វិថីភោជនាហាររបស់ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

លោកស្រី លៀវ ថៃលៀន ជនជាតិ ចិន មានបទពិសោធន៍ជាច្រើនឆ្នាំកែចៃ្នមុខអាហារនំគាវនៅវិថីភោជនាហារ ហា តូនក្វៀន
លោកស្រី លៀវ ថៃលៀន ជនជាតិ ចិន មានបទពិសោធន៍ជាច្រើនឆ្នាំកែចៃ្នមុខអាហារនំគាវនៅវិថីភោជនាហារ ហា តូនក្វៀន

មិនត្រឹមតែជាកន្លែងជួបប្រសព្វគ្នានៃខឿនវប្បធម៌ជាច្រើន ទីក្រុង ហូ ជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកណានិយមចូលចិត្តភោជនាហារទៀតផង ក្នុងនោះមាន វិថី ហា តូនក្វៀន (ខណ្ឌ ១១) - កន្លែងត្រូវបានប្រសិទ្ធនាមថាជា "ឋានសួគ៌នំគាវ" របស់ជនជាតិ ចិន។

ជាច្រើនឆ្នាំមកនេះ វិថី ហា តូនក្វៀន តែងតែមានភាពអ៊ូអរ ផុសផុលដោយមានហាងអាហារទាំងឡាយពន្លឺភ្លើងភ្លឺចិញ្ចាចសង់ជាប់ៗ នឹងគ្នា។ ព្រលឹងនៃដងវិថីនេះគឺនំគាវតែម្តង ត្រូវបានកែច្នៃតាមរូបមន្តតំណត្រកូលដោយមានសំបកទន់ស្វិត ស្នូលបង្គាសាច់ស្រស់ឆ្ងាញ់និងទឹកសម្លទាំងឆ្នាំងៗ ក្រអូបឈ្ងុយឈ្ងប់។

pho-am-thuc-nguoi-hoa-5.jpg
លោកស្រី លៀវ ថៃលៀន ជនជាតិ ចិន មានបទពិសោធន៍ជាច្រើនឆ្នាំកែចៃ្នមុខអាហារនំគាវនៅវិថីភោជនាហារ ហា តូនក្វៀន

ក្រៅពីនំគាវទឹក នៅទីនេះក៏អាចហៅមុខអាហារជាច្រើនផ្សេងទៀតដូចជា៖ នំគាវចៀនស្រួយ ប្រហិតត្រី មីទាទឹម នំប៉ាវ បង្អែមចាហួយគ្រាប់ទទឹម តៅហ៊ូទឹកស្ករ។ល។

ទាំងអស់បង្កើតបានជាអាហារមួយពេលប្រកបដោយ ភាពសុខដុមនិងជក់ចិត្ត។ ទន្ទឹមនឹងមុខអាហារទាំងឡាយ សុទ្ធតែបង្កើតជាកម្លាំងទំនាញនៃវិថី ហា តូនក្វៀន ក៏ដូចជាតំបន់ ជើលើន ថែមទាំងជាបរិយាកាសនិងមនុស្សនៅទីនេះ។

pho-am-thuc-nguoi-hoa-4.jpg
នំគាវ មុខអាហារពិសេសដាច់ដោយឡែកត្រូវបានមាមីងបងប្អូនជនជាតិ ចិន ធ្វើអាជីវកម្មច្រើនបំផុតនៅវិថីភោជនាហារ ហា តូនក្វៀន

ហាងអាហារទាំងឡាយដោយមានតុកៅអីឈើចាស់គំរឹល ផ្លាកសញ្ញាសរសេរដោយដៃជាភាសា ចិន លាយជាមួយនឹងសំឡេងនិយាយសើចដ៏អ៊ូអររបស់ភ្ញៀវទេសចរ ភាសា វៀតណាម លាយឡំជាមួយភាសា ក្វាងទុង បានធ្វើអោយភាពរស់រវើកកើនឡើងបន្ថែមដល់ដងវិថី បង្កើតបានជាលក្ខណៈដ៏ល្អប្រពៃដាច់ដោយឡែកក្នុងបរិយាកាសវប្បធម៌ទីក្រុង ហូ ជីមិញ៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ពុទ្ធបរិស័ទអញ្ជើញមកកាន់វត្តស្តាប់ព្រះសង្ឃសម្តែងធម៌ទេសនា អធិប្បាយគាថាទី ១១ បរាភវសូត្រ នៅវត្តសមោធារាមកំបាំងបាត់ នៅភូមិ កំបាំងបាត់ ឃុំ តាមង៉ាយ ខេត្ត វិញឡុង

