ថែរក្សាទំនៀមទម្លាប់​វប្បធម៌ ​ជំនឿ​របស់​សហគមន៍​ជនជាតិ​ អ៊ើឌូ

ពិធីកិច្ចសំបូងសង្រូងមួយរបស់បងប្អូនជនជាតិ អ៊ើឌូ ធ្វើឡើងក្នុងពិធីទទួលផ្គរលាន់​ដើមឆ្នាំ​ប្រព្រឹត្តឡើងអស់រយៈពេលវែងគួរសមដោយមានវប្បធម៌ចម្រុះពណ៌អន្តោគ្រាមដ៏ល្អឯក ពិសេសដាច់​ដោយឡែក
ពិធីកិច្ចសំបូងសង្រូងមួយរបស់បងប្អូនជនជាតិ អ៊ើឌូ ធ្វើឡើងក្នុងពិធីទទួលផ្គរលាន់​ដើមឆ្នាំ​ប្រព្រឹត្តឡើងអស់រយៈពេលវែងគួរសមដោយមានវប្បធម៌ចម្រុះពណ៌អន្តោគ្រាមដ៏ល្អឯក ពិសេសដាច់​ដោយឡែក

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានសេចក្តីសម្រេចចិត្តលេខ 2192/QĐ-BVHTTDL ស្តីពីការទទួលស្គាល់ "ពិធីបុណ្យទទួលផ្គរលាន់ដើមឆ្នាំរបស់ជនជាតិ អ៊ើឌូ នៅឃុំ ង៉ាមៃ ខេត្ត ង៉េអាន" ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ស្ថិតក្នុងទម្រង់ទំនៀមទម្លាប់សង្គមនិងជំនឿ។ ពិធីទទួលផ្គរលាន់ដើម​ឆ្នាំ​មានអត្ថិភាព​ជិត​ ១០០​ ឆ្នាំកន្លង​មក​ហើយ ជាពិធីបុណ្យដ៏ធំហើយសំខាន់ មានពិធីកិច្ចជាច្រើនពោរពេញដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ជនជាតិ អ៊ើឌូ។ ដោយមានការទទួលស្គាល់នេះ បច្ចុប្បន្ន ខេត្ត ង៉េអាន មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ១៤។

ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏តិចតួចបំផុតនៅមានសមត្ថភាពប្រើភាសា អើឌូ នៅភូមិ វ៉ាងម៉ូន (ឃុំ​ ង៉ាមៃ ង៉េអាន) ព្រឹទ្ធាចារ្យភូមិ ឡ វ៉ាន់កឿង បាននិយាយថា៖ ក្នុងដួងព្រលឹងរបស់ជនជាតិ អ៊ើឌូ នៅពេលណាមានផ្គរលាន់នោះគឺជាអំឡុងពេលឈានចូលឆ្នាំថ្មី។

ជនជាតិ អ៊ើឌូ ធ្វើពិធីទទួលផ្គរលាន់ដើម្បីបួងសួងសុំភូមិនិគមសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង សុខភាពល្អគ្រប់ៗ គ្នា។ ពិធីទទួលផ្គរលាន់ដើមឆ្នាំត្រូវបានអ្នកភូមិរៀបចំឡើងនៅចំកណ្តាលភូមិ ទាក់ទាញមនុស្សម្នាចូលរួមយ៉ាងច្រើនកុះករនិងប្រព្រឹត្តឡើងរយៈពេលពី ២ ទៅ ៣ ថ្ងៃ។

02-potal-nghe-an-le-don-tieng-sam-dau-nam-cua-dan-toc-o-du-duoc-xep-hang-di-san-van-hoa-phi-vat-the-quoc-gia-stand.jpg
ប្រជាជន អ៊ើឌូ បញ្ជូនស្ពកសែន (ថ្វាយព្រះឥន្ទ្រ សែនជញ្ជាត់ព្រលឹងអោយអ្នក​ភូមិ​) ចេញទៅ​កាន់ទីតាំង​សែន​ត្រូវបានធ្វើឡើងនៅ​កណ្ដាលវាលចំ​កណ្តាល​ភូមិ វាំងម៉ូន (​ឃុំ​ ង៉ា​មៃ​ ង៉េអាន​)

