នំបញ្ចុកទឹកសម្លទាក់ទាញភ្ញៀវបរិភោគដោយសារគ្រឿងផ្សំកែច្នៃមានលក្ខណៈពិសេសដាច់ដោយឡែកតំបន់ភូមិភាគរួមជាមួយទឹកចិត្តរបស់ចុងភៅ។ គ្រឿងផ្សំសំខាន់គឺប្រហុករបស់ជនជាតិ ខ្មែរ គួបផ្សំជាមួយនឹងសាច់ជ្រូកខ្វៃស្រួយរបស់ជនជាតិ ចិន។

ក្រៅពីប្រហុកដើម្បីកាន់តែឈ្ងុយឆ្ញាញ់ថែមទៀត ចុងភៅក៏ដាក់សាច់ត្រីផ្ទក់ ត្រីប្រខឿ ត្រីអណ្ដែងកុយពន្លះយកឆ្អឹង ឬបង្កង បង្គា សាច់ជ្រូកចិញ្រ្ចាំនិងផ្សិតចំបើងជាដើមបន្ថែមទៀត។ ចំណុចសំខាន់មួយផ្សេងទៀតគឺគ្រឿងទេស។ អត្រាគ្រឿងទេសត្រូវតែសមស្របអោយ មែនទែនពីព្រោះប្រសិនបើផ្អែមពេកឬប្រៃពេកនឹងធ្វើអោយបាត់បង់លក្ខណៈពិសេសដាច់ ដោយឡែកនៃមុខអាហារ។

នំបញ្ចុកទឹកសម្លត្រូវបានហូបជាមួយប្រភេទបន្លែដូចជា៖ ត្រយូងចេក ត្រកួនឈូស ផ្កាព្រលឹតកាត់ទទឹងនិងជីរហាន់ល្អិតៗ។ ទឹកសម្លផ្អែមស្រទន់ ប្រហុកដ៏ដិតដាមគួបផ្សំជាមួយនឹងបន្លែស្រស់ សាច់ជ្រូកខ្វៃបង្កើតបានជា មុខអាហារពិសេសដ៏ជក់ចិត្ត៕
អត្ថបទ និងរូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺន ហេង