មាមីងបងប្អូនជនជាតិ ខ្មែរ ប្រារពពិធីបុណ្យសែនដូនតាឆ្នាំ ២០២៥ ក្នុងបរិយាកាសដ៏ពិសិដ្ឋ និងពោរពេញដោយអត្ថន័យ

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កញ្ញា មាមីងបងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស វៀតណាម បានប្រារព្ធពិធីបុណ្យសែនដូនតា ជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់ក្នុងឆ្នាំ។ ដោយមានពិធីកិច្ចពុទ្ធសាសនា និងទំនៀមទម្លាប់ដ៏វិសេសវិសាល ពិធីបុណ្យនេះបានឆ្លុះបញ្ចាំងអំពីជីវភាពស្មារតី ជំនឿ និងប្រពៃណីរបស់ជនជាតិ ខ្មែរ រួមចំណែកក្នុងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ។

ទោះបីពិសាតាមបែបគោក ឬក៏ពិសាតាមបែបមានបន្ថែមទឹកស៊ុប គុយទាវ មី ថ ក៏រក្សាបានឱជារសដាច់ដោយឡែកជានិច្ចនៃតំបន់ស្ទឹងទន្លេ

គុយទាវ មី ថ ឱជារសដាច់ដោយឡែកនៃតំបន់ស្ទឹងទន្លេ

ដោយពាំនាំឱជារសធ្លាប់ពិសា និងជិតដិត នាំឱ្យនឹកឃើញអំពីតំបន់ជនបទស្ទឹងទន្លេ គុយទាវ មី ថ ជាមុខម្ហូបអាហារល្បីឈ្មោះរបស់តំបន់វាលទំនាបទន្លេ គឺវឡុង តាំងពីប៉ុន្មានឆ្នាំកន្លងទៅហើយ។

បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ ប្រារព្ធពិធីបុណ្យ សែនដូនតា ឈានចូលមកប្រកបដោយភាពកក់ក្តៅ

បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ ប្រារព្ធពិធីបុណ្យ សែនដូនតា ឈានចូលមកប្រកបដោយភាពកក់ក្តៅ

ពិធីបុណ្យភ្ជុំបិណ្ឌសែនដូនតាគឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមបុណ្យប្រពៃណីដ៏សំខាន់ៗ ហើយបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ រោច ដល់ថ្ងៃទី ១៥​​ រោច ខែភទ្របទ រៀងរាល់ឆ្នាំ។

កម្រងរូបភាពក្នុងពិធីប្រកាសលទ្ធផលថ្នាក់ខេមរភាសានៅវត្តស្វាយសៀមថ្មីកាលពីថ្ងៃ ១៤ រោច ខែ ស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

ថែរក្សា លើកស្ទួយភាសារបស់ជនជាតិ ខ្មែរ

ខេត្ត វិញឡុង មាន​ប្រជាជន​សរុប​ជិត ៤,២ លាន​នាក់ ក្នុង​នោះ​ជនជាតិ​ ខ្មែរ ​មាន​ប្រមាណ ៨,៤%។ ជាច្រើនឆ្នាំកន្លង ការថែរក្សាភាសានិយាយ និងអក្សរ ខ្មែរ តែងតែជាកិច្ចការសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ និងវប្បធម៌របស់មូលដ្ឋាន។ ដោយសារមានការសហការយ៉ាងស្អិតល្មួតរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្នែកអប់រំ និងសហគមន៍ ជាពិសេសគឺវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទាំងឡាយ ការបង្រៀន និងរៀនអក្សរ ខ្មែរ នៅ វិញឡុង ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

