នំគ្រក់ ខេត្ត ប៊ិញធន់

នំគ្រក់ដ៏ទាក់ទាញត្រូវបានដាក់លើចង្អេរ ស្លឹកចេកបម្រើភ្ញៀវទេសចរនៅក្នុងតំបន់ សម្រាកលម្ហែកាយ Seahorse នៅ មូយនា ទីក្រុង ផានធៀត (ខេត្ត ប៊ិញធន់)
នំគ្រក់ដ៏ទាក់ទាញត្រូវបានដាក់លើចង្អេរ ស្លឹកចេកបម្រើភ្ញៀវទេសចរនៅក្នុងតំបន់ សម្រាកលម្ហែកាយ Seahorse នៅ មូយនា ទីក្រុង ផានធៀត (ខេត្ត ប៊ិញធន់)

ទោះបីជាមុខអាហារដ៏សាមញ្ញ ងាយស្រួលប៉ុន្តែនំគ្រក់ខេត្ត ប៊ិញធន់ ក៏ដិតដោយឱជារសនៃបណ្តា គ្រឿងផ្សំពីសមុទ្រ នាំមកនូវរសជាតិឆ្ងាញ់ពិសេសដាច់ដោយឡែកដែលមានតែស្រុកទេស នេះប៉ុននោះ។

banh-can-04.jpg
បណ្តានំគ្រក់ ប៊ិញធន់ ទាក់ទាញ ភ្ញៀវដោយសាររសជាតិក្រអូបម្លាន់ ឈ្ងុយឆ្ងាញ់ស្រួយ ដិតរសជាតិនៃ ទឹកត្រី រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ស៊ុត សៀវម៉ាយ។ល។
banh-can-01.jpg
នំគ្រក់ដ៏ទាក់ទាញត្រូវបានដាក់លើចង្អេរ ស្លឹកចេកបម្រើភ្ញៀវទេសចរនៅក្នុងតំបន់ សម្រាកលម្ហែកាយ Seahorse នៅ មូយនា ទីក្រុង ផានធៀត (ខេត្ត ប៊ិញធន់)
banh-can-03.jpg
នំគ្រក់ជាធម្មតាត្រូវបានចាក់ទៅលើ ពុម្ពធ្វើពីដីដុតដោយមានពី ៨ ទៅ ១៦ ប្រហោងមូលស្មើដើម្បីដាក់ចានចម្អិន តូចៗ ឡើងពីលើ

ហេតុតែហៅថានំគ្រក់មកពីពេលឆ្អិន នំឡើងប៉ោង ស្រួយស្មើនៅផ្ទៃខាងក្រោមហើយនៅ ផ្ទៃខាងលើក៏ ទន់ម៉ដ្ដ។ តាំងពីយូរមកហើយនំគ្រក់ត្រូវបាននាំយកទៅកាន់តំបន់ទេសចរណ៍សម្រាកលម្ហែកាយនៅ "រដ្ឋធានី resort" មូយនា ដើម្បីភ្ញៀវទេសចរភ្លក្ស ឆ្លងកាត់បទពិសោធន៍និងរុករកស្វែងយល់វប្បធម៌ ភោជនាហារតំបន់សមុទ្រខេត្ត ប៊ិញធន់៕

អត្ថបទ និងរូបថត៖ ហុងដាត
ប្រែសម្រួល៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

យុវជនជនជាតិ ម៉ុង ជាច្រើននាក់ឆ្លងតាមរយៈថ្នាក់រៀនជាប់ចិត្តនឹងសំឡេងគែនរបស់បងប្អូនជនជាតិ​

អ្នក "រក្សាព្រលឹង" គែន ម៉ុង នៅតំបន់ភ្នំ ត្រាមតូវ

នៅឃុំ ហាញ់ភុក ខេត្ត ឡាវកាយ មានមនុស្សសម្ភីសង្វាតមិនមាត់មិនក ស្ងៀមស្ងាត់ពូនជ្រំ ថែរក្សាឱ្យសំឡេងគែនរបស់ជនជាតិ ម៉ុង ឋិតថេរចីរកាល។ មនុស្សម្នាក់ក្នុងចំណោមនោះ គឺសិប្បករ ហ៊ើ អាថៅ។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

