ក្រោយអំឡុងពេលជាច្រើនឆ្នាំសាកល្បងគំរូផ្សេងៗ ស្រុក ត្រឹន អៀន (ខេត្ត អៀនបាយ) បានរកឃើញទិសដៅអោយដំណាំឫស្សី បាតដូ (Dendrocalamuls latiflorus)។ នោះគឺការចង សម្ពន្ធភាពគ្នាតាមខ្សែចង្វាក់តម្លៃរវាងប្រជាជននិងសហគ្រាស ហើយរដ្ឋគ្រាន់តែដើរតួនាទីកំណត់ទិសដៅ រៀបចំប្លង់គោលនិងជួយឧបត្ថម្ភប៉ុណ្ណោះ។

ប្រាក់ចំណូលរបស់ប្រជាជនដែលដាំដំណាំឫស្សីយកទំពាំង បាតដូ នៅស្រុក ត្រឹនអៀន កាន់តែខ្ពស់ឡើងនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ តាំងពីពេលមានសហគ្រាសមកប្រមូលទិញ ចុះកិច្ចសន្យាប្រមូលទិញទំពាំងឫស្សីស្រស់
ជាក្រុមគ្រួសារដាំដំណាំឫស្សី បាតដូ មួយនៅភូមិ ខែរួង ឃុំ កៀនថាញ់ លោក ត្រៀវ ភូធិញ បានចែករំលែកថា៖ "កាលពីមុននេះ គ្រួសារខ្ញុំដាំមិនដល់ ០,៣ ហិកតាផង ដល់រដូវប្រមូលផល មិនដឹងថានឹងលក់អោយអ្នកណាទេ តម្លៃប្រែប្រួលមិនទៀងទាត់ បូកជាមួយនឹងការដឹកជញ្ជូនទៅផ្លូវឆ្ងាយ ប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់។
តាំងពីពេលមានសហគ្រាសមកប្រមូលទិញ ចុះ កិច្ចសន្យាប្រមូលទិញទំពាំងឫស្សីស្រស់ប្រកបដោយស្ថិរភាព ចុះកុងត្រាសន្យាជួយឧបត្ថម្ភ ចាត់កម្មាភិបាលបច្ចេកទេសចុះមកផ្តល់ការណែនាំលម្អិត គ្រួសារខ្ញុំបានធ្វើបរិវត្តកម្មផ្ទៃដីដាំដំឡូងមី អាកាស្យាភាគច្រើនមកដាំដំណាំឫស្សី បាតដូ វិញ"។

អាស្រ័យដោយចងសម្ពន្ធភាពគ្នាតាមខ្សែចង្វាក់តម្លៃរវាងប្រជាជននិងសហគ្រាស បានជាទំពាំងឫស្សី បាតដូ ត្រឹនអៀន ប្រមូលផលដល់ណាត្រូវបានប្រមូលទិញដល់នោះ
មិនត្រឹមតែក្រុមគ្រួសារលោក ត្រៀវ ភូធិញ នៅស្រុក ត្រឹនអៀន នាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិចំនួន ១.៤៩៥ គ្រួសារបានដាំដំណាំឫស្សី បាតដូ លើផ្ទៃដីជាង ៣.៦០០ ហិកតា ភាគច្រើនប្រមូលផ្តុំនៅឃុំចំនួនបួនគឺ កៀនថាញ់ ហុងកា ហ៊ឹងខាញ់ និង លឿងធិញ ផ្តល់បរិមាណផលទំពាំងឫស្សីស្រស់ប្រមាណជា ៧៥.០០០ តោន ស្មើនឹង ៣០.០០០ តោនទំពាំងលក្ខណៈ ពាណិជ្ជកម្ម ពាំនាំមកប្រាក់ចំណូលជាមធ្យមក្នុងមួយហិកតាចំនួន ៤០ លាន ដុងក្នុងមួយឆ្នាំ។

ប្រជាជនស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ) ប្រមូលផលទំពាំងឫស្សី បាតដូ
ផលិតផលទំពាំងឫស្សី បាតដូ ត្រឹនអៀន ដែលកែច្នៃជាបឋមហើយសម្រេចស្តង់ដារអំពីគុណ ភាពនាំចេញទៅកាន់ទីផ្សារផ្សេងៗ ដូចជាប្រទេស ជប៉ុន តៃវ៉ាន់ (ចិន) ជាដើម៕
អត្ថបទនិងរូបថត៖ ទៀនខាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ អៀងថាន់