កម្មវិធី​សម្តែងសិល្បៈ​តាមចង្វាក់​រាំ​របស់​ជនជាតិ​ ចាម ​នៅប្រសាទ ពោណាហ្ការ៍ ខេត្ត ខាញ់ហ្វា។ រូបថតឯកសារ - ពន្យល់ដោយប្រើរូបភាព៖ ដាំងទន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទិវាមហោស្រពវប្បធម៌ជនជាតិ ចាម លើកទី ៦ ឆ្នាំ ២០២៥ បានប្រព្រឹត្តឡើងនៅខេត្ត ខាញ់ហ្វា

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា ទិវាមហោស្រពវប្បធម៌ជនជាតិ ចាម លើកទី ៦ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តឡើងនៅខេត្ត ខាញ់ហ្វា ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីខេត្ត ក្រុងចំនួន ៦ រួមមាន៖ ខាញ់ហា្វ យ៉ាឡាយ ដាក់ឡាក់ ឡឹមដុង អានយ៉ាង និងទីក្រុង ហូ ជីមិញ។

ជំនឿ​នៃ​ពិធីដាក់​បាយបិណ្ឌ​របស់បងប្អូនជនជាតិ ​ខ្មែរ ​ណាមបូ

ជំនឿ​នៃ​ពិធីដាក់​បាយបិណ្ឌ​របស់បងប្អូនជនជាតិ ​ខ្មែរ ​ណាមបូ

ពិធី​ដាក់បាយបិណ្ឌជា​លក្ខណៈ​វប្បធម៌ពិសេសដាច់ដោយឡែកមួយ​របស់​ពុទ្ធបរិស័ទ ​ខ្មែរ។ នៅវេលាម៉ោង ៤ ទៀបភ្លឺ ប្រជាជននាំយកបាយបិណ្ឌដាំពីអង្ករដំណើប លាយចេក សណ្តែក ល្ង និងដូង ទៅកាន់វត្តអារាមដើម្បីឧទ្ទិសកុសលជូនដល់ញាតិ​សន្ដាន​ដែលបានចែកឋានទៅបរលោក។ ទំនៀមទម្លាប់នេះបង្ហាញពីសន្តានចិត្តកតញ្ញូតាធម៌ចំពោះបុព្វការីជន ទន្ទឹមនឹងនោះរួមចំណែកអប់រំស្មារតីទំនោរទៅរកសុចរិតធម៌ ចែករំលែកអ្នកក្រីក្រផង និងអទិស្សមាន​កាយទាំងឡាយផង។

វត្ត ឃោសិតារាម - វត្ត ដ៏ល្អឯកនៅខេត្ត កាម៉ៅ

វត្ត ឃោសិតារាម - វត្ត ដ៏ល្អឯកនៅខេត្ត កាម៉ៅ

វត្ត ឃោសិតារាម (ពលលាវចាស់) នៅភូមិ គូឡាវ ឃុំ ហ៊ឹងហូយ (ខេត្ត កាម៉ៅ) ប្រៀបដូច "សារមន្ទីរវិចិត្រសិល្បៈ" មួយបង្ហាញពីទេពកោសល្យរបស់សិប្បករ ខ្មែរ។ វត្ត​នេះ​ក៏​ជាគោលដៅ​វប្បធម៌មួយ​ក្នុង​ចំណោម​គោលដៅ​វប្បធម៌​ដ៏ល្អឯកយ៉ាងក្រៃលែង​នៅខេត្ត កាម៉ៅ។

