មិនដឹងជាប៉ុន្មានជំនាន់មកហើយ ជនជាតិ ម៉្នុង បានឆ្លៀតប្រើប្រាស់ភោគផលមានស្រាប់ពីព្រៃនិងចម្ការលើភ្នំដើម្បីបង្កើតទៅជាមុខអាហារបែបប្រពៃណី។ "បៀបសៀតបៀប ន្យុម" មានធាតុផ្សំចម្បងគឺអង្ករស្រូវ ចម្ការស្លឹកខ្លូត ស្លឹករញ៉ៅ (ឬហៅថាស្លឹកប៊ីចេងព្រៃ) សម្បកចេកក្រៀម និងសាច់ត្រីគ្រប់ប្រភេទអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់គ្រួសារនីមួយៗ។

ស្លឹករញ៉ៅដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរសជាតិពិសេសដាច់ដោយឡែកនៃមុខអាហារ "បៀបសៀតបៀបន្យុម"។ ជនជាតិ ម៉្នុង ជ្រើសរើសបេះស្លឹកចាស់ល្មមៗ ច្បូតទ្រនុង ស្លឹកចោល បន្ទាប់ពីនោះបុកអោយហ្មត់ជាមួយនឹងអង្ករដែលត្រាំទឹកអោយទន់។ ការរួមផ្សំរវាងគ្រឿងផ្សំទាំងពីរនេះជួយបង្កើតបានជាល្បាយម្សៅអង្ករមានភាពទន់ល្មួតនិងរសជាតិផ្អែមបែបធម្មជាតិ។

សម្បកចេកក្រៀមគឺជាធាតុផ្សំមួយដែលមិនអាចខ្វះបាននៃមុខអាហារ "បៀបសៀត បៀបន្យុម"។ ជនជាតិ ម៉្នុង ជាធម្មតាយកសម្បកចេកក្រៀមដុតជាផេះបន្ទាប់ពីនោះត្រាំទឹកមួយយប់រួចចម្រោះយកចំណែកទឹកថ្លាដើម្បីធ្វើទឹកចម្អិនមុខអាហារ។ របៀបធ្វើនេះមិនត្រឹមតែជួយបង្កើតរសជាតិប្រៃធម្មជាតិប៉ុននោះទេ ថែមទាំងពាំនាំមកនូវក្លិនក្រអូបពិសេសដាច់ដោយឡែកនៃមុខអាហារទៀតផង។

ជាមុខអាហារមានជាតិបំប៉ន ល្អសម្រាប់ការរំលាយអាហារនិងសុខភាពប៉ុន្តែ "បៀបសៀត បៀបន្យុម" ថែមទាំងមានក្នុងខ្លួននូវតម្លៃវប្បធម៌យ៉ាងជ្រាលជ្រៅទៀតផង។ នេះជាមុខអាហារធម្មតាត្រូវបានកែច្នៃនៅក្នុងឱកាសជួបជុំគ្រួសារ ឬនៅពេលមានភ្ញៀវកិត្តិយសអញ្ជើញមកលេង។
ភ្លក្សរសជាតិ "បៀបសៀតបៀបន្យុម" មិនត្រឹមតែជាការភ្លក្សអាហារតែមួយមុខប៉ុណ្ណោះទេ ថែមទាំងជាការឆ្លងកាត់ការពិសោធវប្បធម៌ ជាឱកាសដើម្បីយល់ឃើញចង្វាក់ជីវិតដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយអត្ថន័យរបស់បងប្អូនជនជាតិ ម៉្នុង នៅព្រៃស្បាត ដាក់ណុង ទៀតផង៕
អត្ថបទនិងរូបថត៖ ហូ ម៉ាយ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់