ទិសដៅថ្មីសម្រាប់របរត្បាញសំពត់សង្កិមរបស់ប្រជាជនខ្មែរនៅខេត្តអានយ៉ាង

បន្តភ្ជាប់ជាមួយនឹងផលិត ឧបត្ថម្ភលើកកម្ពស់វិជ្ជាជីវៈ អភិវឌ្ឍន៍បណ្តាផលិតផលតម្បាញប្រពៃណីស្របតាមស្តង់ដារ OCOP គឺវិធីដែលសិប្បករនៅភូមិតម្បាញសំពត់សង្កិមខ្មែរនៅឃុំ វ៉ាន់យ៉ាវ ទិញបៀន (ខេត្ត អានយ៉ាង) កំពុងនិងធ្វើដើម្បីការពាររក្សានិងពាំនាំជីវិតថ្មីដល់មុខរបរតម្បាញប្រពៃណីស្ថិតនៅជាច្រើនសតវត្សរ៍នៅតំបន់ បៃនូយ នៃខេត្ត អានយ៉ាង។

នាង ចន្ទី ធ្វើការយ៉ាងយកចិត្តទុកដាក់ក្បែរក្តារកីក្នុងការត្បាញសំពទ់សង្កិមនាំមកពានិជ្ជសញ្ញា "សូត្រខ្មែរ"ល្បីឈ្មោះឆ្ងាយជិត
នាង ចន្ទី ធ្វើការយ៉ាងយកចិត្តទុកដាក់ក្បែរក្តារកីក្នុងការត្បាញសំពទ់សង្កិមនាំមកពានិជ្ជសញ្ញា "សូត្រខ្មែរ"ល្បីឈ្មោះឆ្ងាយជិត

* ជក់ចិត្តដិតអារម្មណ៍ក្នុងការផ្ទេរបន្តមុខរបរ

ក្នុងនាមជាសិប្បករវ័យចំណាស់មួយរូប ហើយក៍ជាសិប្បករនៅក្នុងភូមិតម្បាញសំពត់សង្កិម ខ្មែរ លោកស្រី នាង សាម៉ន បានអោយដឹងថា មុខរបរតម្បាញសំពត់សង្កិមនៅទីនេះមានតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយតាមទំនៀមទម្លាប់។ បច្ចុប្បន្ននេះ នៅភូមិ ស្រីស្កុត ឃុំ វ៉ាន់យ៉ាវ មានគ្រួសារជាច្រើនដែលមានជាង ៣ ជំនាន់ផ្សារភ្ជាប់អាជីពត្បាញសំពត់សង្កិមប្រពៃណីនេះ។

សិប្បករ នាង សាម៉ន បានផ្សារភ្ជាប់របរត្បាញសំពត់សង្គិមខ្មែរ ជាង ៥០ឆ្នាំមកហើយ ហើយបានបន្តបង្រៀនសិប្បកម្មប្រពៃណីដល់មនុស្សជំនាន់ក្រោយ

សិប្បករ នាង សាម៉ន បានផ្សារភ្ជាប់របរត្បាញសំពត់សង្គិមខ្មែរ ជាង ៥០ឆ្នាំមកហើយ ហើយបានបន្តបង្រៀនសិប្បកម្មប្រពៃណីដល់មនុស្សជំនាន់ក្រោយ