តម្លៃអប់រំដ៏វិសេសវិសាលក្នុងវណ្ណកម្ម "ច្បាប់ប្រុស" របស់ជនជាតិ ខ្មែរ ណាមបូ

តម្លៃអប់រំដ៏វិសេសវិសាលក្នុងវណ្ណកម្ម "ច្បាប់ប្រុស" របស់ជនជាតិ ខ្មែរ ណាមបូ

“ច្បាប់ប្រុស” គឺជាវណ្ណកម្មអក្សរសិល្ប៍មានតម្លៃអប់រំទន្មានដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូងនៃប្រទេស វៀតណាម) បានរក្សានិងផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយដើម្បីទូន្មានប្រៀនប្រដៅយុវជនអំពីសីលធម៌ បុគ្គលិកលក្ខណៈ និងប្រព្រឹត្តឥរិយាបថក្នុងគ្រួសារ និងសង្គម។ ដោយមានពាក្យពេចន៍សាមញ្ញៗ មានទម្រង់ចាប់ចួន ងាយរៀន ងាយចាំ វណ្ណកម្មបានបង្រៀននៅក្នុងគ្រួសារ វត្តអារាម និងសាលារៀនជាពិសេសនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ មិន​ត្រឹម​តែ​មាន​តម្លៃ​សីលធម៌​ប៉ុណ្ណោះ​ទេ “ច្បាប់ប្រុស” ក៏​ជា​ខឿន​វប្បធម៌​អប់រំ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​ជា​កំណប់​ចំណេះ​ដឹង​ប្រកបដោយចរិយាសាស្ត្រ​របស់​សហគមន៍​ខ្មែរទៀតផង។

យុវជនជនជាតិ ម៉ុង ជាច្រើននាក់ឆ្លងតាមរយៈថ្នាក់រៀនជាប់ចិត្តនឹងសំឡេងគែនរបស់បងប្អូនជនជាតិ​

អ្នក "រក្សាព្រលឹង" គែន ម៉ុង នៅតំបន់ភ្នំ ត្រាមតូវ

នៅឃុំ ហាញ់ភុក ខេត្ត ឡាវកាយ មានមនុស្សសម្ភីសង្វាតមិនមាត់មិនក ស្ងៀមស្ងាត់ពូនជ្រំ ថែរក្សាឱ្យសំឡេងគែនរបស់ជនជាតិ ម៉ុង ឋិតថេរចីរកាល។ មនុស្សម្នាក់ក្នុងចំណោមនោះ គឺសិប្បករ ហ៊ើ អាថៅ។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

ប្រណាំងឆ្នាំនេះ អស្វសាទិនកសិករទាំងឡាយប្រជែងចង់ឈ្នះចាញ់យ៉ាងប្តូរផ្តាច់នៅលើ​ផ្លូវប្រណាំង

ពិធីប្រណាំងសេះដ៏ទាក់ទាញអារម្មណ៍នៅលើខ្ពង់រាបស បាក់ហា

ពិធីប្រណាំងសេះប្រពៃណីខ្ពង់រាប ស បាក់ហា ខេត្ត ឡាវកាយ លើកទី ១៨ ប្រមូលផ្ដុំប្រជាជនភ្ញៀវទេសចរពីគ្រប់ទិសទីអញ្ជើញមកចូលរួមនិងលើកទឹកចិត្តយ៉ាងច្រើនកុះករ។ នេះជាការប្រណាំង "តែមួយគ្មានពីរ" នៅ វៀតណាម ពីព្រោះទម័កសេះគឺជាកសិករពិតប្រាកដមកពីស្រុកតំបន់ភ្នំមួយចំនួននៃខេត្ត ឡាវកាយ ទ្វៀនក្វាងនិង សឺនឡា។

នាង ចន្ទី ធ្វើការយ៉ាងយកចិត្តទុកដាក់ក្បែរក្តារកីក្នុងការត្បាញសំពទ់សង្កិមនាំមកពានិជ្ជសញ្ញា "សូត្រខ្មែរ"ល្បីឈ្មោះឆ្ងាយជិត

ទិសដៅថ្មីសម្រាប់របរត្បាញសំពត់សង្កិមរបស់ប្រជាជនខ្មែរនៅខេត្តអានយ៉ាង

បន្តភ្ជាប់ជាមួយនឹងផលិត ឧបត្ថម្ភលើកកម្ពស់វិជ្ជាជីវៈ អភិវឌ្ឍន៍បណ្តាផលិតផលតម្បាញប្រពៃណីស្របតាមស្តង់ដារ OCOP គឺវិធីដែលសិប្បករនៅភូមិតម្បាញសំពត់សង្កិមខ្មែរនៅឃុំ វ៉ាន់យ៉ាវ ទិញបៀន (ខេត្ត អានយ៉ាង) កំពុងនិងធ្វើដើម្បីការពាររក្សានិងពាំនាំជីវិតថ្មីដល់មុខរបរតម្បាញប្រពៃណីស្ថិតនៅជាច្រើនសតវត្សរ៍នៅតំបន់ បៃនូយ នៃខេត្ត អានយ៉ាង។

ការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព ជាភារកិច្ចរួមរបស់សង្គមទាំងមូល ក្នុងនោះការអប់រំដើរតួនាទីជាសំខាន់

រក្សាដួងព្រលឹងវប្បធម៌ តីង្វៀន ក្នុងសាលារៀន

ក្នុងអំឡុងឆ្នាំកន្លងទៅ ផ្នែកអប់រំ និង បណ្តុះបណ្តាលខេត្ត ដាក់ឡាក់ បានសហការជាមួយនឹងផ្នែកវប្បធម៌យ៉ាងសកម្មដាក់ដំណើរការកម្មវិធី ដំណោះស្រាយជាច្រើនដោយមានបណ្តាសកម្មភាពចម្រុះ សម្បូរបែប នាំមកនូវចំណេះដឹងអំពីលក្ខណៈប្រពៃណីដ៏ល្អប្រពៃជូនសិស្សសាលា។

សិប្បកម្ម​តម្បាញ​សំពត់សង្គិម​នៅ ស៊ីថយ ឧទ្ទេសនាម​គំរូ​សំពត់សង្គិម​ដល់​ភ្ញៀវ​ទេសចរ

ឆ្លងកាត់បទពិសោធន៍ត្បាញសំពត់សង្គិមនៅភូមិសិប្បកម្ម ស៊ីថយ ខេត្ត ដាក់ឡាក់

ភូមិ ស៊ីថយ (ឃុំ ស៊ន់ឡាញ់ ខេត្ត ដាក់ឡាក់) ត្រូវបានគេស្គាល់ថាជាកន្លែងរក្សាទុកនូវសិប្បកម្មតម្បាញប្រពៃណីរបស់ជនជាតិ បាណា។ មិនត្រឹមតែជាលក្ខណៈវប្បធម៌ប្រកបដោយអត្តសញ្ញាណប៉ុណ្ណោះទេ សិប្បកម្មតម្បាញនៅទីនេះក៏ជាចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរក្នុងការធ្វើដំណើររបស់ពួកគេដើម្បីស្វែងរកអត្តសញ្ញាណវប្បធម៌ផងដែរ។

សិប្បករ ថាច់ ទុង បង្រៀនពីរបៀបវាយស្គរឆៃយ៉ាំ ដល់ ថាច់ សែន ជាកូនប្រុសពៅក្នុងគ្រួសារ។

អ្នករក្សាចង្វាក់ស្គរ ឆៃយ៉ាំ នៅតាមភូមិស្រុក

រាល់ឱកាសពិធីបុណ្យនៅភូមិម្តងៗ សំឡេងស្គរឆៃយ៉ាំបន្លឺឡើងតាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករ ថាច់ ទុង។ លោកបានចំណាយជាងពាក់កណ្តាលជីវិតរបស់ខ្លួនផ្សារភ្ជាប់ជាមួយរបាំឆៃយ៉ាំបុរាណ រួមចំណែកថែរក្សា និងផេ្ទរបន្តវប្បធម៌ខ្មែរដល់ក្មេងៗជំនាន់ក្រោយ។

ពិធីកិច្ចសំបូងសង្រូងមួយរបស់បងប្អូនជនជាតិ អ៊ើឌូ ធ្វើឡើងក្នុងពិធីទទួលផ្គរលាន់​ដើមឆ្នាំ​ប្រព្រឹត្តឡើងអស់រយៈពេលវែងគួរសមដោយមានវប្បធម៌ចម្រុះពណ៌អន្តោគ្រាមដ៏ល្អឯក ពិសេសដាច់​ដោយឡែក