បង ឡ វ៉ាន់ហ៊ុង ជនជាតិ អ៊ើឌូ ភូមិ វាំងម៉ូន ឃុំ ង៉ាមៃ ចែករំលែកថា៖ ព្រឹកព្រលឹមដំបូងបង្អស់បន្ទាប់ពីថ្ងៃមានផ្គរលាន់ បូជាចារ្យរបស់ភូមិវាយឃ្មោះប្រកាសភូមិនិគមនឹងរៀបចំទទួលផ្គរលាន់គឺអ្នកភូមិប្រញាប់នាំយករបស់របរប្រើប្រាស់ប្រចាំថ្ងៃនិងពងមាន់ទាំងឡាយចេញទៅជ្រោះទឹក ណឹមង៉ឹន ខាងក្រោយភូមិដើម្បីជូតសម្អាត លាង ដុសស្អាតបាតហើយលុបមុខ លាងដៃលាងជើង កក់សក់ដើម្បីលាងជម្រះ ជំរុះចោលអព្វមង្គលទុក្ខកង្វល់របស់ឆ្នាំចាស់។

ស៊ុតមាន់ទាំងឡាយ​ត្រូវ​បានលាងជ្រះ​ដោយ​ទឹក​ត្រជាក់ដើម្បី​ប្រាថ្នា​អោយ​គ្រប់យ៉ាងរីកដុះដាល កើតកាលវាលគុម្ព ភ្លៀងខ្យល់អំណោយផល។ មនុស្សគ្រប់គ្នាធ្វើដំណើរចេញទៅជ្រោះទឹក នាំគ្នាសាកសួរ ជូនពរគ្នាបានសេចក្តីល្អប្រសើរសំណាងល្អ មានសុខភាពគ្រប់ៗ ប្រការស្វិតស្វាញដើម្បីធ្វើស្រែចម្ការច្បារដំណាំបានច្រើន។ មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ថាសប្បាយរីករាយ រំភើបចិត្តនិងជឿថាឈានចូលឆ្នាំថ្មីនឹងជួបសំណាងល្អបរិបូរ។

03-potal-nghe-an-le-don-tieng-sam-dau-nam-cua-dan-toc-o-du-duoc-xep-hang-di-san-van-hoa-phi-vat-the-quoc-gia-stand.jpg
ស្ពកថ្វាយព្រះឥន្ទ្រក្នុងពិធីទទួលផ្គរលាន់​ដើមឆ្នាំរបស់បងប្អូនជនជាតិ អ៊ើឌូ រួមមាន ក្បាល​ជ្រូកស្ងោរ ត្រីទឹកជ្រោះអាំង សាច់ស្ងោរគ្រប់មុខ បាយក្រឡានពណ៌ស្វាយ ស្រាសដាក់ក្នុងបំពង់ពកព្រៃ ស្លែថ្ម ស្និតចេកនិងអាហារប្រពៃណីជាច្រើនមុខ មានលក្ខណៈពិសេសដោយឡែកតែរបស់បងប្អូនជនជាតិ អ៊ើឌូ

បន្ទាប់ពីធ្វើពិធីលាងសម្អាតរឿងអាក្រក់ៗរបស់ឆ្នាំចាស់នៅជ្រោះទឹកដ៏ពិសិដ្ឋ ណឹមង៉ឹន អ្នកភូមិនឹងត្រឡប់ទៅទីតាំងធ្វើពិធីកិច្ចសែនសុំលាភសំណាងល្អវិញក្នុងថ្ងៃដំបូងឈានចូលឆ្នាំថ្មី។ សែន​ភូមិ​គឺជា​ពិធី​ដំបូង​ក្នុង​ពិធីបុណ្យ​ផ្គរលាន់​ដើម​ឆ្នាំ​របស់​ជនជាតិ អ៊ើឌូ។ គ្រូសែនដោយមានតួនាទីសាមីដើមពិធី​នឹងសូត្រ​ស្មូតគាថាបួងសួង​ជូន​ដំណឹងនិង​សុំ​ការអនុញ្ញាត​ពីអ្នកតាម្ចាស់ដី នទីទេវតា រុក្ខទេវតាអនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើ​ពិធីនិង​កម្សាន្ត​សប្បាយនៅលើភូមិសាស្ត្រ​។ រួចហើយពិធីសែនភូមិបញ្ចប់ មនុស្សគ្រប់ៗ គ្នានាំគ្នាទទួលលាភសក្ការៈ ពិសាស្រាអេក ជូនពរគ្នាជួបតែសំណាងល្អ។

