របរធ្វើម៉ាំនៅស្រុក ចូវដុក (ខេត្ត អានយ៉ាង) ត្រូវបានកកើតឡើងជាង ១០០ ឆ្នាំមកហើយ។ ប្រសិនបើកាលពីដើម ម៉ាំ ចូវដុក ផ្តោតតែលើប្រភេទត្រីមួយចំនួនតែប៉ុណ្ណោះ រីឯសព្វថ្ងៃនេះវិញ ម៉ាំ ចូវដុក សម្បូរបែបអំពីផលិតផលនិងគំរូម៉ូដែលដោយមានម៉ាំជាង ២០ ប្រភេទដូចជា៖ ម៉ាំត្រីលិញ ក្ដាមសេកប្រៃ ម៉ាំត្រីផ្ទក់ស្រែ ម៉ាំត្រីកំភ្លាញ ម៉ាំថៃ ម៉ាំល្ហុង។ល។
ម៉ាំគ្រប់ប្រភេទដែលមានឈ្មោះបោះសំឡេងត្រូវបានដាក់តាំងលក់នៅផ្សារ ចូវដុក (ខេត្ត អានយ៉ាង)
ប្រភេទម៉ាំ ចូវដុក នីមួយៗ មានរសជាតិឆ្ងាញ់ពិសេសរៀងៗ ខ្លួន។ មុននឹងកែច្នៃម៉ាំទៅជាមុខម្ហូបផ្សេងៗ គេអាចដាក់ស្ករបន្ថែមដើម្បីអោយម៉ាំសាបជាតិប្រៃបន្តិច លីងអង្ករអោយឡើងពណ៌មាស កិនម៉ត់ (ហៅថា ប្រអួល) ដាក់ចូលឲ្យមានក្លិនក្រអូបឈ្ងុយ។ អាស្រ័យតាមរសជាតិ របៀបធ្វើរបស់មនុស្សម្នាក់ៗ គេអាចបនែ្ថមប្រភេទគ្រឿងផ្សំផ្សេងៗ ចូលទៀតដូចជា៖ ខ្ញី រំដេង ស្ករត្នោត។ល។
អង្គការឯតទគ្គកម្ម វៀតណាម បញ្ជាក់ឯតទគ្គកម្ម "ទីក្រុង ចូវដុក ខេត្ត អានយ៉ាង - មូលដ្ឋានមានសិប្បកម្មផលិតម៉ាំ ណាមបូ ច្រើនជាងគេបំផុតនៅ វៀតណាម
ដើម្បីលើកតម្កើងរបរផលិតម៉ាំ ចូវដុក គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ទើបបានរៀបចំ "ទិវាមហោស្រពម៉ាំ ចូវដុក" ទាក់ទាញស្តង់ទំនិញចំនួន ១៨០ របស់អង្គភាពចំនួន ១៥០ មកពីខេត្ត អានយ៉ាង និងខេត្ត ក្រុងចំនួន ១៩ ក្នុងទូទាំងប្រទេស
នាពេលបច្ចុប្បន្ននេះ ម៉ាំ ចូវដុក ជាផលិតផលពិសេសប្រចាំតំបន់នៃ តំបន់ស្ទឹងទន្លេ ណាមបូ។ មុខរបរ ធ្វើម៉ាំ ចូវដុក ត្រូវបាននាយកដ្ឋានកសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ទទួលស្គាល់ជាពាណិជ្ជសញ្ញាសមូហភាពម៉ាំ ចូវដុក ពិសេសប្រចាំតំបន់ ហើយត្រូវបានអង្គការឯតទគ្គកម្ម វៀតណាម បញ្ជាក់ឯតទគ្គកម្ម "ទីក្រុង ចូវដុក ខេត្ត អានយ៉ាង - មូលដ្ឋានមានសិប្បកម្មផលិតម៉ាំ ណាមបូ ច្រើនជាងគេបំផុតនៅ វៀតណាម"៕
អត្ថបទនិងរូបថត៖ ថាញ់សាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ ទេវី