ថែរក្សាទំនៀមទម្លាប់​វប្បធម៌ ​ជំនឿ​របស់​សហគមន៍​ជនជាតិ​ អ៊ើឌូ

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានសេចក្តីសម្រេចចិត្តលេខ 2192/QĐ-BVHTTDL ស្តីពីការទទួលស្គាល់ "ពិធីបុណ្យទទួលផ្គរលាន់ដើមឆ្នាំរបស់ជនជាតិ អ៊ើឌូ នៅឃុំ ង៉ាមៃ ខេត្ត ង៉េអាន" ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ស្ថិតក្នុងទម្រង់ទំនៀមទម្លាប់សង្គមនិងជំនឿ។ ពិធីទទួលផ្គរលាន់ដើម​ឆ្នាំ​មានអត្ថិភាព​ជិត​ ១០០​ ឆ្នាំកន្លង​មក​ហើយ ជាពិធីបុណ្យដ៏ធំហើយសំខាន់ មានពិធីកិច្ចជាច្រើនពោរពេញដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ជនជាតិ អ៊ើឌូ។ ដោយមានការទទួលស្គាល់នេះ បច្ចុប្បន្ន ខេត្ត ង៉េអាន មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ១៤។

ការបង្រៀនអក្សរ ខ្មែរ ជួយឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងប្រភពវប្បធម៌ជនជាតិ

ការបង្រៀនអក្សរ ខ្មែរ ជួយឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងប្រភពវប្បធម៌ជនជាតិ

​ក្លាយ​ជា​ទម្លាប់​ទៅហើយ ​ក្នុងរាល់​រដូវវិស្សមកាល វត្ត​ព្រះពុទ្ធ​សាសនា​ទក្ខិណនិកាយ ​ខ្មែរ ទាំងឡាយ​ក្នុង​ខេត្ត វិញឡុង បាន​រៀបចំ​ថ្នាក់​រៀនអក្សរ ​ខ្មែរ ឲ្យប្អូនៗ ​សិស្សដែល​​ជា​កូនក្មួយជនជាតិ ​ខ្មែរ ​ក្នុងភូមិ។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកក្នុងការ​អភិរក្ស​ភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិប៉ុននោះទេ ថែមទាំងបង្កើតកន្លែងលេងកម្សាន្តមានអត្ថប្រយោជន៍ក្នុង​រដូវ​វិស្សមកាល ជួយឲ្យប្អូនៗ ផ្សារភ្ជាប់ជាមួយនឹងប្រភពនៃវប្បធម៌ជនជាតិ។

ការតែងលម្អដើមនេវរបស់បងប្អូនជនជាតិ ករ៍ យ៉ាងផ្ចិតផ្ចង់ត្រូវបានលើកកម្ពស់ដល់កម្រិតសិល្បៈ

សិល្បៈតែងលម្អដើម នេវ របស់បងប្អូនជនជាតិ ករ៍

បងប្អូនជនជាតិភាគតិចនីមួយៗ នៅខេត្ត ក្វាងង៉ាយ សុទ្ធតែមានរបៀបតែងលម្អដើមនេវរៀងៗ ខ្លួន។ ក្នុងនោះ សិល្បៈតែងលម្អដើមនេវរបស់សហគមន៍ជនជាតិ ករ៍ (មានឈ្មោះហៅផ្សេងទៀតថា ក) នៅស្រុក ត្រាបុង (ខេត្ត ក្វាងង៉ាយ) មានលក្ខណៈវិសេសវិសាលដាច់ដោយឡែក ទើបបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

នំគ្រក់ដ៏ទាក់ទាញត្រូវបានដាក់លើចង្អេរ ស្លឹកចេកបម្រើភ្ញៀវទេសចរនៅក្នុងតំបន់ សម្រាកលម្ហែកាយ Seahorse នៅ មូយនា ទីក្រុង ផានធៀត (ខេត្ត ប៊ិញធន់)

នំគ្រក់ ខេត្ត ប៊ិញធន់

ទោះបីជាមុខអាហារដ៏សាមញ្ញ ងាយស្រួលប៉ុន្តែនំគ្រក់ខេត្ត ប៊ិញធន់ ក៏ដិតដោយឱជារសនៃបណ្តា គ្រឿងផ្សំពីសមុទ្រ នាំមកនូវរសជាតិឆ្ងាញ់ពិសេសដាច់ដោយឡែកដែលមានតែស្រុកទេស នេះប៉ុននោះ។