06-potal-nghe-an-le-don-tieng-sam-dau-nam-cua-dan-toc-o-du-duoc-xep-hang-di-san-van-hoa-phi-vat-the-quo.jpg
ពេលព្រឹកព្រលឹមស្រាងៗ នៃថ្ងៃដំបូងបន្ទាប់ពីមេឃមានផ្គរលាន់ មាមីងបងប្អូនភូមិ វាំងម៉ូន (ឃុំ ង៉ាមៃ ង៉េអាន) នាំយករបស់របរប្រើប្រាស់ចេញទៅជ្រោះទឹក ណឹមង៉ឹន ដើម្បីជូតសម្អាត មានអត្ថន័យលាងជម្រះជជុះចោលភ័ព្វសំណាងអាក្រក់ ទុក្ខកង្វល់ក្នុងឆ្នាំដើម្បីឈានចូលឆ្នាំថ្មី

បន្ទាប់​ពី​ពិធី​សែនភូមិជាពិធីថ្វាយព្រះឥន្ទ្រនិងសែនជញ្ជាត់ព្រលឹងឱ្យ​អ្នក​ភូមិ។ គ្រូសែន ឡ វ៉ាន់កឿន បានឱ្យដឹងថា គ្រឿងរណ្តាប់អ្នកភូមិសែនជូនសុទ្ធតែជាមុខអាហារប្រពៃណីតាំងពីបុរាណកាលមកត្រូវបានបន្សល់ទុកជាច្រើនជំនាន់មកហើយរបស់បងប្អូនជនជាតិ អ៊ើឌូ ត្រូវបានរៀបដាក់នៅលើស្ពកពីរត្បាញដោយផ្តៅ ឫស្សីហើយទ្រាប់ស្លឹកចេកព្រៃដើម្បីបង្ហាញពីទឹកចិត្តស្មោះសររបស់អ្នកភូមិចំពោះបុព្វបុរស ព្រះឥន្ទ្រ។ គ្រឿងរណ្តាប់រួមមាន៖ ក្បាលជ្រូកស្ងោរ ត្រីទឹកជ្រោះអាំង សាច់ស្ងោរគ្រប់ប្រភេទ បាយក្រឡានពណ៌ស្វាយ ស្រា ស ដាក់ក្នុងបំពង់ពកព្រៃ ស្លែថ្ម ចេកខ្ចី ញាំត្រី ស្លឹកត្រាវ ស្លទំពាំង មាន់ស្ងោរ បាយដំណើប ម៉ក់ត្រីជាដើម។ មុខអាហារ​ទាំង​នេះ​សុទ្ធតែជារបស់ប្រជាជនក្នុង​ភូមិ​យក​មក​ដើម្បីសែនជូន។