ប្រណាំងឆ្នាំនេះ អស្វសាទិនកសិករទាំងឡាយប្រជែងចង់ឈ្នះចាញ់យ៉ាងប្តូរផ្តាច់នៅលើ​ផ្លូវប្រណាំង

ពិធីប្រណាំងសេះដ៏ទាក់ទាញអារម្មណ៍នៅលើខ្ពង់រាបស បាក់ហា

ពិធីប្រណាំងសេះប្រពៃណីខ្ពង់រាប ស បាក់ហា ខេត្ត ឡាវកាយ លើកទី ១៨ ប្រមូលផ្ដុំប្រជាជនភ្ញៀវទេសចរពីគ្រប់ទិសទីអញ្ជើញមកចូលរួមនិងលើកទឹកចិត្តយ៉ាងច្រើនកុះករ។ នេះជាការប្រណាំង "តែមួយគ្មានពីរ" នៅ វៀតណាម ពីព្រោះទម័កសេះគឺជាកសិករពិតប្រាកដមកពីស្រុកតំបន់ភ្នំមួយចំនួននៃខេត្ត ឡាវកាយ ទ្វៀនក្វាងនិង សឺនឡា។

នាង ចន្ទី ធ្វើការយ៉ាងយកចិត្តទុកដាក់ក្បែរក្តារកីក្នុងការត្បាញសំពទ់សង្កិមនាំមកពានិជ្ជសញ្ញា "សូត្រខ្មែរ"ល្បីឈ្មោះឆ្ងាយជិត

ទិសដៅថ្មីសម្រាប់របរត្បាញសំពត់សង្កិមរបស់ប្រជាជនខ្មែរនៅខេត្តអានយ៉ាង

បន្តភ្ជាប់ជាមួយនឹងផលិត ឧបត្ថម្ភលើកកម្ពស់វិជ្ជាជីវៈ អភិវឌ្ឍន៍បណ្តាផលិតផលតម្បាញប្រពៃណីស្របតាមស្តង់ដារ OCOP គឺវិធីដែលសិប្បករនៅភូមិតម្បាញសំពត់សង្កិមខ្មែរនៅឃុំ វ៉ាន់យ៉ាវ ទិញបៀន (ខេត្ត អានយ៉ាង) កំពុងនិងធ្វើដើម្បីការពាររក្សានិងពាំនាំជីវិតថ្មីដល់មុខរបរតម្បាញប្រពៃណីស្ថិតនៅជាច្រើនសតវត្សរ៍នៅតំបន់ បៃនូយ នៃខេត្ត អានយ៉ាង។

ការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព ជាភារកិច្ចរួមរបស់សង្គមទាំងមូល ក្នុងនោះការអប់រំដើរតួនាទីជាសំខាន់

រក្សាដួងព្រលឹងវប្បធម៌ តីង្វៀន ក្នុងសាលារៀន

ក្នុងអំឡុងឆ្នាំកន្លងទៅ ផ្នែកអប់រំ និង បណ្តុះបណ្តាលខេត្ត ដាក់ឡាក់ បានសហការជាមួយនឹងផ្នែកវប្បធម៌យ៉ាងសកម្មដាក់ដំណើរការកម្មវិធី ដំណោះស្រាយជាច្រើនដោយមានបណ្តាសកម្មភាពចម្រុះ សម្បូរបែប នាំមកនូវចំណេះដឹងអំពីលក្ខណៈប្រពៃណីដ៏ល្អប្រពៃជូនសិស្សសាលា។