ដំណាក់ការភ្ជាប់គែនទៅនឹងទឹកឃ្លោក

សិល្បៈ​ច្នៃបង្កើតគែន ម៉ុង ​ដ៏វិសេសវិសាលនៅ​តំបន់​ខ្ពង់រាបខេត្ត ឡាវកាយ​

ចំពោះជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ គែនគឺជាឧបករណ៍ភ្លេងប្រពៃណីដ៏សំខាន់ ហើយវិសេសវិសាលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់សហគមន៍។ សិល្បៈច្នៃបង្កើត​បាន​ក្លាយ​ជា​សិប្បកម្ម​ប្រពៃណី​ដ៏​សំខាន់​មួយ​ដែល​ជនជាតិ ​ម៉ុង ​នៅ​តំបន់​ខ្ពង់រាប​រក្សា​និង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស។

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងដ៏មហោឡារិកក្នុងក្របខ័ណ្ឌមហាសន្និបាតអង្គការ OANA លើកទី ១៩ នៅខែ មិថុនា ឆ្នាំ ២០២៥ នៅ St. Petersburg សហព័ន្ធរុស្ស៊ី។

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

ជាម្ហូបមួយមុខផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ម៉្នុង នៅ ដាក់ណុង "បៀបសៀតបៀបន្យុម" (សម្លព្រោង) ត្រូវបានច្នៃពីគ្រឿងផ្សំសាមញ្ញតែដិតដោយឱជារសល្អឯក មិនអាចច្រឡំនឹងមុខម្ហូបផ្សេងណាបានឡើយ។

ព្រះសង្ឃដង្ហែព្រះពុទ្ធប្បដិមាមកកាន់វត្ត វៀតណាមក្វឹកទឺ ក្នុងក្របខ័ណ្ឌ មហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥

សាយភាយពោធិញាណពុទ្ធសាសនាដើម្បីសន្តិភាពនិងអភិវឌ្ឍប្រកបដោយចីរភាព

មហាបុណ្យវិសាខបូជា ២០២៥ មិនត្រឹមតែលើកតម្កើងព្រឹត្តិការណ៍ដ៏មហោឡារិកចំនួនបីក្នុងដំណើរជីវិតព្រះពុទ្ធប៉ុននោះទេ ថែមទាំងជាវេទិកាអន្តរជាតិជំរុញសន្តិភាព សាមគ្គីភាព អភិវឌ្ឍប្រកបដោយចីរភាពនិងសាយភាយរូបភាព វៀតណាម មេត្រីភាព សមាហរណកម្ម។ ព្រឹត្តិការណ៍វប្បធម៌ ព្រលឹងវិញ្ញាណនិងចំណេះវិជ្ជាដ៏ធំបំផុតរបស់ពុទ្ធសាសនាត្រូវបានប្រព្រឹត្តឡើងនៅវិទ្យាស្ថានពុទ្ធសាសនា វៀតណាម ទីក្រុង ហូ ជីមិញ។

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

ដោយក្តីគោរពស្រឡាញ់គ្មានដែនកំណត់ នាអំឡុងថ្ងៃនៃខែ ឧសភា នេះ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសនាំគ្នាងាកមកស្រុកកំណើតលោក អ៊ំ - តំបន់ជនបទរួម។ មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍ជាច្រើនអំពីលោកអ៊ំ ហូ ប៉ុននោះទេកន្លែងនេះក៏នាំបញ្ជូនបណ្តាតម្លៃដ៏ពិសិដ្ឋសម្រាប់អនាគត ជួយក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិថែមទៀត។

តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ជា​កន្លែងបង្ហាញ​ឡើងវិញ​ការប្រជុំជីវភាព ទំនៀមទម្លាប់ ពិធីបុណ្យ និងទម្រង់សិល្បៈប្រជាប្រិយទាំងឡាយរបស់ជនជាតិ ស្ទៀង យ៉ាងរស់រវើក

