ពិធីប្រណាំងឆ្នាំនេះមានទម័កឆ្នើមចំនួន ៣២ នាក់ឆ្លងផុតវគ្គជម្រុះដើម្បីឈានចូលវគ្គផ្ដាច់ព្រ័ត្រមកពីមូលដ្ឋានតំបន់ភ្នំខេត្ត ឡាវកាយ ទ្វៀនក្វាង។ ទន្ទឹមនឹងនោះ នៅមាន "វង់ភ័ក្រ្តថ្មី" ជាច្រើនដោយមានការប្ដេជ្ញាចិត្តខ្ពស់ ប្រកួតប្រជែងដោយអស់ពីកម្លាំងកាយចិត្ត នាំមកនូវភាពតានតឹងដ៏អស្ចារ្យជាច្រើនដល់ពិធី។


ដោយមានយុទ្ធវិធីសមស្រប ទម័កសេះ ឡឹម វ៉ាន់ធៀវ មកពីខេត្ត ទ្វៀនក្វាង បានដណ្តើមជ័យលាភីជើងឯកដ៏ឆ្នើមក្នុងពិធីប្រណាំងសេះប្រពៃណី បាក់ហា ឆ្នាំ ២០២៥។
ឃើញដោយផ្ទាល់ភ្នែកពិធីប្រណាំងសេះប្រពៃណី បាក់ហា ភ្ញៀវទេសចរ មិនអាចមិនកោតសរសើរភាពក្លាហានរបស់បុរសៗ វ័យក្មេងតំបន់ភ្នំពេល អង្គុយលើខ្នងសេះដឹកអីវ៉ាន់ដោយមិនមានកែប មិនមានឈ្នាន់ជើងនិង មិនមានរំពាត់វ័ធសេះ។
ពិសេសជាងនេះទៅទៀត ចូលរួមការប្រណាំងគឺជា សេះទាំងឡាយដឹកទំនិញសព្វផ្លូវច្រកល្ហកជារៀងរាល់ថ្ងៃរបស់ភូមិនិគម។ លក្ខណៈសាមញ្ញនេះដោយផ្ទាល់បានធ្វើអោយពិធីប្រណាំងសេះ បាក់ហា កាន់តែទាក់ទាញអារម្មណ៍ហើយតានតឹងអស្ចារ្យខ្លាំង។

វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបានមានការចូលរួមរបស់ ភ្ញៀវទេសចរនិង ប្រជាជនមូលដ្ឋានជាង ២ ម៉ឺននាក់។ យោងតាមការវាយតម្លៃរបស់គណៈ កម្មាធិការរៀបចំ គុណភាពពិធីប្រណាំងឆ្នាំនេះបាន កែលម្អយ៉ាងច្បាស់ ក្រឡែត ទាំងអំពីគុណភាពសេះប្រណាំងក៏ដូចជាការងាររៀបចំផងដែរ។
នាពេលខាងមុខ ពិធីប្រណាំងសេះនឹងបន្តបានរក្សាក្នុងគោលបំណង ទាក់ទាញភ្ញៀវទេសចរមកកាន់ បាក់ហា ក៏ដូចជារួមចំណែកអភិរក្ស ផ្សព្វផ្សាយ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិតំបន់ភ្នំ ជូនដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស៕
អត្ថបទនិងរូបថត៖ ហុងនិញ
ប្រែសម្រួលដោយ៖ សឺន ហេង