សិប្បកម្ម​តម្បាញ​សំពត់សង្គិម​នៅ ស៊ីថយ ឧទ្ទេសនាម​គំរូ​សំពត់សង្គិម​ដល់​ភ្ញៀវ​ទេសចរ

ឆ្លងកាត់បទពិសោធន៍ត្បាញសំពត់សង្គិមនៅភូមិសិប្បកម្ម ស៊ីថយ ខេត្ត ដាក់ឡាក់

ភូមិ ស៊ីថយ (ឃុំ ស៊ន់ឡាញ់ ខេត្ត ដាក់ឡាក់) ត្រូវបានគេស្គាល់ថាជាកន្លែងរក្សាទុកនូវសិប្បកម្មតម្បាញប្រពៃណីរបស់ជនជាតិ បាណា។ មិនត្រឹមតែជាលក្ខណៈវប្បធម៌ប្រកបដោយអត្តសញ្ញាណប៉ុណ្ណោះទេ សិប្បកម្មតម្បាញនៅទីនេះក៏ជាចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរក្នុងការធ្វើដំណើររបស់ពួកគេដើម្បីស្វែងរកអត្តសញ្ញាណវប្បធម៌ផងដែរ។

សិប្បករ ថាច់ ទុង បង្រៀនពីរបៀបវាយស្គរឆៃយ៉ាំ ដល់ ថាច់ សែន ជាកូនប្រុសពៅក្នុងគ្រួសារ។

អ្នករក្សាចង្វាក់ស្គរ ឆៃយ៉ាំ នៅតាមភូមិស្រុក

រាល់ឱកាសពិធីបុណ្យនៅភូមិម្តងៗ សំឡេងស្គរឆៃយ៉ាំបន្លឺឡើងតាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករ ថាច់ ទុង។ លោកបានចំណាយជាងពាក់កណ្តាលជីវិតរបស់ខ្លួនផ្សារភ្ជាប់ជាមួយរបាំឆៃយ៉ាំបុរាណ រួមចំណែកថែរក្សា និងផេ្ទរបន្តវប្បធម៌ខ្មែរដល់ក្មេងៗជំនាន់ក្រោយ។

ពិធីកិច្ចសំបូងសង្រូងមួយរបស់បងប្អូនជនជាតិ អ៊ើឌូ ធ្វើឡើងក្នុងពិធីទទួលផ្គរលាន់​ដើមឆ្នាំ​ប្រព្រឹត្តឡើងអស់រយៈពេលវែងគួរសមដោយមានវប្បធម៌ចម្រុះពណ៌អន្តោគ្រាមដ៏ល្អឯក ពិសេសដាច់​ដោយឡែក

ថែរក្សាទំនៀមទម្លាប់​វប្បធម៌ ​ជំនឿ​របស់​សហគមន៍​ជនជាតិ​ អ៊ើឌូ

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានសេចក្តីសម្រេចចិត្តលេខ 2192/QĐ-BVHTTDL ស្តីពីការទទួលស្គាល់ "ពិធីបុណ្យទទួលផ្គរលាន់ដើមឆ្នាំរបស់ជនជាតិ អ៊ើឌូ នៅឃុំ ង៉ាមៃ ខេត្ត ង៉េអាន" ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ស្ថិតក្នុងទម្រង់ទំនៀមទម្លាប់សង្គមនិងជំនឿ។ ពិធីទទួលផ្គរលាន់ដើម​ឆ្នាំ​មានអត្ថិភាព​ជិត​ ១០០​ ឆ្នាំកន្លង​មក​ហើយ ជាពិធីបុណ្យដ៏ធំហើយសំខាន់ មានពិធីកិច្ចជាច្រើនពោរពេញដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ជនជាតិ អ៊ើឌូ។ ដោយមានការទទួលស្គាល់នេះ បច្ចុប្បន្ន ខេត្ត ង៉េអាន មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ១៤។

ការបង្រៀនអក្សរ ខ្មែរ ជួយឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងប្រភពវប្បធម៌ជនជាតិ

ការបង្រៀនអក្សរ ខ្មែរ ជួយឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងប្រភពវប្បធម៌ជនជាតិ