បើតាមសិប្បករ នាង សាម៉ន ការបង្កើតរចនាម៉ូដក្បូរក្បាច់រចនាលើសំពត់ជនជាតិខ្មែរ តែងតែបង្កប់នូវអត្ថន័យវប្បធម៌ ជំនឿ និងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកតម្បាញនឹងគូររូបលើក្រដាស ឬដោយផ្ទាល់លើក្តារកី។ មាន​បច្ចេកទេស​តម្បាញ​ខុសៗ​គ្នា​ជា​ច្រើន​ដូច​ជា​ការ​ត្បាញ​ធម្មតា ការ​តម្បាញ​ប៉ាក់ និង​ការ​ត្បាញ​ផ្កា។ បច្ចេកទេសនីមួយៗបង្កើតសំពត់មានលំនាំ និងលក្ខណៈខុសៗគ្នាទៅតាមគំរូបានរចនា។ នេះទាមទារភាពប៉ិនប្រសប់ ភាពល្អិតល្អន់ និងការអត់ធ្មត់។ សិប្បករ នាង សាម៉ន ចែករំលែកថា “កាលពីមុន គ្រប់គ្រួសារនៅតំបន់នេះ មានត្បាញសំពត់សង្កិមសម្រាប់ស្ត្រីត្បាញបែបបុរាណ ដេរសំលៀកបំពាក់ ក្រមា​ សារ៉ុង… នារីខ្មែរភាគច្រើនចេះត្បាញសម្លៀកបំពាក់ដោយខ្លួនឯងសម្រាប់ថ្ងៃរៀបការរបស់ខ្លួន។

tho-cam-16022025.jpg
នាង ចន្ទី ធ្វើការយ៉ាងយកចិត្តទុកដាក់ក្បែរក្តារកីក្នុងការត្បាញសំពទ់សង្កិមនាំមកពានិជ្ជសញ្ញា "សូត្រខ្មែរ"ល្បីឈ្មោះឆ្ងាយជិត

ក៏ដូចជាស្ត្រីខ្មែរជាច្រើននៅក្នុងភូមិ ស្រីស្កត់ ដែរ នាង ចន្ទី ត្រូវបានម្តាយបង្រៀនត្បាញសំពត់សង្កិមតាំងពីអាយុ១០ឆ្នាំ ហើយរៀនត្បាញយ៉ាងប៉ិនប្រសប់ពេលនៅក្មេង។ បើតាមនាង ចន្ទី បានរៀនសិប្បកម្មពីជីដូនមកម្តាយតាំងពីគាត់នៅក្មេង។ បន្ទាប់​មក​ម្ដាយ​ក៏​បាន​បង្រៀន​​ពី​វិធី​ធ្វើ​សិប្បកម្ម ហើយ​ក៏​បន្ត​បង្រៀន​កូន​ស្រី​ទៀត។ ដើម្បីលើកស្ទួយសិប្បកម្មប្រពៃណីរបស់គ្រួសារ គាត់បានពង្រីកសិប្បកម្មនេះដោយការធ្វើពិពិធកម្មផលិតផល រួមផ្សំជាមួយនឹងការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីនាំអ្នកមកទស្សនានៅទីនេះដើម្បីទទួលយកបទពិសោធន៍នៃការតម្បាញប្រពៃណីរបស់ប្រជាជន។

បើតាមអ្នកស្រី នាង ចន្ទី ជាធម្មតា ជាងតម្បាញពូកែម្នាក់មានជំនាញត្រូវចំណាយពេលពី ៥ ទៅ ៧ ថ្ងៃ ទើបអាចសម្រេចបានផលិតផលមួយ។ ជាមធ្យម ជាងតម្បាញម្នាក់ៗអាចរកចំណូលបានពី ៣-៥ លានដុងក្នុងមួយខែ អាស្រ័យលើកម្រិតជំនាញរបស់អ្នកតម្បាញ និងឋិតលើផលិតផលមានលំនាំស្មុគស្មាញ ឬសាមញ្ញ។ កម្រិតប្រាក់ចំណូលនេះជាមូលដ្ឋានជួយបង្កើនប្រាក់ចំណូលគ្រួសារ។

* ការរស់រានឡើងវិញនៃភូមិរបរ

ផលិតផលតម្បាញសំពត់សង្កិមខ្មែរនៅឃុំ វ៉ាន់យ៉ាវ ភាគច្រើនជាហត្ថកម្មបានជាងាយសម្គាល់ដឹងបានដោយគំនូរ ក្បូរក្បាច់រចនាស្មុគ្រស្មាញ លំនាំដ៏ប៉ិនប្រសប់ បង្កប់នូវតម្លៃជំនឿ វប្បធម៌មានតាំងពីយូរយារណាស់មកហើយ ពីរូបភាពវត្តអារាម ផ្កា ស្លឹក ពុទ្ធបដិមា... ផលិតផលសំពត់សង្កិមខ្មែរនីមួយៗមានលក្ខណៈវប្បធម៌ប្រពៃណីពិសេស មិនមានអ្វីអាចជំនួសបានសូម្បីតែដំណាក់កាលតូចបំផុត។

tho-cam-160220251.jpg
ជាងតម្បាញ "ចាប់កប្បាស" យ៉ាងល្អិតល្អន់ ដើម្បីបង្កើតរូបរាងនៅលើក្តាកីនីមួយៗ

