នាអំឡុងថ្ងៃនៃខែ ឧសភា នេះ មណ្ឌលកេរដំណែលជាតិពិសេស គីមលៀន ទទួលភ្ញៀវរាប់ពាន់លើកនាក់មកពីគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេសអញ្ជើញមកទស្សនា។ សម្របខ្លួនក្នុងក្រុមមនុស្សឆ្ពោះទៅមណ្ឌលកេរដំណែលជាតិពិសេស គីមលៀន គឺជាអតីតយុទ្ធជន លោកយាយៗ អ្នកម្តាយៗ ប្អូនតូចៗ និងទាំងអ្នកដែលធ្លាប់ឈរខាងនាយខ្សែត្រៀម។ល។ ក្នុងដៃជាបាច់ផ្កាស្រស់ប៉ប្រិម តម្កល់គោរពដល់លោក អ៊ំ។


អតីតយុទ្ធជន ហ្វាង វ៉ាន់ទន់ មកពីស្រុក ក្វាងនិញ (ខេត្ត ក្វាងនិញ) រំភើបចិត្តនិយាយថា៖ "ធ្លាប់រស់ឆ្លងកាត់អំឡុងខែឆ្នាំសង្រ្គាមបានជាខ្ញុំយល់ថាប្រពៃណីស្នេហាជាតិចាំបាច់ទទួលបានការអប់រំនិងបំផុស ឆ្លងកាត់ជាច្រើនជំនាន់និងមណ្ឌលកេរដំណែលជាតិពិសេស គីមលៀន គឺជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីបំពេញបេសកកម្មនេះ។ នៅទីនេះមិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍អំពី លោកអ៊ំ ប៉ុននោះទេ ថែមទាំងជាមេរៀនជាក់ស្តែងដ៏រស់រវើកទៀតផង ជួយក្មេងៗ ជំនាន់ក្រោយយល់កាន់តែច្បាស់ថែមទៀតអំពីប្រវត្តិសាស្ត្រ អំពីមនុស្សម្នាដែលបានបូជាទាំងអាយុជីវិតរបស់ខ្លួនអោយប្រជាជាតិ"។


ចំពោះប្អូនៗ សិស្សសាលាបានទស្សនាស្រុកកំណើត លោកអ៊ំ ជួយប្អូនៗ យល់បានការពិតរស់រវើកថែមទៀតអំពីការបរិច្ចាគ លះបង់ដ៏ធំធេងរបស់អគ្គមគ្គុទេសក៍ដ៏មហិមារបស់ប្រជាជាតិ។ អ្នកគ្រូ ង្វៀន ធីចឿង ទទួលបន្ទុកទូទៅនៃកងកុមារឈានមុខសាលាបឋមសិក្សា ហុងសឺន ស្រុក ថាញ់ជឿង (ខេត្ត ងេអាន) បានចែករំលែកថា៖ "ឆ្លងតាមរយៈដំណើររឿងអំពីលោក អ៊ំ ប្អូនៗ នឹងរៀនបានរបៀបរស់នៅសាមញ្ញ ចេះដាក់ផលប្រយោជន៍របស់សហគមន៍ជាចម្បងបំផុតហើយតែងតែឆ្ពោះទៅរកប្រការដ៏ប្រសើរឧត្តុង្គឧត្តម។ ជាការពិត មណ្ឌលកេរដំណែលជាតិពិសេស គីមលៀន មិនត្រឹមតែជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រមួយ ប៉ុននោះទេ ថែមទាំងជា "ភ្លើងគប់" បំភ្លឺដួងព្រលឹងនិងឆន្ទៈក្មេងៗ ជំនាន់ក្រោយទៀតផង។ ឆ្លងតាមរយៈដំណើរទស្សនានេះ ប្អូនៗ នឹងស្រលាញ់ស្រុកកំណើតប្រទេសជាតិថែមទៀត ចេះគោរពបណ្តាតម្លៃដែលបុព្វបុរសបានចំណាយកម្លាំងជាច្រើនជំនាន់កសាងនិងបន្តថែរក្សាប្រពៃណីនោះក្នុងអនាគត"។


លោក ឡឹម ឌិញហ៊ុង នាយករងមណ្ឌលកេរដំណែលជាតិពិសេស គីមលៀន បានឲ្យដឹងថា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣៥ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធាន ហូ ជីមិញ ខេត្ត ងេអាន សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍និងអង្គភាពពាក់ព័ន្ធមួយចំនួនរៀបចំពិធីបុណ្យ ឡាងសែន ឆ្នាំ ២០២៥។ ដោយមានសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍គួរឲ្យកត់សម្គាល់ជាច្រើន មណ្ឌលកេរដំណែលជាតិពិសេស គីមលៀន ជាមធ្យមទទួលពី ១៥.០០០ ដល់ ២០.០០០ ភ្ញៀវទស្សនាក្នុងមួយថ្ងៃ៕
អត្ថបទ៖ វ៉ាន់ទី
រូបថត៖ វ៉ាន់ទី - តាច្វៀន
បញ្ចូលទិន្នន័យ៖ យ័ញលើយ