បច្ចុប្បន្ននេះ ស្រុក សុងម៉ា (ខេត្ត សឺនឡា) មានផ្ទៃដីដាំដំណាំមៀនចំនួន ៧.២០០ ហិកតា ក្នុងចំណោមនោះ មានជិត ៥.៩០០ ហិកតាបានផ្តល់ផលហើយ បរិមាណផលចំនួន ៥៥.៨៧០ តោន ប្រមូលផ្តុំភាគច្រើននៅបណ្តា ឃុំ ជៀងឃឿង ជៀងកាង ជៀងខង ណាងៀវ ជៀងសឺ និងទីរួមស្រុក សុង ម៉ា។
លោក ឡេយាញ់ភុក (ខាងឆ្វេង) នាយករងសហករណ៍សេវាកម្មកសិកម្ម បាវមិញ កំពុងណែនាំ សមាជិកនៃសហករណ៍ពីរបៀបកាត់តម្រឹមមែកដើមមៀន ប្រយោជន៍គឺអោយដំណាំមៀនផ្ដល់ទិន្នផល គុណភាពល្អបំផុត
ជាពិសេស ដំណាំមៀនប្រមាណ ៩៧៧ ហិកតាត្រូវបាននាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ផ្តល់លេខកូដចំនួន ១៩ សម្រាប់នាំចេញទៅប្រទេស អូស្ត្រាលី និង ចិន ដោយមានបរិមាណផលតាមការគ្រោងទុកគឺជាង ១១.៧៥០ តោន។
ដើម្បីស្វែងយល់បន្ថែមអំពីដំណាំមៀន យើងខ្ញុំធ្វើដំណើរមកកាន់សហ ករណ៍សេវាកម្មកសិកម្ម បាវមិញ នៅឃុំ ជៀងខង។
ផលិតផលមៀនក្រៀមរបស់សហករណ៍សេវាកម្មកសិកម្ម បាវមិញ សម្រេចស្តង់ដារផ្កាយ ៣ លំដាប់ថ្នាក់ខេត្តតាមកម្មវិធី OCOP
លោក ឡេយាញ់ភុក នាយករងនៃសហករណ៍បានអោយដឹងថា៖ បច្ចុប្បន្ន សហករណ៍មានផ្ទៃដីដាំមៀនចំនួន ៣៦ ហិកតា ទិន្នផលជាមធ្យមសម្រេចបាន ១៥ តោនក្នុងមួយហិកតា ផ្តល់បរិមាណផលជាង ៥៤០ តោនក្នុងមួយឆ្នាំ។ មកពីបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ៗ ទៅលើការលើកកម្ពស់គុណភាពផលិតផល អនុវត្តតាមគោលការណ៍ VietGAP បានជាដំណាំមៀនផ្តល់ផ្លែធំ សាច់ក្រាស់ ឈ្ងុយឆ្ងាញ់។ ជាពិសេស ផលិតផលមៀនក្រៀមរបស់សហករណ៍សម្រេចតាមស្តង់ដារផ្កាយ ៣ លំដាប់ថ្នាក់ខេត្តតាមកម្មវិធី OCOP នោះ ត្រូវបានដាក់លក់នៅផ្សារទំនើបជាច្រើនក្នុងស្រុក ហើយបាននាំចេញទៅក្រៅប្រទេសទៀតផង។
រួមជាមួយសហករណ៍សេវាកម្មកសិកម្ម បាវមិញ មានសហគ្រាស សហ ករណ៍ជាច្រើននិងអាជីវកម្មតាមបែបគ្រួសារផ្សេងៗ ទៀតនៅស្រុក សុង ម៉ា បានកសាងខ្សែសង្វាក់ផលិតកម្មនៃផលិតផលប្រកបដោយសុវត្ថិភាព អនុវត្តតាមគោលការណ៍ផលិតកម្ម VietGAP លើដំណាំមៀន។
បច្ចុប្បន្ននេះ សហករណ៍សេវាកម្មកសិកម្ម បាវមិញ មានផ្ទៃដីដាំដំណាំមៀនទំហំ ៣៦ ហិកតា ទិន្នផលជាមធ្យមប្រមាណជា ១៥ តោនក្នុងមួយហិកតា ផ្ដល់បរិមាណផលជាង ៥៤០ តោនក្នុងមួយឆ្នាំ
ជាមួយនឹងវិធីធ្វើមាន លំដាប់លំដោយរៀបរយត្រឹមត្រូវនិងព្រមៗ គ្នានោះ ពាណិជ្ជសញ្ញានៃដំណាំមៀន សុងម៉ា នឹងឈានទៅរកទីផ្សារកាន់តែឆ្ងាយក្នុង រយៈ ពេលខាងមុខនេះ៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា (ឆ្នាំ ២០២១) ដោយ៖ ជ័យពិសិដ្ឋ