ចំណុចវិសេសវិសាលនៃបច្ចេកទេសជ្រលក់ពណ៌របស់ភូមិសំពត់សង្កិម វ៉ាន់យ៉ាវ គឺការប្រើប្រាស់ថ្នាំជ្រលក់ចម្រាញ់ចេញពីរុក្ខជាតិធម្មជាតិ មើម ផ្លែឈើមាននៅក្នុងតំបន់។ ប្រភេទរុក្ខជាតិនីមួយៗនឹងបង្កើតពណ៌ផ្សេងគ្នា បង្កើតតារាងពណ៌ចម្រុះសម្រាប់ផលិតផលចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការថ្កើងថ្កំនិងឱនភាពនៃប្រវត្តិសាស្ត្រ មានពេលមួយការត្បាញសំពត់សង្កិមហាក់ដូចជាបាត់បង់។ ផលិតផល​ត្បាញ​ដោយ​ម៉ាស៊ីន​ឧស្សាហកម្ម​មាន​ល្បឿន​លឿន និង​ថោកបានជា​ប្រជាជន​ពេញ​ចិត្ត បង្ក​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​សម្រាប់​អាជីព​តម្បាញហត្ថកម្ម...

លោកស្រី នាង ចិន្តា ទី នាយិកាសហករណ៍តម្បាញសំពត់សង្កិម វ៉ាន់យ៉ាវ បានអោយដឹងថា គោលចារិកស្នាមសញ្ញាដល់ការ “ការរស់ឡើងវិញ” នៃភូមិរបរតម្បាញសំពត់សង្កិមប្រពៃណីក្នុងស្រុកគឺនៅឆ្នាំ ១៩៩៨ ផ្តើមពីការឧបត្ថម្ភពីអង្គការ CARE (អូស្ត្រាលី) សម្ព័ន្ធនារីខេត្តអានយ៉ាង បានអនុវត្តគម្រោង “ស្តារឡើងវិញនូវភូមិរបរតម្បាញសំពត់សង្កិមខ្មែរវ៉ាន់យ៉ាវ”។ នៅឆ្នាំ២០០២ មូលដ្ឋានបានបង្កើត “សហករណ៍ត្បាញសំពត់សង្កិមខ្មែរវ៉ាន់យ៉ាវ” ដោយមានការចូលរួមពី ៧១ គ្រួសារ និងសមាជិក ១២៦ នាក់។

tho-cam-1602202512.jpg
ផលិតផលសង្កិម វ៉ានើយ៉ាវ ត្រូវបានបញ្ជាក់ជាពាណិជ្ជសញ្ញារួមជាមួយនឹងពានិជ្ជសញ្ញា "សូត្រខ្មែរ"

បច្ចុប្បន្ននេះ ​សហករណ៍​មាន​សមាជិក​ចំនួន ៦៣ នាក់ ក្នុង​នោះ​មាន​សិប្បករ ២ នាក់ កម្មករ​ជំនាញ ២ នាក់​។ ទាំងនេះគឺជា “ស្នូល” សម្រាប់យើងក្នុងការរក្សា និងអភិវឌ្ឍអាជីពតម្បាញប្រពៃណីរបស់ជនជាតិខ្មែរនៅក្នុងមូលដ្ឋាន។ ក្នុងឆ្នាំ ២00៦ ផលិតផល "សំពត់សង្កិមវ៉ាន់យ៉ាវ" ត្រូវបានផ្តល់នាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់ការការពារពាណិជ្ជសញ្ញាសមូហភាព។ មួយឆ្នាំក្រោយមក មុខរបរតម្បាញសំពត់សង្កិមរបស់ឃុំ វ៉ាន់យ៉ាវ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ថាជាភូមិសិប្បកម្មប្រពៃណី។

