
ការកកើតឡើងដើមនេវរបស់បងប្អូនជនជាតិ ករ៍ មានអត្ថិភាពនិង អភិវឌ្ឍផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យហូបក្របី ការប្រជុំជីវភាពវប្បធម៌ប្រជាប្រិយមួយដ៏លេចធ្លោរាប់ពាន់ឆ្នាំមកហើយ។ ជនជាតិ ករ៍ នៅស្រុក ត្រាបុង ចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់សិល្បៈច្នៃបង្កើតរូបក្នុងគោលបំណងបង្កើនសោភ័ណ្ឌភាពឲ្យកន្លែងរស់នៅរបស់ពួកគាត់។ ក្នុងនោះ ដើមនេវជាចំណុចលេចធ្លោក៏អាចចាត់ទុកថាជា "ខ្លឹម" បំផុតក្នុងសិល្បៈច្នៃបង្កើតរូបប្រជាប្រិយរបស់ជនជាតិតំបន់ ត្រឿងសឺន - តីង្វៀន។

ជនជាតិ ករ៍ មានដើមនេវច្រើនប្រភេទដូចជា នេវទង់ នេវស្លឹកចេក នេវឆ័ត្រ នេវល្ហុង។ល។ នេវទង់ត្រូវបានតែងលម្អយ៉ាងស្មុគ្រស្មាញ និងទាក់ ភ្នែកបំផុត ជាធម្មតាបង្ហាញខ្លួនក្នុងពិធីបុណ្យធំៗ ដូចជា៖ ពិធីបុណ្យហូបក្របី ផ្សារភ្ជាប់ព្រះអាទិទេព។ នេវទង់មានតួបង្គោលខ្ពស់ប្រហែល ៥ ម៉ែត្រ ត្រូវបានធ្វើពីឈើ Parashorea chinensis ជុំវិញតែងលម្អក្បូរក្បាច់រចនារាង រង្វង់មូល ការ៉េ ត្រីកោណ អឌ្ឍចន្ទដោយមានពណ៌ចំនួន ៣ ជាស្នូលគឺក្រហម ខ្មៅ និង ស។

ផ្នែកតួដើមនេវក៏ត្រូវបានច្នៃបង្កើតរូបថាសអាទិទេព ហ្គូអាទិទេព លបត្រី ស្លឹកទង់ទាក់ភ្នែក។ ក្បូរក្បាច់រចនា ពណ៌សម្បុរនីមួយៗ នៅលើដើមនេវ មិនត្រឹមតែជាលក្ខណៈសិល្បៈដ៏ល្អប្រពៃប៉ុននោះទេ ថែមទាំងបង្កប់នូវរឿងនិទាន ផ្ដាំផ្ញើនូវបំណងប្រាថ្នារបស់សហគមន៍ជនជាតិ ករ៍ ចំពោះអាទិទេពទៀតផង។

ជា "ស្ពានមេត្រី" ស្មារតីរបស់ជនជាតិ ករ៍ ជាមួយអាទិទេពបានជាពេលបោះបង្គោលនេវមួយដងៗ ជនជាតិ ករ៍ សុទ្ធតែធ្វើពិធីបូជាដោយមានពិធីកិច្ចដ៏ពិសិដ្ឋជាច្រើន។ និមិត្តរូបសត្វអន្ទេបខ្មៅព្យួរនៅ លើកំពូលដើមនេវត្រូវបានចាត់ទុកថាជាសត្វបក្សីរបស់ព្រះអាទិទេព បានជាជនជាតិ ករ៍ មិនដែលបរបាញ់ប្រភេទបក្សីនេះឡើយ។

សព្វថ្ងៃនេះ ពិធីបុណ្យបូជាក្របីលែងនៅមានទៀតប៉ុន្តែដើមនេវនៅតែមានវត្តមានក្នុងពិធីកិច្ចសំខាន់ៗ ជាច្រើនទៀតរបស់បងប្អូនជនជាតិ ករ៍ នៅស្រុក ត្រាបុង។ រូបភាពកំលោះ ក្រមុំជនជាតិ ករ៍ ប្រគំគងឃ្មោះ រាំរែកយ៉ាងស៊ីចង្វាក់ ទន់ភ្លន់ល្វាសល្វន់ក្បែរដើមនេវបានក្លាយជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជិតឆ្ងាយ។

ការទទួលស្គាល់សិល្បៈតែងលម្អដើមនេវរបស់ជនជាតិ ករ៍ ស្រុក ត្រាបុង ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិបានលើកតម្កើង តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ ករ៍ ស្របពេលនោះដែររួមចំណែកអភិរក្ស លើកស្ទួយបេតិកភណ្ឌដ៏មានតម្លៃនេះ សម្រាប់ក្មេងៗ ជំនាន់ក្រោយ៕
អត្ថបទនិងរូបថត៖ ផាមកឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