ក្នុងអំឡុងពេលពិធីថ្វាយព្រះឥន្ទ្រនិងបុព្វការីជនប្រព្រឹត្តឡើង គ្រូសែនស្មូតគាថាបួងសួងដើម្បីសុំឱ្យព្រះឥន្ទ្រ បុព្វការីជនមកសេពសោយគ្រឿងរណ្តាប់និងប្រោសប្រទានឱ្យភូមិនិគមបានសុខក្សេមក្សាន្ត ត្រជាក់ត្រជុំបរិបូរ ភ្លៀងខ្យល់អំណោយផល ធម្មជាតិលូតលាស់ល្អ មនុស្សគ្រប់គ្នាក្នុងភូមិសាមគ្គីភាព សុខភាពបរិបូរ ងាយស្រួលគ្រប់កិច្ចការងារ។ ស្របពេលនោះដែរ ពិធីសែនក៏មានគោលបំណងសម្តែងទឹកចិត្តរំលឹកគុណដល់បុព្វការីជន អ្នកដែលបានមានគុណបំណាច់បង្កបង្កើត កសាងភូមិនិគម។ ក្រោយ​ពី​ពិធីសែន គ្រូសែន​នឹង​ធ្វើ​ពិធីជញ្ជាត់ព្រលឹង ​ដាក់​ឈ្មោះ និង​ចងសរសៃអំបោះពណ៌​ខ្មៅនៅ​កដៃ​ឱ្យមនុស្សរាល់គ្នាដោយមានអត្ថន័យ​បួងសួងសុំអោយមាន​កម្លាំងមាំមួនរហូត។

បញ្ចប់ពិធីសែនទទួលផ្គរលាន់ដើមឆ្នាំនេះ សហគមន៍ជនជាតិ អ៊ើឌូ ឈានចូលផ្នែកលេងកម្សាន្តដោយមានការរៀបចំល្បែងប្រជាប្រិយ រាំរែក ច្រៀងចម្រៀង វាយឃ្មោះ លោតគោះអង្រែ ។ល។ ក្នុងបរិយាកាសសាមគ្គីភាព សប្បាយរីករាយ ចុះសម្រុង សំឡេងផុសផុលលាន់រំពងបន្លឺឡើងពេញព្រៃភ្នំ ភូមិនិគម។

08-potal-nghe-an-le-don-tieng-sam-dau-nam-cua-dan-toc-o-du-duoc-xep-hang-di-san-van-hoa-phi-vat-the-quo.jpg
បន្ទាប់ពីពិធីថ្វាយព្រះឥន្ទ្រ បូជាចារ្យ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិនិងអ្នកមានកិត្យានុភាពលើកពែងស្រា​ដើមឆ្នាំផឹកជាមួយគ្នាដើម្បីជូនពរជួបតែសេចក្តីល្អប្រសើរគ្រប់ប្រការដល់ភូមិនិគមក្នុងឆ្នាំថ្មី

គ្រូសែន ឡ វ៉ាន់កឿន ភូមិ វាំងម៉ូន ឃុំ ង៉ាមៃ ខេត្ត ង៉េអាន បានឱ្យដឹងថា ពីបុរាណកាលមកនៅពេលដែលជនជាតិ អ៊ើឌូ នៅតែរស់នៅដាច់ដោយឡែកក្នុងព្រៃ ដោយសារមិនទាន់មានប្រតិទិនបានជាបុព្វបុរសរបស់ជនជាតិ អ៊ើឌូ មិនដឹងថាអំឡុងពេលណាគឺដល់ចូលឆ្នាំថ្មី។ ដោយសារហេតុដូច្នេះ​ហើយ​ពួកគាត់យក​សំឡេង​ផ្គរលាន់​ជា​សញ្ញាដើម្បី​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី។ ក្នុងឱកាសនេះ អ្នកភូមិបានប្រារព្ធពិធីទទួលផ្គរលាន់ដើមឆ្នាំ កូនចៅ បងប្អូន សាច់ញាតិ វង្សត្រកូលធ្វើការរកស៊ីឆ្ងាយពីស្រុកកំណើតសុទ្ធតែត្រឡប់មកមូលមីគ្រប់ៗ គ្នាដើម្បីរំឭកដល់អំពីដើមកំណើត។

