ផ្លែតូចជាងច្រើនបើប្រៀបធៀបនឹងក្រូចឆ្មារធម្មតា ពេលទុំមានសម្បុរពណ៌លឿង ពិសាមានរសជាតិជូរ សម្បកក្រអូប
ជនជាតិ យ៉ាវ លក់ផ្លែក្រូចឆ្មារព្រៃ ម៉ូវសឺន ដោយមានតម្លៃប្រែប្រួលពី ៤០.០០០ ដល់ ៩០.០០០ ដុងក្នុងមួយគីឡូក្រាម។
មិនត្រឹមតែលក់ជាផ្លែស្រស់ប៉ុណ្ណោះទេ ថ្មីៗ នេះ គ្រួសារជនជាតិ យ៉ាវ មួយចំនួននៅឃុំ ម៉ូវសឺន នៅទាំងកែច្នៃផលិតក្រូចឆ្មារព្រៃត្រាំទឹកអំបិល ត្រាំទឹកឃ្មុំធ្វើទឹកស៊ីរ៉ូទៀតផង…។
ក្រូចឆ្មារព្រៃ ម៉ូវសឺន ត្រូវបានបងប្អូនជនជាតិ យ៉ាវ យកមកដាំហើយពង្រីកទូលំទូលាយក្នុងចម្ការព្រៃទាំងឡាយ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ
លោក យឿង ត្រុងមិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ម៉ូវសឺន មានប្រសាសន៍អោយដឹងថា នាពេលខាងមុខ ឃុំនឹងធ្វើគម្រោងប្លង់មេរៀបចំតំបន់ដាំក្រូចឆ្មារព្រៃនៅតាមបណ្ដាភូមិ បប៉ាំ ណាម៉ ឡាប់ពៀ ក្នុងគោលបំណងអភិវឌ្ឍតាមទិសដៅប្រកបដោយចីរភាពរួមចំណែកលើកកម្ពស់តម្លៃពាណិជ្ជសញ្ញាក្រូចឆ្មារព្រៃ ម៉ូវសឺន៕
អត្ថបទនិងរូបថត៖ អាញ់ដាវ - ហ្វាងហា