បច្ចុប្បន្ននេះ ផលិតផលសំពត់សង្កិមខ្មែរ វ៉ាន់ យ៉ាវ មានលក់នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ក្រោមពាណិជ្ជសញ្ញា “សូត្រខ្មែរ”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ “សូត្រ​ខ្មែរ” ក៏​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ កម្ពុជា មីយ៉ាន់ម៉ា… ផលិតផល​លំដាប់​ខ្ពស់​មួយ​ចំនួន​បម្រើ​ភ្ញៀវ​ទេសចរ​មក​ពី៖ អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី…។

tho-cam-160220251234.jpg
ភ្ញៀវ​ទេសចរ​រីករាយ​នឹង​ផលិត​ផល​អំបោះសង្កិម​របស់​ប្រជាជន​ខ្មែរ​នៅ​ឃុំ វ៉ាន់យ៉ាវ ទីរួខេត្ត ទិញបៀន ខេត្ត អានយ៉ាង

ដើម្បីរួមចំណែកអភិវឌ្ឍន៍សិប្បកម្មតម្បាញសង្កិមខ្មែរ វ៉ាន់យ៉ាវ ជាសិប្បកម្មប្រពៃណីមានទំនាក់ទំនងនឹងសហគមន៍ខ្មែរនៅខេត្ត អានយ៉ាង តាំងពីយូរយារណាស់មកហើយ ចាំបាច់ត្រូវមានការឧបត្ថម្ភពីរដ្ឋាភិបាល និងស្ថាប័នគ្រប់ថ្នាក់ក្នុងការបង្កើតយន្តការគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ តភ្ជាប់ស្វែងរកទិន្នផលផលិតផល ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ភូមិសិប្បកម្ម...

តាមប្រធានគណៈកម្មាធិការប្រជាជនឃុំ វ៉ាន់យ៉ាវ លោក ឡឹម វ៉ាន់ធៀន នាពេលខាងមុខ មូលដ្ឋាននឹងពង្រឹងការបណ្តុះបណ្តាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងសហករណ៍ បង្កើតការងារជាបណ្តើរៗជូនប្រជាជនក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ សម្របសម្រួលកសាង និងតភ្ជាប់ផ្លូវទេសចរណ៍ នាំភ្ញៀវមកទស្សនា ស្វែងយល់បទពិសោធន៍ និងទិញផលិតផលរបស់ភូមិសិប្បកម្ម... ដោយហេតុនេះ លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ភូមិសិប្បកម្ម នាំមកជីវភាពស្ត្រីរួមចំណែកថែរក្សា និងលើកស្ទួយអភិវឌ្ឍន៍ភូមិសិប្បកម្ម ដើម្បីឲ្យសិប្បកម្ម វ៉ាន់យ៉ាវ ក្លាយជានិមិត្តសញ្ញាវប្បធម៌ប្រពៃណីរបស់ជនជាតិ នៅខេត្ត អានយ៉ាង។

អត្ថបទនិងរូបថត៖ កុងម៉ាវ
ប្រែសម្រួលដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

នៅពេលសម្រស់ផ្កាព្រៃរីកស្គុះស្គាយនៅចង្កេះភ្នំ សំឡេងគងឃ្មោះរបស់ជនជាតិ ហ្រេ (ខេត្ត ក្វាង ង៉ាយ) បន្លឺឡើងពាសពេញព្រៃដ៏ធំល្វឹងល្វើយ។ នៅកណ្តាលស្បៃសន្សើមដាស់មានអ័ព្ទដើមនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សំឡេងដ៏អស្ចារ្យនេះមិនត្រឹមតែជាបទភ្លេងអបអរសាទរសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាដង្ហើមនៃការអធិស្ឋានដ៏ពិសិដ្ឋសម្រាប់ការប្រមូលផលដ៏បរិបូរណ៍ និងភូមិដ៏សុខសាន្តផងដែរ។

អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

វត្ត សាក់ ទឺ ខាយ ដ្វន់ មិនត្រឹមតែជាអារាមធំជាងគេក្នុងខេត្ត ដាក់ឡាក់ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ និងស្មារតីតែមួយគត់នៃតំបន់ខ្ពង់រាបកណ្តាលដ៏ធំល្វឹងល្វើយផងដែរ។

តាមទស្សនទានប្រពៃណី ជនជាតិ មឿង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិនៃ​ឆ្នាំចាស់ រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។ 

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

បណ្តាផ្ទះសង់ផុតពីដីជាប់ៗគ្នា ផ្លូវបេតុងធំទូលាយ ភូមិ តាងង៉ា របស់បងប្អូនជនជាតិ កុង ក្នុងឃុំ មឿងម៉ូ (ខេត្ត ឡាយចូវ) ឥឡូវបាន "ផ្លាស់ប្តូរមុខមាត់ថ្មី"។ ជនជាតិ កុង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាតម្លៃវប្បធម៌នៅលើដែនដីនៃសហគមន៍ជនជាតិនៅ ឡាយចូវ ផង។

សាច់ព្យួរលើធ្នើចង្រ្កាន - រសជាតិបុណ្យចូលឆ្នាំរបស់ជនជាតិ ថៃ ជនជាតិ ម៉ុង នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ស្រាវជ្រាវរាវរកបណ្តាមុខអាហារបុណ្យចូលឆ្នាំដ៏វិសេសអស្ចារ្យរបស់បណ្តាជនជាតិភាគតិច

អាហារបុណ្យចូលឆ្នាំ “ចម្លែកពិសេស” មួយមុខៗ របស់បណ្តាជនជាតិភាគតិចមិនត្រឹមតែជាផ្នែកមួយនៃពេលបាយថ្ងៃដើមឆ្នាំតែមួយមុខប៉ុននោះទេ ថែមទាំងជាការគួបផ្សំភាពប្រណីតតម្លៃវប្បធម៌ ជាសរសៃខ្សែភ្ជាប់រវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាលទៀតផង។

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស ឬរាំយក្សមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។

ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។

រក្សារបៀបរបបបុណ្យចូលឆ្នាំជនជាតិ មឿង នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ភូមិ ហាវលី ឃុំ សាឡោង ខេត្ត ខេត្ត ក្វាងង៉ាយ មានប្រជាជនចំនួន ១៤៥​ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦០២ នាក់ ក្នុងនោះមាន ៩០% ជាជនជាតិ មឿង ពីខេត្ត ហ្វាប៊ិញ​ (ចាស់) បច្ចុប្បន្នជាខេត្ត ភូ ថ ធ្វើចំណាកស្រុកចូលមកធ្វើការរកស៊ី រស់នៅតាំងពីឆ្នាំ ១៩៩១។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ និងសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅក្នុងកិច្ចជួបជុំ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនាបន្តសាយភាយតម្លៃលក្ខណៈមនុស្សសាស្រ្ត សាមគ្គីភាព គុណស្រ័យ

នាព្រឹកថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ រៀបចំជួបជុំសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅលើភូមិសាស្ត្រទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់ការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ។ (រូបថត៖ ធូហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំដល់បណ្តាគ្រឹះស្ថានសាសនា

លេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បានទទួលស្គាល់ការចូលរួមវិភាគទាននិងសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ។

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។

លោក ង្វៀន ហ៊ឺវធិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាខេត្ត អានយ៉ាង ជូនអំណោយដល់តំណាងគណៈកម្មការបណ្តាព្រះវិហារ អ៊ីស្លាម ព្រះវិហារ អ៊ីស្លាម តូចៗ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ក្នុងឱកាសខែ រ៉ាម៉ាដាន។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បងប្អូនជនជាតិ ចាម ខេត្ត អានយ៉ាង សប្បាយរីករាយអបអរសាទរខែហូបបួស រ៉ាម៉ាដាន

នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។

ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។