បច្ចុប្បន្ននេះ ជនជាតិ អ៊ើឌូ គឺជាជនជាតិមួយក្នុងចំណោម ៥ ជនជាតិមានចំនួនមនុស្សតិចតួចបំផុតក្នុងប្រទេសទាំងមូល រស់នៅ​ប្រមូលផ្តុំភូមិ វាំងម៉ូន ឃុំ ង៉ាមៃ (ខេត្ត ង៉េអាន) ដោយមានក្រុមគ្រួសារជាង ១០០ គ្រួ មនុស្សជិត ៣៥០ នាក់។ ក្នុងអំឡុងឆ្នាំកន្លងទៅ ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានជាជីវភាពវប្បធម៌ ស្មារតី របបវប្បធម៌របស់មាមីងបងប្អូនជនជាតិ អ៊ើឌូ ត្រូវបានលើកកម្ពស់កាន់តែច្បាស់ក្រឡែតពីមួយថ្ងៃទៅមួយថ្ងៃ។ ជា​ពិសេស មាមីងបងប្អូនជនជាតិ អ៊ើឌូ តែងតែមានគំនិតថែរក្សាលើកស្ទួយតម្លៃអត្តសញ្ញាណវប្បធម៌ ​ពិសេសដាច់ដោយឡែកអំពីទំនៀមទម្លាប់វប្បធម៌ ជំនឿរបស់សហគមន៍ជនជាតិ។

14-potal-nghe-an-le-don-tieng-sam-dau-nam-cua-dan-toc-o-du-duoc-xep-hang-di-san-van-hoa-phi-vat-the-quo.jpg
ប្រជាជន អ៊ើឌូ រៀបចំរង្វង់ស្វែដើម្បីលេងកម្សាន្តសប្បាយ រាំរែកក្នុងពិធីទទួលផ្គរលាន់ដើមឆ្នាំ រឹតបន្តឹងការសាមគ្គីសហគមន៍​

រហូតមកទល់ពេលនេះ ង៉េអាន មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ១៤ ហើយ។ ក្នុងចំណោមនោះ មានចម្រៀង​ប្រជាប្រិយ វី និង យ៉ាំ ង៉េទិញ (ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបេតិកភណ្ឌ​វប្បធម៌អរូបី​ជាតិឆ្នាំ ២០១២) ត្រូវបាន UNESCO លើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបីតំណាង​នៃមនុស្សជាតិ​កាល​ពីខែ វិច្ឆិកា ឆ្នាំ ២០១៤។ បេតិកភណ្ឌទាំងនេះសុទ្ធតែមានតម្លៃពិសេសអំពីផ្នែកប្រវត្តិសាស្ត្រ លក្ខណៈមនុស្សសាស្ត្រនិងវិចិត្រសិល្បៈ រួមចំណែកបង្កើនភាពសម្បូរបែបឃ្លាំងទ្រព្យវប្បធម៌ប្រពៃណីនៃស្រុកទេស ង៉េ ព្រមទាំង​បញ្ជាក់​អត្តសញ្ញាណវប្បធម៌តំបន់ភូមិភាគក្នុងផ្ទាំងគំនូរចម្រុះនៃវប្បធម៌ វៀតណាម។ បេតិកភណ្ឌទាំងអស់នឹង​បង្កើត​លក្ខខណ្ឌដើម្បីមូលដ្ឋានអភិរក្ស លើកស្ទួយតម្លៃវប្បធម៌ល្អឯករបស់ជនជាតិទាំងឡាយក្នុង​ភូមិសាស្រ្ត​ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕

អត្ថបទ៖ ហាយអាន រូបថត៖ ស៊ន់តៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ - លឺ ធីអៀនថាញ់

អ្នកប្រហែលជាចាប់អារម្មណ៍

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

ផ្សព្វផ្សាយវប្បធម៌ជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង

នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

យុទ្ធសមណៈព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គពលីនិង 'អណ្តាតភ្លើងសាមគ្គី' ឆាបឆេះជានិច្ចក្នុងបេះដូងប្រជាជាតិ

កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

វត្ត ខ្មែរ គឺជាវណ្ណកម្មវិចិត្រសិល្បៈស្ថាបត្យកម្មមួយដ៏ពិសេសល្អឯក

សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក

នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។

លោក ចូវផាត បង្រៀនអក្សរ ខ្មែរ ដល់កុមារនៅ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ ខេត្ត កាម៉ៅ។

បំផុសគំនិតថែរក្សាភាសា ខែ្មរ អភិរក្សវប្បធម៌ប្រពៃណី

នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

រ៉ាម៉ាដាន ខែចែករំលែកក្តីស្រឡាញ់

ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។

គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពស្មារតីនិងមនោវិញ្ញាណរបស់បណ្តាជនជាតិ អេដេ ម៉្នុង យ៉ារ៉ាយ ជាដើមនៅ តីង្វៀន។