នឹកសំឡេងអង្រែនៅភូមិ បំ ប

ក្នុងប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រនេះ តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង នៅភូមិ បំ ប ឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក តែងតែអ៊ូអរដោយមានសកម្មភាពឆ្លងកាត់ការពិសោធដូចជាត្បាញបន្ទោះ បុកស្រូវ។ល។ ជាមួយនឹងភាពឈូឆរនៃ​ក្រុមភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនា។

បងប្អូនជនជាតិ​ ស្ទៀង បង្ហាញថ្វៃដៃវាយគង​នៅ​តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ភូមិ បំប (ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក)។ រូបថត៖ ញឹតប៊ិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការអភិរក្សតម្លៃ​វប្បធម៌​ប្រពៃណី​របស់បងប្អូន​ជនជាតិ ស្ទៀង

បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។

ឈុតឆាកដកស្រង់ចេញពីល្ខោនយូកេ "រឿងវាសនាចៅស្រទបចេក" សម្តែងដោយក្រុមសិល្បៈ ខ្មែរ រស្មីប្រទីបបម្រើបងប្អូនជនជាតិ ខ្មែរ នៅភូមិ បឹងរ៉ាយ ឃុំ ហាមតឹន ស្រុក ថ្កូវ ខេត្ត ត្រាវិញ

មជ្ឈមណ្ឌលថែរក្សានិងលើកស្ទួយសិល្បៈប្រពៃណី ខ្មែរ

ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប គឺជាឈ្មោះដ៏ជិតស្និទ្ធចំពោះអ្នកស្រលាញ់ចូលចិត្តសិល្បៈឆាកល្ខោនតំបន់វាលទំនាបទន្លេ គឺវឡុង។ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៣ នៅ ឃុំ តាមង៉ៃ ស្រុក កូវកែ ខេត្ត ត្រាវិញ ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប ជាក្រុមសិល្បៈ ខ្មែរ បដិវត្តន៍ដំបូងគេនៅតំបន់ភូមិភាគខាងត្បូង។

មានឱកាសឆៀងចូលទស្សនាខេត្ត ត្រាវិញ កុំភ្លេចឈប់នៅហាងមួយតាមផ្លូវ ញ៉ាំនំបញ្ចុកទឹកសម្លមួយគោមដើម្បីភ្លក្សរសជាតិពិសេសដាច់ដោយឡែកនៃដែនដីនេះ

នំបញ្ចុកទឹកសម្ល - រសជាតិ ត្រាវិញ

ខេត្ត ត្រាវិញ ជាមូលដ្ឋានមានការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករវាងជនជាតិ គិញ ខ្មែរ និង ចិន។ ព្រោះហេតុដូច្នេះហើយ ភោជនាហារនៅទីនេះដ៏បរិបូណ៌និងសម្បូរបែប។ មុខអាហារមួយក្នុងចំណោមមុខអាហារពិសេសប្រចាំតំបន់ដិតដោយរសជាតិ ត្រាវិញ ត្រូវបានមនុស្សជាច្រើនរំឭកដល់គឺជានំបញ្ចុកទឹកសម្ល។

វង្សត្រកូលនីមួយៗ រៀបចំគ្រឿងសំណែនហើយអង្គុយជាពីរជួរវែងដើម្បីសូត្រធម៌ រំលឹកនឹកដល់បុព្វការីជន

បងប្អូនជនជាតិ ចាម បានី សប្បាយរីករាយបុណ្យ រ៉ាមឺវ៉ាន ប្រពៃណី

បុណ្យ រ៉ាមឺវ៉ាន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់បងប្អូនជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់។ នេះជាឱកាសដើម្បីសហគមន៍ជនជាតិ ចាម ប្រតិបត្តិពិធីកិច្ចសាសនា រំលឹកនឹកដល់បុព្វការីជន បង្ហាញស្មារតីសាមគ្គីភាពសន្តានចិត្តកតញ្ញូនិងការផ្សារភ្ជាប់សហគមន៍។ល។