​ក្លាយ​ជា​ទម្លាប់​ទៅហើយ ​ក្នុងរាល់​រដូវវិស្សមកាល វត្ត​ព្រះពុទ្ធ​សាសនា​ទក្ខិណនិកាយ ​ខ្មែរ ទាំងឡាយ​ក្នុង​ខេត្ត វិញឡុង បាន​រៀបចំ​ថ្នាក់​រៀនអក្សរ ​ខ្មែរ ឲ្យប្អូនៗ ​សិស្សដែល​​ជា​កូនក្មួយជនជាតិ ​ខ្មែរ ​ក្នុងភូមិ។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកក្នុងការ​អភិរក្ស​ភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិប៉ុននោះទេ ថែមទាំងបង្កើតកន្លែងលេងកម្សាន្តមានអត្ថប្រយោជន៍ក្នុង​រដូវ​វិស្សមកាល ជួយឲ្យប្អូនៗ ផ្សារភ្ជាប់ជាមួយនឹងប្រភពនៃវប្បធម៌ជនជាតិ។

ការតែងលម្អដើមនេវរបស់បងប្អូនជនជាតិ ករ៍ យ៉ាងផ្ចិតផ្ចង់ត្រូវបានលើកកម្ពស់ដល់កម្រិតសិល្បៈ

សិល្បៈតែងលម្អដើម នេវ របស់បងប្អូនជនជាតិ ករ៍

បងប្អូនជនជាតិភាគតិចនីមួយៗ នៅខេត្ត ក្វាងង៉ាយ សុទ្ធតែមានរបៀបតែងលម្អដើមនេវរៀងៗ ខ្លួន។ ក្នុងនោះ សិល្បៈតែងលម្អដើមនេវរបស់សហគមន៍ជនជាតិ ករ៍ (មានឈ្មោះហៅផ្សេងទៀតថា ក) នៅស្រុក ត្រាបុង (ខេត្ត ក្វាងង៉ាយ) មានលក្ខណៈវិសេសវិសាលដាច់ដោយឡែក ទើបបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

ដំណាក់ការភ្ជាប់គែនទៅនឹងទឹកឃ្លោក

សិល្បៈ​ច្នៃបង្កើតគែន ម៉ុង ​ដ៏វិសេសវិសាលនៅ​តំបន់​ខ្ពង់រាបខេត្ត ឡាវកាយ​

ចំពោះជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ គែនគឺជាឧបករណ៍ភ្លេងប្រពៃណីដ៏សំខាន់ ហើយវិសេសវិសាលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់សហគមន៍។ សិល្បៈច្នៃបង្កើត​បាន​ក្លាយ​ជា​សិប្បកម្ម​ប្រពៃណី​ដ៏​សំខាន់​មួយ​ដែល​ជនជាតិ ​ម៉ុង ​នៅ​តំបន់​ខ្ពង់រាប​រក្សា​និង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស។

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងដ៏មហោឡារិកក្នុងក្របខ័ណ្ឌមហាសន្និបាតអង្គការ OANA លើកទី ១៩ នៅខែ មិថុនា ឆ្នាំ ២០២៥ នៅ St. Petersburg សហព័ន្ធរុស្ស៊ី។

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

ជាម្ហូបមួយមុខផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ម៉្នុង នៅ ដាក់ណុង "បៀបសៀតបៀបន្យុម" (សម្លព្រោង) ត្រូវបានច្នៃពីគ្រឿងផ្សំសាមញ្ញតែដិតដោយឱជារសល្អឯក មិនអាចច្រឡំនឹងមុខម្ហូបផ្សេងណាបានឡើយ។

ព្រះសង្ឃដង្ហែព្រះពុទ្ធប្បដិមាមកកាន់វត្ត វៀតណាមក្វឹកទឺ ក្នុងក្របខ័ណ្ឌ មហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥

សាយភាយពោធិញាណពុទ្ធសាសនាដើម្បីសន្តិភាពនិងអភិវឌ្ឍប្រកបដោយចីរភាព

មហាបុណ្យវិសាខបូជា ២០២៥ មិនត្រឹមតែលើកតម្កើងព្រឹត្តិការណ៍ដ៏មហោឡារិកចំនួនបីក្នុងដំណើរជីវិតព្រះពុទ្ធប៉ុននោះទេ ថែមទាំងជាវេទិកាអន្តរជាតិជំរុញសន្តិភាព សាមគ្គីភាព អភិវឌ្ឍប្រកបដោយចីរភាពនិងសាយភាយរូបភាព វៀតណាម មេត្រីភាព សមាហរណកម្ម។ ព្រឹត្តិការណ៍វប្បធម៌ ព្រលឹងវិញ្ញាណនិងចំណេះវិជ្ជាដ៏ធំបំផុតរបស់ពុទ្ធសាសនាត្រូវបានប្រព្រឹត្តឡើងនៅវិទ្យាស្ថានពុទ្ធសាសនា វៀតណាម ទីក្រុង ហូ ជីមិញ។

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

ដោយក្តីគោរពស្រឡាញ់គ្មានដែនកំណត់ នាអំឡុងថ្ងៃនៃខែ ឧសភា នេះ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសនាំគ្នាងាកមកស្រុកកំណើតលោក អ៊ំ - តំបន់ជនបទរួម។ មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍ជាច្រើនអំពីលោកអ៊ំ ហូ ប៉ុននោះទេកន្លែងនេះក៏នាំបញ្ជូនបណ្តាតម្លៃដ៏ពិសិដ្ឋសម្រាប់អនាគត ជួយក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិថែមទៀត។

តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ជា​កន្លែងបង្ហាញ​ឡើងវិញ​ការប្រជុំជីវភាព ទំនៀមទម្លាប់ ពិធីបុណ្យ និងទម្រង់សិល្បៈប្រជាប្រិយទាំងឡាយរបស់ជនជាតិ ស្ទៀង យ៉ាងរស់រវើក

នឹកសំឡេងអង្រែនៅភូមិ បំ ប

ក្នុងប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រនេះ តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង នៅភូមិ បំ ប ឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក តែងតែអ៊ូអរដោយមានសកម្មភាពឆ្លងកាត់ការពិសោធដូចជាត្បាញបន្ទោះ បុកស្រូវ។ល។ ជាមួយនឹងភាពឈូឆរនៃ​ក្រុមភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនា។

បងប្អូនជនជាតិ​ ស្ទៀង បង្ហាញថ្វៃដៃវាយគង​នៅ​តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ភូមិ បំប (ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក)។ រូបថត៖ ញឹតប៊ិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការអភិរក្សតម្លៃ​វប្បធម៌​ប្រពៃណី​របស់បងប្អូន​ជនជាតិ ស្ទៀង

បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។

លោកស្រី លៀវ ថៃលៀន ជនជាតិ ចិន មានបទពិសោធន៍ជាច្រើនឆ្នាំកែចៃ្នមុខអាហារនំគាវនៅវិថីភោជនាហារ ហា តូនក្វៀន

វិថីភោជនាហាររបស់ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

មិនត្រឹមតែជាកន្លែងជួបប្រសព្វគ្នានៃខឿនវប្បធម៌ជាច្រើន ទីក្រុង ហូ ជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកណានិយមចូលចិត្តភោជនាហារទៀតផង ក្នុងនោះមាន វិថី ហា តូនក្វៀន (ខណ្ឌ ១១) - កន្លែងត្រូវបានប្រសិទ្ធនាមថាជា "ឋានសួគ៌នំគាវ" របស់ជនជាតិ ចិន។

ឈុតឆាកដកស្រង់ចេញពីល្ខោនយូកេ "រឿងវាសនាចៅស្រទបចេក" សម្តែងដោយក្រុមសិល្បៈ ខ្មែរ រស្មីប្រទីបបម្រើបងប្អូនជនជាតិ ខ្មែរ នៅភូមិ បឹងរ៉ាយ ឃុំ ហាមតឹន ស្រុក ថ្កូវ ខេត្ត ត្រាវិញ