រក្សាភ្នក់ភ្លើងបេតិកភណ្ឌវប្បធម៌គងឃ្មោះ តីង្វៀន

អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

នាអំឡុងឱកាសពិធីធំៗ សាលសមាគមនិកាយ ចិន ងៀអាន សង្កាត់ ជើលើន តែងតែជាអាសយដ្ឋានដ៏ជិតដិតរបស់មាមីងបងប្អូនជនជាតិ ចិន និងភ្ញៀវទេសចរអញ្ជើញមកពីគ្រប់ទិសទីធ្វើសក្ការៈបូជា សុំសេចក្តីសុខ។

បុណ្យហែអ្នកតា - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិ ចិន

បុណ្យ ង្វៀនទីវ (ហែអ្នកតា) គឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏យូរយារណាស់មកហើយរបស់សហគមន៍ជនជាតិ ចិន តំបន់ ជើលើន (ទីក្រុង ហូ ជីមិញ)។ ឱកាសនេះ មាមីងបងប្អូនធម្មតាទៅកាន់សាលសមាគមនិកាយ ចិន (វត្តអារាម រោងអាស្រម) សុំសេចក្តីសុខសាន្ត សុខភាពមាំមួនរកស៊ីមានបានកើតលាភ យសសក្តិ មាសប្រាក់ សម្បូររុងរឿង។

សមមិត្ត អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះព្រះឧបជ្ឈាយ៍ យឿងគ្វឹង អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត កាម៉ៅ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ច អបអរសាទរបុណ្យចូលឆ្នាំថ្មីនៅខេត្ត កាម៉ៅ។

បងប្អូនជនជាតិ ខ្មែរ អបអរសាទរបុណ្យចូលឆ្នាំថ្មី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម

នាវេលាថ្ងៃត្រង់នៃថ្ងៃទី ១០ ខែ មេសា ក្រុមការងាររបស់ក្រសួងជនជាតិនិងសាសនាដឹកនាំដោយសមមិត្ត អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត កាម៉ៅ។

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ ឡេ ថាញ់ត្រៀវ អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះតេជព្រះគុណ ហ៊ឺវ សម្បត្តិ ព្រះចៅអធិការវត្ត ខ្មែរ (សង្កាត់ បាកលៀវ)។

ខេត្ត កាម៉ៅ រៀបចំជាច្រើនក្រុមការងារសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ក្រុមការងារដឹកនាំដោយប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ ឡេ ថាញ់ត្រៀវ អញ្ជើញសួរសុខទុក្ខ អបអរសាទរនៅតាមវត្ត សាលាពោធិជុំ ផ្នោបើស វត្ត ខ្មែរ នៅសង្កាត់ ៧ (សង្កាត់ បាកលៀវ) វត្ត សុវណ្ណសាគរសិរី ដើមពោន (សង្កាត់ វិញត្រាច់)។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

អនុប្រធានរដ្ឋសភា វូ ហុងថាញ់ អញ្ជើញថ្លែងមតិនៅក្នុងដំណើរសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង កឹនធើ។ រូបថត៖ ទ្រុងកៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំរដ្ឋសភាអញ្ជើញសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី នៅទីក្រុង កឹនធើ

កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ក្រុមការងាររបស់រដ្ឋសភាដឹកនាំដោយអនុប្រធានរដ្ឋសភា លោក វូ ហុងថាញ់ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ។

ពិធីបុណ្យដាក់ នេវ - ចំណុចវប្បធម៌លេចធ្លោរបស់ជនជាតិ មឿង

ពិធីបុណ្យដាក់ នេវ - ចំណុចវប្បធម៌លេចធ្លោរបស់ជនជាតិ មឿង

ក្នុងបរិយាកាសនិទាឃរដូវពុះពោរ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែ កុម្ភៈនៅឃុំ មឿងប៊ី (ខេត្ត ភូ ថ) បានប្រារព្ធឡើងពិធីបុណ្យដាក់ នេវ (ពិធីចុះស្រែ ពិធីបើកទ្វារព្រៃ) - ពិធីបុណ្យប្រជាប្រិយប្រពៃណីធំបំផុតរបស់ជនជាតិ មឿង។