មជ្ឈមណ្ឌលថែរក្សានិងលើកស្ទួយសិល្បៈប្រពៃណី ខ្មែរ

ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប គឺជាឈ្មោះដ៏ជិតស្និទ្ធចំពោះអ្នកស្រលាញ់ចូលចិត្តសិល្បៈឆាកល្ខោនតំបន់វាលទំនាបទន្លេ គឺវឡុង។ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៣ នៅ ឃុំ តាមង៉ៃ ស្រុក កូវកែ ខេត្ត ត្រាវិញ ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប ជាក្រុមសិល្បៈ ខ្មែរ បដិវត្តន៍ដំបូងគេនៅតំបន់ភូមិភាគខាងត្បូង។

មានឱកាសឆៀងចូលទស្សនាខេត្ត ត្រាវិញ កុំភ្លេចឈប់នៅហាងមួយតាមផ្លូវ ញ៉ាំនំបញ្ចុកទឹកសម្លមួយគោមដើម្បីភ្លក្សរសជាតិពិសេសដាច់ដោយឡែកនៃដែនដីនេះ

នំបញ្ចុកទឹកសម្ល - រសជាតិ ត្រាវិញ

ខេត្ត ត្រាវិញ ជាមូលដ្ឋានមានការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករវាងជនជាតិ គិញ ខ្មែរ និង ចិន។ ព្រោះហេតុដូច្នេះហើយ ភោជនាហារនៅទីនេះដ៏បរិបូណ៌និងសម្បូរបែប។ មុខអាហារមួយក្នុងចំណោមមុខអាហារពិសេសប្រចាំតំបន់ដិតដោយរសជាតិ ត្រាវិញ ត្រូវបានមនុស្សជាច្រើនរំឭកដល់គឺជានំបញ្ចុកទឹកសម្ល។

វង្សត្រកូលនីមួយៗ រៀបចំគ្រឿងសំណែនហើយអង្គុយជាពីរជួរវែងដើម្បីសូត្រធម៌ រំលឹកនឹកដល់បុព្វការីជន

បងប្អូនជនជាតិ ចាម បានី សប្បាយរីករាយបុណ្យ រ៉ាមឺវ៉ាន ប្រពៃណី

បុណ្យ រ៉ាមឺវ៉ាន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់បងប្អូនជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់។ នេះជាឱកាសដើម្បីសហគមន៍ជនជាតិ ចាម ប្រតិបត្តិពិធីកិច្ចសាសនា រំលឹកនឹកដល់បុព្វការីជន បង្ហាញស្មារតីសាមគ្គីភាពសន្តានចិត្តកតញ្ញូនិងការផ្សារភ្ជាប់សហគមន៍។ល។

ដំរី ហ្ឃុន របស់ហ្មដំរី អ៊ៃសាណប (ខាងឆ្វេង) សម្រេចបានពានរង្វាន់លេខមួយពិធីប្រលងសម្អិតសម្អាងអោយដំរី

ចាប់អារម្មណ៍បុណ្យដំរី បួនដូន

ថ្ងៃទី ១២ ខែ មីនា នៅឃុំព្រំដែន ក្រុងណា ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) បានប្រព្រឹត្តឡើងបុណ្យដំរី បួនដូន ឆ្នាំ ២០២៥។ នេះជាសកម្មភាពស្ថិតក្នុងក្របខណ្ឌអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំជ័យជម្នះ បួនម៉ាធួត រំដោះខេត្ត ដាក់ឡាក់ (ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥) និងពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ឆ្នាំ ២០២៥ ។ល។

អាកប្បកិរិយា កាយវិការក្នុង ហាតបូយ សុទ្ធតែមានអត្ថន័យដោយឡែក បង្កើតបានសាច់រឿងពេញលេញ ខ្លឹមសារដ៏ជ្រាលជ្រៅមួយ

ហាតបូយ - ពីព្រះបរមរាជវាំងដល់ទីឋានប្រជាប្រិយ

ហាតបូយ ត្រូវបានប្រៀបប្រដូចជា "គ្រាប់គុជ​ដ៏​មាន​តម្លៃ" ក្នុងឃ្លាំងសិល្បៈ វៀតណាម។ នេះគឺជាទម្រង់សិល្បៈឆាកល្ខោនបង្កប់ទៅដោយអត្តសញ្ញាណប្រជាជាតិ មិនត្រឹមតែពាំនាំមកនូវបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងពាំនាំបណ្តាមេរៀនសីលធម៌និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាដើមទៀតផង។

ពិធីបុណ្យភូមិអំណរ ហ្កឿល ថ្មីរបស់បងប្អូនជនជាតិ កឺទូ ភូមិ អារ៉

ជនជាតិ កឺទូ​ អំណរ ហ្កឿល ថ្មី

ចំពោះបងប្អូនជនជាតិ កឺទូ នៅភូមិ អារ៉ ឃុំ ឡាំង ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ហ្កឿល ជាលម្ហប្រជុំជីវភាពរួម មានអត្ថន័យសំខាន់ក្នុងជីវភាពវប្បធម៌ខាងព្រលឹងវិញ្ញាណ។ ដើម្បីអបអរសាទរសំណង់ដ៏មហោឡារិកនេះ ជាធម្មតាបងប្អូនជនជាតិ កឺទូ រៀបចំពិធីអំណរ ហ្កឿល ថ្មី រួមចំណែកអភិរក្សលក្ខណៈវប្បធម៌សហគមន៍ដ៏ល្អប្រពៃ។

យុវជនយុវនារីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពធ្វើតំណាប់ដូង រួមចំណែកថែរក្សារសជាតិថ្ងៃចូលឆ្នាំថ្មីរបស់ប្រជាជាតិ វៀតណាម

គន្ធនិទាឃរដូវរសជាតិចូលឆ្នាំថ្មីនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

តំណាប់ដូងគឺជាផលិតផលពិសេសប្រចាំតំបន់មួយស្រាប់ដិតដោយគន្ធនិទាឃរដូវ រសជាតិចូលឆ្នាំថ្មី នៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ តាមរយៈថ្វីដៃដ៏ ប៉ិនប្រសប់ទាំងគូរបស់លោកយាយ អ្នកម្តាយបងៗ ស្រីទាំងឡាយធ្វើបានជាតំណាប់ដូងពោរពេដោយ រសជាតិផ្អែមឆ្ងាញ់ពិសា។

ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ

រដូវសែនដូនតាឆៀងចូលវត្ត រោទិ៍ ទស្សនាពិធីបុណ្យប្រណាំងគោ

អោយតែឱកាសពិធីបុណ្យសែនដូនតាម្ដងៗ បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ខេត្ត អានយ៉ាង) ក៏រូតរះម្នីម្នារីករាយចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏វិសេសវិសាលមួយ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គាំទ្រ បង្កើតបរិយាកាសដ៏ផុសផុលផ្សារភ្ជាប់ជនជាតិក្នុងទិវាពិធីបុណ្យ ។ល។

បងប្អូនជនជាតិ ថូ សម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថា

ជក់ចិត្តដិតអារម្មណ៍បទចម្រៀងចង្វាក់រាំប្រជាប្រិយជនជាតិ ថូ

ជនជាតិ ថូ គឺជាសហគមន៍មួយស្រលាញ់ចូលចិត្តសិល្បៈ។ ដោយសារសេចក្តីស្រឡាញ់នោះ លំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថារបស់បងប្អូនជនជាតិ ថូ នៅភូមិ ម៉មើយ ឃុំ ងៀស៊ន់ ស្រុក គ្វីហ៊ើប (ខេត្ត ងេអាន) ត្រូវបានអភិរក្ស បង្ហាត់បង្រៀនដោយមានគោលបំណងចង់លើកតម្កើង ពង្រីកបណ្តាតម្លៃប្រពៃណីដ៏ល្អប្រពៃ ។ល។