ការអនុវត្តបាឋកថា ឧទ្ទេសនាមដោយប្រើប្រាស់ QR កូដនិងបច្ចេកវិទ្យា ៣D VR ៣៦០ - ទស្សនាការពិតនិម្មិត ។ល។ នៅទីតាំងកេរដំណែល ហ្កកៃធីអា មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ -​ បាថេរ ខេត្ត អានយ៉ាង។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ឌីជីថលភាវូបនីយកម្មនូវសកម្មភាព​ ‘សារមន្ទីរ​’ វប្បធម៌ អុកអែវ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ខេត្ត អានយ៉ាង កំពុងជំរុញសកម្មភាពទាំងឡាយពាក់ព័ន្ធដល់ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងវប្បធម៌និងសារមន្ទីរដើម្បីជួយប្រជាជន ភ្ញៀវទេសចរចូលមើលវត្ថុតាង ឯកសារទាំងឡាយកាន់តែងាយស្រួលថែមទៀត។ គណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ឬ អូរកែវ ខេត្ត អានយ៉ាង ក៏កសាងផែនការ អនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សដើម្បីធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ ឬ អូរកែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ។

សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង

សម្រស់ស្ងប់ស្ងាត់នៃវត្ត តាប៉ា នៅចំកណ្តាលតំបន់ បៃនូយ (ភ្នំប្រាំពីរ) ខេត្ត អានយ៉ាង

វត្ត តាប៉ា ស្ថិតនៅជាប់ចង្កេះភ្នំ តាប៉ា ឃុំ ទ្រីតូន ខេត្ត អានយ៉ាង គឺជាវត្ត ខ្មែរ ដ៏ឆ្នើមមួយក្នុងតំបន់ ភ្នំប្រាំពីរ មានស្ថាបត្យកម្មវិសេសវិសាលនៃពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ កំពូលស្រួចខ្ពស់ត្រដែត ចម្លាក់ក្បាច់ក្បូរដ៏ប្រណិត និងពណ៌ស្រស់ឆើតឆាយលេចធ្លោនឹងទេសភាពភ្នំបៃតងខៀវស្រងាត់។ វត្ត តាប៉ា មិនត្រឹមតែជាមជ្ឈមណ្ឌលសាសនាសម្រាប់ប្រជាជន ខ្មែរ ប៉ុណ្ណោះទេ ក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅឃុំ ទ្រីតូន ផងដែរ។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

នៅពេលសម្រស់ផ្កាព្រៃរីកស្គុះស្គាយនៅចង្កេះភ្នំ សំឡេងគងឃ្មោះរបស់ជនជាតិ ហ្រេ (ខេត្ត ក្វាង ង៉ាយ) បន្លឺឡើងពាសពេញព្រៃដ៏ធំល្វឹងល្វើយ។ នៅកណ្តាលស្បៃសន្សើមដាស់មានអ័ព្ទដើមនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សំឡេងដ៏អស្ចារ្យនេះមិនត្រឹមតែជាបទភ្លេងអបអរសាទរសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាដង្ហើមនៃការអធិស្ឋានដ៏ពិសិដ្ឋសម្រាប់ការប្រមូលផលដ៏បរិបូរណ៍ និងភូមិដ៏សុខសាន្តផងដែរ។

អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

វត្ត សាក់ ទឺ ខាយ ដ្វន់ មិនត្រឹមតែជាអារាមធំជាងគេក្នុងខេត្ត ដាក់ឡាក់ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ និងស្មារតីតែមួយគត់នៃតំបន់ខ្ពង់រាបកណ្តាលដ៏ធំល្វឹងល្វើយផងដែរ។

តាមទស្សនទានប្រពៃណី ជនជាតិ មឿង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិនៃ​ឆ្នាំចាស់ រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។